គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅកោះកុងសម្រេចបានជិត៥០% ហើយ

គិតត្រឹមពាក់កណ្តាល ខែឧសភា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង បច្ចុប្បន្នសម្រេចបាន ៤៨,៧៧% ហើយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ។ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់យ៉ាងសស្រាក់សស្រាំ ទោះកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដ...

អាន​បន្ថែម

ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លេចចេញរូបរាងហើយ

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ បានឈានទៅមុខមួយជំហានទៀត ដោយស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងនេះបានចាប់ផ្តើមបានលេចចេញរូបរាងហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី១៧ ខែឧសភា នេះ។ ប្រភពដដែលបានឱ្យដឹងថា ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នេះបានបញ្ចប់ការដំឡើងធ្នឹមតភ្ជាប់ (Girder) ដែលជារបកគំហើញដ៏សំខាន់មួយ...

អាន​បន្ថែម

កំពង់ផែថ្មីតម្លៃ១.៥លានដុល្លារនៅក្រុងខេមរភូមិន្ទ ចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកោះកុង បានបើកការដ្ឋានសាងសង់កំពង់ផែថ្មីតម្លៃ១.៥លានដុល្លារ ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៣ ឧសភា នេះ ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកទេសចរ និងការដឹកទំនិញកសិផល។ មានទីតាំងស្ថិតនៅតាមដៃព្រែកកោះប៉ោ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កំពង់ផែថ្មីនេះ សាងសង់ជាប្រភេទបេតុងអាម៉េ មានប្រវែង ៦៩ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ ព្រមជាមួយនឹងស្ពានបេតុងភ្ជាប់ទៅផែប្រវែង ២៨ម...

អាន​បន្ថែម

ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើរទៅមុខមួយជំហានទៀតហើយ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែឧសភា បានប្រជុំអនឡាញជាមួយនឹងអភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ដើម្បីពន្លឿនផែនការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះសឱ្យឃើញថាគម្រោងនេះ ដើរទៅមុខមួយជំហានទៀតហើយ។ ក្នុងកិច្ចប្រជុំ ក្រុមការងារពិភាក្សាលើប្លង់ដែលស្នើដោយ JICA និងប្លង់ដែលស្នើឡើងដោយក្រុមហ៊ុនចិន China Railway International Grou...

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងសាងសង់រោងចក្រធំៗ ២កន្លែងទៀត តម្លៃប្រមាណ ៥លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង ទៀត តម្លៃសរុប ៤,៧ លានដុល្លារអាមេរិក នៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ចំណែកឯ ក្រុមហ៊ុនទី ២ គឺក្រុមហ៊...

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគធំៗចំនួន៦ ថ្មីទៀតហើយ តម្លៃសរុបជាង ១០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៦កន្លែង តម្លៃសរុប ១០៦,៣ លានដុល្លារអាមេរិក នៅខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃម្ហូបអាហារ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក...

អាន​បន្ថែម

អភិបាលខេត្ត៖ ក្រុមហ៊ុនធំៗជាង ២០ពីប្រទេសភូមាកំពុងដើររកទីតាំងនៅកំពង់ស្ពឺ ដើម្បីសាងសង់រោងចក្រថ្មី

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង បានឱ្យដឹងថារោងចក្រ ក៏ដូចជាគម្រោងវិនិយោគធំៗនានា ទាំងកំពុងតែបើកដំណើរការ ក៏ដូចជាគម្រោងដែលត្រៀមនឹងមកវិនិយោគទាំងអស់ នៅតែបន្តតាមផែនការ ទោះប្រទេសកំពុងមានវិបត្តិកូវីដក៏ដោយ។ ឯកឧត្តម វី សំណាង បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យតាម Telegram កាលពីថ្ងៃទី ២៨ មេសាកន្លងមកនេះថា៖ «គម្រោងទាំងអស់នៅតែដំណើរការដដែល មិនទាន់មានគម្រោងណាមួយបិទនៅឡើយទេ»។ «ពិសេសជាងនេះទៀត មានក្រុម...

អាន​បន្ថែម

ស្ពានបេតុងសម្ដេចតេជោ នៅត្រើយកោះ ខេត្តកំពត គ្រោងបញ្ចប់ការសាងសង់ ចុងឆ្នាំ២០២១ នេះ

គម្រោងសាងសង់ស្ពានបេតុងសម្ដេចតេជោ ត្រើយកោះ ក្នុងក្រុងកំពត ដែលឆ្លងកាត់ដៃព្រែកកំពត តភ្ជាប់រវាងសង្កាត់ត្រើយកោះនិងសង្កាត់អណ្ដូងខ្មែរ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ នេះហើយ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ថ្លែងក្នុងកិច្ចចុះពិនិត្យការដ្ឋានស្ពាន ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តកំពុងជំរុញឱ្យក្រុមការងារពន្លឿនការសាងសង់ និងសុំឱ្យអាជ្ញាធរមូល...

អាន​បន្ថែម

រដ្ឋបាលខេត្តសៀមរាបបើកឱ្យពលរដ្ឋដែលនៅស្របគម្រោងផ្លូវ ៣៨ខ្សែ ស្នើសុំតភ្ជាប់បណ្តាញទឹករដ្ឋ

រដ្ឋបាលខេត្តសៀមរាបបានប្រកាសឲ្យពលរដ្ឋ និងអាជីវករដែលរស់នៅស្របជាមួយគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលមិនទាន់មានបណ្ដាញទឹករដ្ឋប្រើប្រាស់ ឱ្យមកដាក់ពាក្យស្នើសុំ ដើម្បីឱ្យក្រុមការងារអាចភ្ជាប់ឱ្យបានស្របជាមួយនឹងការធ្វើផ្លូវតែម្ដង។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៧ ខែមេសា។ រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ គឺរួមបញ្ចូលទាំងការរៀបចំប្រព័ន្ធបណ្តាញផ្សេងៗ ទាំងលើអាកាស និងក្រោមដី ជា...

អាន​បន្ថែម

បារាំងជួយកម្ពុជារៀបចំផែនការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពដល់ឆ្នាំ២០៥០

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចផ្តល់ថវិកាចំនួន ៣០០ពាន់អឺរ៉ូ ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍគំរូផែនការរៀបចំ និងប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AFD កាលពីដើមខែនេះ។ កញ្ចប់ថវិកានេះត្រូវបានផ្តល់ជូនឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈកម្មវិធី «គំរូវិស័យថាមពលសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា” ក្នុងគោលបំណងគាំទ...

អាន​បន្ថែម