វៀតណាមចង់ជំរុញកោះត្រល់ឱ្យក្លាយតំបន់ទេសចរណ៍ល្បី ឈ្នះកោះភូកេតនិងកោះបាលី

រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម កាលពីថ្មីៗនេះ បានបង្ហាញមហិច្ឆតាថា នឹងអភិវឌ្ឍកោះត្រល់បន្ថែមទៀតរហូតអាចយកឈ្នះតំបន់ទេសចរណ៍បែបឆ្នេរសមុទ្រល្បីៗក្នុងតំបន់ ដូចជាកោះភូកេតនៃប្រទេសថៃ និងកោះបាលីនៃប្រទេសឥណ្ដូនេស៊ីឱ្យបាននាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia របស់ប្រទេសជប៉ុន។ កោះត្រល់គ្រាន់តែជាកោះតូចមួយល្បីរឿងការផលិតទឹកត្រីមុនឆ្នាំ ២០១៣ ប៉ុន្តែដោយមើលឃើញសក្ដានុពល រដ្ឋាភិបាលវៀតណាមបានសម្រេចឱ...

អាន​បន្ថែម

ច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសាងសង់រួចរាល់ហើយ

ច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសម្រេចការសាងសង់រួចរាល់ហើយ ខណៈការសាងសង់ផ្លូវល្បឿនលឿនទាំងមូលសម្រេចប្រមាណ ៥០% ទៅ ៦០% ហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី៧ ខែមិថុនា នេះ។ ប្រភពដដែលបានបន្តថា ច្រកចេញនៃស្ពានបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿន នឹងអាចឱ្យយានជំនិះអាចធ្វើដំណើរចេញ ឬចូលផ្លូវល្បឿនលឿនងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស មិ...

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតកំពុងកំណត់ទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី

រដ្ឋបាលខេត្តកំពត និងភាគីពាក់ព័ន្ធ បាននឹងកំពុងចុះត្រួតពិនិត្យសិក្សាទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលទីក្រុងបូកគោថ្មី ដោយការដ្ឋានគ្រោងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ក្រោយទីតាំងត្រូវបានកំណត់រួចជាស្រេច។ នេះបើតាមដំណើរចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ចំណុចដែលរដ្ឋបាលខេត្តកំពុងពិចារណាគឺ នៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅ...

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងសង់រោងចក្រផលិតកង់ឡានតម្លៃជាង ២០០ លានដុល្លារនៅខេត្តព្រះសីហនុ

ក្រុមហ៊ុនចិន Jiangsu General Science គ្រោងនឹងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្រោមទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិតសំបកកង់បានដល់ ៦លានគ្រាប់ ក្នុងមួយឆ្នាំៗ។ នេះបើយោងតាម European Rubber Journal។ រោងចក្រនេះនឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយរំពឹងថានឹងចំណាយពេល ១៥ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយគ្រោងនឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ...

អាន​បន្ថែម

ក្រសួងជំរុញក្រុមហ៊ុនពង្រឹងបច្ចេកទេសសាង់សង់ផ្លូវជាតិលេខ១៤៦B និងលេខ១៤៨

ដើម្បីធានាឱ្យផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនពង្រឹងលក្ខណៈបច្ចេកទេសបន្ថែមទៀត។ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណក...

អាន​បន្ថែម

ក្រុមហ៊ុនយក្សសិង្ហបូរីសម្រេចលក់អាជីវកម្មនៅប្រទេសខ្លួន មកផ្ដោតលើការវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរីខ្នាតយក្ស ហុងឡៃហួត គ្រុប (HLH Group) សម្រេចលក់ភាគហ៊ុនទាំងអស់របស់ខ្លួនក្នុងអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី ក្នុងតម្លៃប្រមាណ ៣.៦ លានដុល្លារអាមេរិក ដើម្បីយកទុនមកផ្តោតលើអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងលក់ទិញជាមួយក្រុមហ៊ុន Gallop Green ដែលជាក្រុមហ៊ុនផលិតគ្រឿងសមុទ្រ ដោយនេះជាការលក់ភាគហ៊ុនសរុបចំនួន ១២,៦លានហ៊ុន។ ក្រុមហ៊ុន Gallop Green បាន...

អាន​បន្ថែម

កម្ពុជាផលិតអគ្គិសនីបាន ២៧០០មេហ្គាវ៉ាត់ គ្រោងបង្កើនដល់ ១ម៉ឺនមេហ្គាវ៉ាតនៅឆ្នាំ២០៣០

កម្ពុជាអាចផលិតថាមពលអនុភាពអតិប្បរមា ២ ៧៣១មេហ្គាវ៉ាត់ គិតត្រឹមពេលបច្ចុប្បន្ន ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការវិនិយោគលើរោងចក្រផលិតអគ្គិសនីបន្ថែមទៀត ដើម្បីបង្កើនអនុភាពរហូតដល់ទៅ ១០ ០០០ មេហ្គាវ៉ាត់ ត្រឹមឆ្នាំ២០៣០។ យោងតាមក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នប្រភពថាមពលបានមកពីរោងចក្រដុតប្រេងខ្មៅមានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ រោងចក្រជីវម៉ាស ១១១ មេហ្គាវ៉ាត ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៣៦០មេហ្គាវ៉ាត់ រោងចក្រថាមពលដុតធ...

អាន​បន្ថែម

ស្រុកអង្គស្នួល និងខណ្ឌពោធិ៍សែនជ័យ គ្រោងស្វាគមន៍រោងចក្រថ្មីពីរទៀតហើយ តម្លៃជាង១០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនសរុបជាង ១០លានដុល្លារ សាងសង់រោងចក្រ ២កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះបើតាមការទំព័រ Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៤ ខែមិថុនា នេះ។ ក្រុមហ៊ុនទី ១ គឺ IMPAK (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៥លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិដំណ...

អាន​បន្ថែម

ជប៉ុនដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិខ្នាតធំទី៤នៅភ្នំពេញ

ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៤ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសជប៉ុន ត្រូវបានប្រកាសដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញជាផ្លូវការហើយ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។ ពិធីសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីននេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Toshikazu TOKIOKA លេខាទី១ នៃស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូ...

អាន​បន្ថែម

គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំតម្លៃ ២៧លានដុល្លារ ក្រោមជំនួយជប៉ុន បើកការដ្ឋានហើយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មខ្នាតធំ នៅជើងឯក តម្លៃជាង ២៧លានដុល្លារ ក្រោមជំនួយរបស់ជប៉ុន បានចាប់ផ្តើមការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីចុងខែឧសភា កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែវិច្ចិកា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅនេះ។ ការអនុវត្តគម្រោងបែងចែកជា ៤ ដំណាក់កាល រួមមាន៖ ១-ចាក់ដីបំពេញដីទំហំប្រមា...

អាន​បន្ថែម