គម្រោងស្ថាបនាកំពង់ផែថ្មីតម្លៃជាង ៨លានដុល្លារនៅកំពត ដើរយឺតជាងផែនការទៀតហើយ
កំពង់ផែទេសចរណ៍តម្លៃ ៨លានដុល្លារ នៅខេត្តកំពត ទំនងជាត្រូវពន្យារពេលបញ្ចប់ការសាងសង់ម្តងទៀតហើយ ដោយសារបញ្ហាកង្វះពលករ និងសម្ភារៈសំណង់ ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩ ទោះ ក្រោយយឺតយ៉ាវជាច្រើនលើកច្រើនសារ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារក្រសួងទទួលបន្ទុក បានចុះពិនិត្យការវិត្តន៍នៃការសាងសង់កាលពីដើមសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានរបាយការណ៍ស្តីពីការត្រួតពិនិត្យនេ...
អានបន្ថែមឆមាសទី១ CDC អនុម័តការវិនិយោគសរុប ៨៧គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ កើនជាង១០%
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ បើយោងតាមចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី៦ ខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ជាក់ស្ដែង ចំនួនគម្រោងមានការថយចុះ ៦៣គម្រោង ឬស្មើនឹង ៧២% តែទុនវិនិយោគគឺមានការកើនឡើងរហូត ៣១៥ លានដុល្លារ...
អានបន្ថែម៥ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់ជាង ១៨០០ គម្រោង តម្លៃសរុបជាង ២,៣ ពាន់លានដុល្លារ
ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំ ២០២១ នេះ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ មានសរុប ១ ៨២៩ គម្រោង ដែលធ្លាក់ចុះ ២៧៨គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ២ ៣៤៩ លានដុល្លារ ដែលក៏ធ្លាក់ចុះ ៣២% ផងដែរ។ នេះបើយោងរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា ប្រភេទសំណង់លំនៅឋានមាន ១ ៦០៧ គម្រោង ឬស្មើនឹង ...
អានបន្ថែមការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយនៅខេត្តកែប សម្រេចបាន ៧៥% ហើយ
កំពង់ផែសម្រាប់ចំណតទូកទេសចរណ៍កោះទន្សាយ ដែលមានទីតាំងនៅត្រើយប៉ែកដីគោកនៅក្នុងខេត្ដកែប សម្រេចការសាងសង់ប្រមាណ៧៥% ហើយ ដោយគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ លោក រស់ សោភ័ណ ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ AKP ថា ការសាងសង់កំពង់ផែចំណតកោះទន្សាយនេះ ចំណាយពេល ជាងមួយឆ្នាំទៅហើយ ដែលជាការយឺតយាវបន្តិច។ កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែ...
អានបន្ថែមអគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ
គម្រោងសាងសង់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង កំពុងដំណើរការដោយរលូន គ្រោងនឹងបើកផ្ដល់សេវាកម្មនៅដើមឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចចុះពិនិត្យគម្រោងសាងសង់ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ អគារថ្មីនេះ កំពុងសាងសង់ក្រោមជំនួយឥតសំណង ៨លានដុល្លារ របស់កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្...
អានបន្ថែមការសិក្សាគម្រោងសាងសង់ព្រលានថ្មីលើដី៤០០ហិកតា នៅកោះកុង ត្រូវផ្អាកសិន ដោយសារវិបត្តិកូវីដ
ការសិក្សាគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកោះកុងតម្លៃជាង ៤០លានដុល្លារ ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុន លី យ៉ុងផាត គ្រុប និងក្រុមហ៊ុនថៃ Bangkok Airways តាំងពី ២ ឆ្នាំមុន ត្រូវបានផ្អាកមួយរយៈធំហើយ ពោលគឺគ្មានលទ្ធផលទៅមុខនោះទេ ដោយសារវិបត្តិកូវីដ។ យ៉ាងណាមិញ អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ទោះបីមានការយឺតយាវដូច្នេះ រដ្ឋនឹងមិនដកអាជ្ញាបណ្ណរបស់ក្រុមហ៊ុនទាំងពីរឡើយ ព្រោះយល់ពីស្ថានភាពបច្ចុប្បន្ន ហើយព្យាយាមជំរុញក្រុមហ៊ុនឱ្យ...
អានបន្ថែមផែនការផ្លូវល្បឿនលឿនពីព្រលានថ្មីមកក្រុងភ្នំពេញ ប៉ះពាល់តិចតួចពីវិបត្តិកូវីដ តែនៅបន្តទៅមុខ
ផែនការសាងសង់ផ្លូវល្បឿនលឿនលើអាកាស តភ្ជាប់រវាងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល អាចនឹងពន្យារបន្តិចដោយសារវិបត្តិកូវីដ ប៉ុន្តែការសិក្សានៅតែបន្ត ហើយគម្រោងគឺនៅតែមាន។ នេះបើយោងតាម អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា។ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងកាលពីចុងឆ្នាំមុនថា គម្រោងដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមសាង...
អានបន្ថែមរោងចក្រផលិតកង់ឡានដំបូងគេនៅកម្ពុជាកំពុងសាងសង់ គ្រោងទិញកៅស៊ូក្នុងស្រុក ១៥ម៉ឺនតោនក្នុងមួយឆ្នាំ
ដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជាស្ថិតក្នុងខេត្តស្វាយរៀង វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd តម្លៃជាង ៣៥០លានដុល្លារអាមេរិក កំពុងធ្វើទៅដោយរលូន ខណៈក្រុមហ៊ុនសន្យាថានឹងទិញផលិតផលជ័រកៅស៊ូក្នុងស្រុក១០០% ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ ៥ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ នេះបើយោងតាមកិច្ចចុះពិនិត្យទីតាំងការដ្ឋានផ្ទាល់របស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រ...
អានបន្ថែមអូស្ដ្រាលីជ្រើសរើសខេត្តព្រះសីហនុជាទិសដៅអាទិភាពអភិវឌ្ឍទីក្រុងឆ្លាតវៃ
ស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា សម្រេចជ្រើសរើសខេត្តព្រះសីហនុទិសដៅអាទិភាពដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ ហើយនឹងបន្តជួយជំរុញផែនការនេះឱ្យក្លាយជាការពិតឆាប់ៗ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានកញ្ចប់ថវិកាប្រមាណ ៤៩លានដុល្លារអូស្ត្រាលី។ នេះបើយោងតាមសិក្ខាសាលាតាមអ៊ីនធឺណេត ស្តីពីការជ្រើសរើសគម្រោងអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដែលធ្វើឡើងកាលពីចុងខែមិថុនាកន្លងមក...
អានបន្ថែមការដ្ឋានទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ បន្តតាមផែនការ បច្ចុប្បន្នសម្រេចបាន ៣០%
ការសាងសង់គម្រោងទីក្រុងរណបកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC សម្រេចបាន៣០% ហើយ គិតត្រឹមខែមិថុនានេះ ដោយក្រុមហ៊ុនបញ្ជាក់ថា ដំណើរការសាងសង់ គឺធ្វើទៅតាមការគ្រោងទុក បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្ដី។ លោក ទូច សំណាង មន្រ្តីជាន់ខ្ពស់នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា បានឱ្យដឹងនៅថ្ងៃទី១ កក្កដានេះ ថា ការងារចាក់បំពេញដីសម្រេចបាន ៦០% នៃផែនការ ការងារសាងសង់ស្ពានសម្រេចបាន ២០% ហើយការងារសាងសង់ជារួម...
អានបន្ថែម