ក្រុមហ៊ុន Khazanah របស់ព្រុយណេ កំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗមួយចំនួនទៀត។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រ...

អាន​បន្ថែម

ជប៉ុនជាអ្នកវិនិយោគធំជាងគេទី៧នៅកម្ពុជា ដែលបានវិនិយោគ $៤០លាន ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤

នៅក្នុងការជំរុញដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគី ប្រទេសជប៉ុនបានវិនិយោគជាង ៤០លានដុល្លារ នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ដោយរក្សាបាននូវជំហររបស់ខ្លួនជាអ្នកវិនិយោគធំជាងគេទី៧ នៅក្នុងប្រទេស។ ការអភិវឌ្ឍន៍នេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ដែលទើបបានចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សមាគមអ្នកឧកញ៉ាកម្ពុជ...

អាន​បន្ថែម

សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ

ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោ...

អាន​បន្ថែម

ក្រុមហ៊ុនផលិតសម្ភារៈសំណង់ឈានមុខគេនៅកូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុន Heungkuk Industry ជាក្រុមហ៊ុនផលិតសម្ភារៈសំណង់ឈានមុខគេមួយនៅសាធារណរដ្ឋកូរ៉េ ចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី...

អាន​បន្ថែម

ក្រុមហ៊ុនចិនARK ប្រកាសបោះទុន $១.៣ពាន់លាន សង់សួនឧស្សាហកម្មលើដី១ពាន់ហិកតា នៅកំពង់ស្ពឺ

ក្រុមហ៊ុន ARK Electronics Group របស់ប្រទេសចិន គ្រោងទម្លាក់ទុនប្រមាណជាង១.៣ពាន់លានដុល្លាអាមេរិក ដើម្បីបង្កើតសួនឧស្សាហកម្ម លើផ្ទៃដី ១០០០ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមជំនួបរវាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជាមួយលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោកស្រី ចាង វេនហ្សា បាន...

អាន​បន្ថែម

រយៈពេល១០ខែ កម្ពុជាស្រូបវិនិយោគថ្មីបាន ៣៤៦គម្រោង តម្លៃជាង $៥ពាន់លាន កើន ៣៨%

សេដ្ឋកិច្ចកម្ពុជាត្រូវបានគេមើលឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងការវិនិយោគក្នុងស្រុក និងក្រៅស្រុក ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីបានរហូតដល់ ៣៤៦គម្រោង ត្រឹមរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤)។ គម្រោងទាំងអស់នេះ មានទុនវិនិយោគសរុបជាង ៥ពាន់លានដុល្លារ ដែលនឹងអាចបង្កើតការងារបានប្រមាណ ២៧ម៉ឺនកន្លែង នេះជាសញ្ញាដ៏ជោគជ័យមួយសម្រាប់ទីផ្សារការងាររបស់ប្រទ...

អាន​បន្ថែម

សួនឧស្សាហកម្មវាយនភណ្ឌបៃតងដ៏ធំ លើផ្ទៃដី ៥០០ហិកតា នៅកំពង់ស្ពឺ បើកការដ្ឋានសាងសង់ហើយ

គម្រោងអភិវឌ្ឍសួនឧស្សាហកម្មវាយនភណ្ឌបៃតងដ៏ធំមួយនៅកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅលើផ្ទៃដី ៥០០ហិកតា ក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ...

អាន​បន្ថែម

រោងចក្រផលិតគ្រឿងអលង្ការម៉ាកល្បីៗរបស់បារាំង បើកដំណើរការជាផ្លូវការហើយ

ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធបើកដំណើរការរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិក ដែលជាម៉ាកល្បីរបស់បារាំងហើយ ក្រោយទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគ កាលពីខែមិថុនា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីនេះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថាការប...

អាន​បន្ថែម

វិថីតេជោសន្តិភាពឆ្នេរអង្កោលក្នុងខេត្តកែប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្គោល ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានតម្លៃ ១០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ បើតាមពិធីសម្ពោធនេះ បាន​ឱ្យដឹងថា គម្រោងនេះ ជាអនុគម្រោងនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើ...

អាន​បន្ថែម

ក្រុមហ៊ុនចិនGuoxing ប្រកាសវិនិយោគបង្កើតសួនឧស្សាហកម្ម និងវិស័យកសិកម្មនៅកម្ពុជា

ក្រុមហ៊ុន Guoxing Group មកពីប្រទេសចិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិនៅកម្ពុជាថែមទៀត។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោក Li Guolian ប្រធានក្រុមហ៊ុន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ ល...

អាន​បន្ថែម