ក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក
ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
អានបន្ថែមThe Diplomat៖ ហេតុផល ៤ ចំណុចធំៗ ដែលបញ្ជាក់ថាផែរាម មិនមែនសាងសង់ដើម្បីជាមូលដ្ឋានយោធាចិននោះទេ
អត្ថបទវិភាគរបស់សារព័ត៌មានបរទេស The Diplomat កាលពីថ្មីៗនេះ បានលើកឡើងថា ឆ្នេររាមនៃក្រុងព្រះសីហនុ មិនមែនជាទីតាំងយុទ្ធសាស្រ្តរបស់ចិនក្នុងការដាក់មូលដ្ឋានយោធាជើងទឹក ដូចពាក្យចចាមអារាមនោះទេ។ អត្ថបទនេះសរសរដោយអ្នកវិភាគ និងស្រាវជ្រាវក្នុងស្រុកម្នាក់ឈ្មោះ Chen Heang ដោយលោកបានលើកហេតុផលធំៗ ៤ចំណុច មកបកស្រាយបញ្ហានេះ។ ១) ឆ្នេររាមនៃក្រុងព្រះសីហនុ មានជម្រៅទឹកមិនជ្រៅគ្រប់គ្រាន់សម្រាប់នាវាចម្បាំងទេ ជាទូទៅនាវា...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-បាវិតកំពុងសិក្សាខណៈវៀតណាមត្រៀមសង់កំណាត់ហូជីមិញ-បាវិតឆ្នាំ២០២៣
ការស្ថាបនាផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត តម្លៃជាង ៥៨៧លានដុល្លារ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ នេះហើយ ដោយនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះ។ យ៉ាងណាមិញ សម្រាប់ខាងកម្ពុជាវិញ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ យោងតាមសារព័ត៌មាន VN Express កាលពីម្សិលមិញនេះ ក្រុមការងាររបស់វៀតណាមបច្ចុប្បន្នកំពុងសំរុកបញ្ចប់នីតិវិធី និងការសិក្សានានាឱ្យបានក្នុងឆ្នាំនេះ ក៏ដូចជាផ្ដល់សំណងដល់អ្...
អានបន្ថែមវៀតណាមសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីទំហំ ១៦០០ហិកតា ជាប់ទល់ដែនខេត្តកំពត និងតាកែវ
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc កាលពីដើមខែមេសា នេះ បានសម្រេចអនុម័តឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទំហំប្រមាណ ១៦០០ហិកតា នៅខេត្ត Hà Tiên ដែលជាព្រំប្រទល់ជាប់នឹងនឹងខេត្តកំពត និងតាកែវ នៃប្រទេសកម្ពុជា។ នេះបើយោងសារព័ត៌មាន Vietnam News។ តំបន់សេដ្ឋកិច្ចថ្មីនេះ មានឈ្មោះថា Ha Tien border-gate economic zone (EZ) ឬ តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Hà Tiên ដែលមានទីតាំងស្ថិតនៅតាមដែនដីសណ្តនៃទន្លេម...
អានបន្ថែមវិនិយោគិនឯកជនជាង ៥០ក្រុមហ៊ុន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបជាង ៥០ ក្រុមហ៊ុន កាលពីថ្មីៗនេះ បានចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ នេះបើយោងតាម ជំនួបអនឡាញរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី៧ ខែមេសា កន្លងមកនេះ។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យមានការវិនិយោគលើវិស័យហេដ្ឋារចនាឱ្យកាន់ពីវិស័យឯកជនឱ្យកាន់តែច្រើន។ ឯកឧ...
អានបន្ថែមលក្ខណៈពិសេសបីយ៉ាងដែលធ្វើឱ្យគម្រោងផ្លូវល្បឿនលឿននៅកម្ពុជាក្លាយជាគម្រោងអភិវឌ្ឍន៍បៃតង
ទស្សនៈរបស់អ្នកបច្ចេកទេសយល់ឃើញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង ១៩០គីឡូម៉ែត្រ តម្លៃជាង ២ពាន់លានដុល្លារ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ មានលក្ខណៈពិសេស ៣យ៉ាងធំៗ ដែលគោរពទៅតាមលក្ខខណ្ឌគម្រោងអភិវឌ្ឍន៍បៃតង ឬហៅថាគម្រោងដែលប៉ះពាល់ បរិស្ថានតិចតួចបំផុត។ បើយោងតាមសារព័ត៌មាន Xinhua លក្ខណៈពិសេស ៣ នោះរួមមានដូចតទៅ៖ ១) បច្ចេកទេសមិនប៉ះពាល់បរិស្ថាន (eco-friendly) នៅក្នុងដំណើរនៃការជីកយក...
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មីពីរកន្លែងនៅខេត្តព្រះសីហនុ និងកណ្តាល តម្លៃសរុបជាង ១២លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ១២,៦ លានដុល្លារ នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន MCBAG CO., LTD ដែលនឹងវិនិយោគប្រមាណ ៣,៥ លានដុល្លារ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A-17 ផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CAM...
អានបន្ថែមបច្ចុប្បន្នវៀតណាមមានផ្លូវល្បឿនលឿនសរុបជាង១ពាន់គ.ម. គ្រោងសង់ឱ្យបាន៩ពាន់គ.ម. ត្រឹមឆ្នាំ២០៥០
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាមលោក Nguyen Van The បានឱ្យដឹងកាលពីថ្មីៗនេះថា ប្រទេសវៀតណាមកំពុងព្យាយាមសាងសង់ផ្លូវល្បឿនលឿនឱ្យបានសរុបប្រវែង ៥ ០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣០ និងឱ្យបាន ៩០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០។ នេះបើយោងតាមសារព័ត៌មាន Vietnam Plus។ បើយោងតាមរបាយការណ៍របស់ក្រសួងដែលបានចេញផ្សាយកាលពីខែមុន បានបង្ហាញថា បច្ចុប្បន្នប្រទេសវៀតណាម មានផ្លូវល្បឿនលឿនសរុប ១ ០៤៦ គីឡូម៉ែត្រ ដែលកំពុងដំណើរ...
អានបន្ថែមម៉ាឡេស៊ីត្រូវសងសិង្ហបុរី ៧៦ លានដុល្លារ ក្រោយសម្រេចលុបចោលគម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំង ២
ប្រទេសម៉ាឡេស៊ី ត្រូវសងសំណងជាង ៧៦ លានដុល្លារ ដល់ប្រទេសសិង្ហបូរី ក្រោយសម្រេចលុបចោល គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ពីទីក្រុងគូឡាឡាំពួរទៅសិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន CNA កាលពីថ្ងៃទី ២៩ មីនា កន្លងទៅ។ គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំងពីរត្រូវបានលុបចោល កាលពីដើមឆ្នាំ ២០២១ កន្លងមកនេះ ដោយសាររដ្ឋាភិបាលនៃប្រទេសទាំងពីរចរចាពិភាក្សាមិនចុះសម្រុងគ្នា ពិសេសជុំវិញបញ្ហាការចំណាយខ្ពស់ និងបញ្ហានយោបាយរបស់ប្រទេសម៉ា...
អានបន្ថែមកាស៊ីណូយក្សហុងកុង Century Entertainment នឹងបើកដំណើរ នៅខេត្តកោះកុង ចុងខែមេសានេះ
ក្រុមហ៊ុនកាស៊ីណូយក្សហុងកុង Century Entertainment International Holdings សង្ឃឹមថានឹងបើកដំណើរកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់តារាសាគរខេត្តកោះកុង នៅចុងខែមេសានេះ បន្ទាប់ពីពន្យារច្រើនសារ ដោយសារការរីករាលដាលនៃជំងឺ១៩។ នេះបើយោងតាមសារព័ត៌មាន IAG កាលពីថ្ងៃទី ១ មេសា។ យោងតាមផែនការដំបូង កាស៊ីណូគ្រោងនឹងបើកដំណើរការនៅខែកុម្ភៈ ប៉ុន្ដែដោយសារតែការផ្ទុះឡើងនៃការឆ្លងរីករាលដាលមេរោគកូវីដ១៩ក្នុងសហគមន៍ កាលបរិច្ឆេទប...
អានបន្ថែម