ការដ្ឋានអគារមន្ទីរពេទ្យកុសុមៈថ្មីតម្លៃជាង ៨១លានដុល្លារ ដំណើររលូន គ្រោងបញ្ចប់ខែកញ្ញាខាងមុខ
ដំណើរការសាងសង់អគារមន្ទីរពេទ្យព្រះកុសុមៈថ្មី បានប្រព្រឹត្តិទៅដោយរលូន ដោយគ្រោងដាក់ដំណើរការសាកល្បងនៅខែកញ្ញាខាងមុខ ដើម្បីបម្រើសេវាពិនិត្យជំងឺទូទៅ ហើយនឹងបើកដំណើរការផ្លូវការនៅដើមឆ្នាំ ២០២២។ នេះជាការប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក្នុងអំឡុងពេលចុះត្រួតពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី៣០ ខែមិថុនា។ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែងថា៖ «មុនចូលឆ...
អានបន្ថែមទូតជប៉ុន និងរដ្ឋមន្រ្តី ចុះពិនិត្យគុណភាពផ្លូវបាត់ដំបង-បន្ទាយមានជ័យ ដែលសម្រេចជិត ១០០%
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសជប៉ុន កាលពីថ្ងៃទី៣០ ខែមិថុនា បានចុះពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ដែលបានសង់រួចជិត ១០០%។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីបញ្ជាក់ថាផ្លូវមានស្ដង់ដា អាចប្រើប្រាស់យូរ ហើយធ...
អានបន្ថែមគម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន សម្រេចជាង ២០% ហើយ
គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង ២៤ លានដុល្លារ ដែលមានទីតាំងនៅជិតច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ២១,០៥% ហើយ បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ ក្នុងឱកាសនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យក្...
អានបន្ថែមក្រសួងមហាផ្ទៃ នឹងសាងសង់អគាររដ្ឋបាលថ្មីតម្លៃជាង ២០លានដុល្លារ
ក្រសួងមហាផ្ទៃ នឹងសាងសង់អគាររដ្ឋបាលថ្មី ស្ថិតនៅក្នុងទីតាំងក្រសួងមហាផ្ទៃបច្ចុប្បន្ន តម្លៃ ២០លានដុល្លារអាមេរិក។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៣៤១ សជណ.មយ ចុះថ្ងៃទី២៩ ខែមិថុនា។ លិខិតដដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ឱ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដ...
អានបន្ថែមផ្លូវរថភ្លើងភ្នំពេញ-បាវិត និងគម្រោងធំៗ ៣ទៀត នឹងត្រូវបញ្ចូលក្នុងផែនការមេដឹកជញ្ជូនកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិនិត្យបញ្ចូលគម្រោងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ ទៀត បញ្ចូលទៅក្នុងផែនការមេដឹកជញ្ជូនកម្ពុជា ពោលគឺដើម្បីឱ្យគម្រោងទាំងអស់ក្លាយជាការពិតឆាប់ៗ។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ។ ឯ...
អានបន្ថែមចិនកំពុងសាងសង់មន្ទីរពិសោធន៍សម្ងាត់ក្រោមដីមួយ នៅសមុទ្រខ្សាច់ហ្គូប៊ី
ប្រទេសចិន កាលពីថ្មីៗនេះ បាកបើកការដ្ឋានមន្ទីរពិសោធន៍ស្រាវជ្រាវនុយក្លេអ៊ែរក្រោមដីខ្នាតធំមួយកន្លែង ឈ្មោះថា Beishan Underground Research Laboratory តម្លៃជាង ៤២០លានដុល្លារ នៅខេត្ត Gansu។ នេះបើយោងតាមសារព័ត៌មាន World Nuclear News។ មន្ទីរពិសោធន៍នេះនឹងស្ថិតនៅក្នុងថ្មក្រានីតជម្រៅ ៥៦០ម៉ែត្រក្រោមដី នៃសមុទ្រខ្សាច់ហ្គូប៊ី ហើយនឹងក្លាយជាមន្ទីរពិសោធន៍ក្រោមដីធំជាងគេបំផុតនៅលើពិភពលោកដែលមានមុខងារពេញលេញ ក្រោយបញ្ចប់ក...
អានបន្ថែមខេត្តស្វាយរៀង និងព្រះសីហនុទាក់ទាញគម្រោងធំៗ ៤ ថ្មីទៀត តម្លៃជាង ២៧ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា កន្លងមកនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនឯកជនវិនិយោគបង្កើតរោងចក្រ ៤កន្លែង នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ តម្លៃសរុបប្រមាណជាង ២៧លានដុល្លារ។ ក្រុមហ៊ុនទី ១ គឺ HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD ដែលនឹងបោះទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្...
អានបន្ថែម២០២២ ធនាគារពិភពលោកនឹងជួយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំ នៅខេត្តចំនួន៦
ធនាគារពិភពលោក បានសម្រេចចិត្ត នឹងមកជួយធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំក្នុងខេត្តគោលដៅចំនួន ៦ នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមសំណើរបស់ក្រសួងធនធានទឹក និងក្រសួងសេដ្ឋកិច្ច។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងាររវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងក្រសួងពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ២២ ខែមិថុនា។ បើយោងតាមសំណើ ខេត្តគោលដៅទាំង ៦ រួមមាន ...
អានបន្ថែមខេត្តត្បូងឃ្មុំ នឹងមានសារមន្ទីស្ថាបត្យកម្មបូរាណខ្មែរថ្មីមួយ នៅក្នុងពេលឆាប់ៗនេះ
សារមន្ទីរស្ថាបត្យកម្មបូរាណខ្មែរថ្មីមួយ ឈ្មោះថា សារមន្ទីរកោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការសាងសង់សារមន្ទីរនេះ គឺដើម្បីទុកជាទីតាំងបង្ហាញដល់កូនចៅជំនាន់ក្រោយពីការ...
អានបន្ថែមស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្វាគមន៍រោងចក្រថ្មីមួយទៀងតម្លៃជាង ៥ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២១ មិថុនានេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រថ្មីមួយកន្លែងទៀត តម្លៃ ៥លានដុល្លារអាមេរិក នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននោះមានឈ្មោះថា SOKI BAG & ACCESSORIES (CAMBODIA) CO., LTD ដែលវិនិយោគ ៥លានដុល្លារ សាងសង់រោងចក្រផលិតកាបូប និងចង់យួរគ្រប់ប្រភេទ នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាមួយនឹងទុនវិនិយោគដ៏ធំនេះ ...
អានបន្ថែម