ក្រុមហ៊ុនឯកជនគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតលើដីទំហំជាង ៣០០ ហិកតា នៅកោះកុង

ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ គ្រោងវិនិយោគសាងសង់រោងចក្រផ្គត់ផ្គង់ទឹកស្អាតលើផ្ទៃដីសរុបទំជាង ៣៣០ ហិកតា ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងគោលបំណងដើម្បីចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងតែមានកំណើនជាលំដាប់។ បើយោងតាមទំព័រវេបសាយផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅដំណាក់កាលត្រួតពិនិត្យ ដោយរដ្ឋបាលបាលខេត្តកោះកុង និងក្រសួងក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែមករា កន្...

អាន​បន្ថែម

រដ្ឋសម្រេចកាត់ដីបឹងត្របែកជាសម្បត្តិរដ្ឋ ហើយនឹងស្ដារហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីនោះ

រដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំជាង ១៤ ហិកតា ជាសម្បត្តិរដ្ឋ ហើយក៏គ្រោងនឹងស្ថាបនាជញ្ជាំងទប់ដីថ្មី និងជីកស្តារអាងស្តុកទឹកផងដែរ ដើម្បីដោះស្រាយបញ្ហារំលោភដីរដ្ឋ និងទឹកជំនន់ក្នុងក្រុងភ្នំពេញ។ នេះបើយើងតាមអនុក្រឹត្យលេខ២២១ អនក្រ.បក ចុះថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០ និងលិខិតលេខ១១០៣ សជណ.មយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លិខិតដដែលនេះ ក៏បានឱ្យដឹងថា ការស្ថ...

អាន​បន្ថែម

ការដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ៩០% ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រចបាន៩០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែឧសភា ឆ្នាំ២០២១ នេះ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះថា៖ «យើងពិនិត្យឃើញថា ទាន់ពេលវេលាកំណត់ ព្រោះសព្វថ្ងៃនេះពហុកីឡដ្ឋានទាំងមូល ផ្នែកសាងសង់គ្រោងបង្គុំអគារ បានចប់សព្វគ្រប់រួចហើយ នៅសល់តែការតុបតែងលម្អ និងការបំពាក់សម្ភារទេ»។ ពហុកីឡដ្ឋានដ៏ធ...

អាន​បន្ថែម

រដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាសផ្លូវចំនួន ២ ខ្សែទៀត នៅស្ពានអាកាសចោមចៅ

រដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការផ្លូវចំនួន ២ ខ្សែទៀត ដែលនៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធជាផ្លូវការអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ២២ ខែមករា នេះ។ (អានបន្ថែម) សម្ដេច បានឱ្យដឹងថា៖ «កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នៅពេលបើកការដ្ឋានសាងសង់នៅទីនោះ ខ្ញុំបានប្រកាសដាក់ឱ...

អាន​បន្ថែម

អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែមេសា ខាងមុខនេះ

អគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខណ្ឌសែន សុខ នឹងត្រូវបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៤ ខែមេសា ខាងមុខនេះ។ អគារទីស្តីការថ្មីនេះ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឬខាងជើងខ្លោងទ្វារហ្ក្រេនភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងផ្នែកលំនៅឋាន។ អគារនេះ ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី ២៨ ខែមករា ...

អាន​បន្ថែម

ជីប ម៉ុង លែន នឹងប្តូរមុខមាត់ដី ១២០ ហិកតា ក្នុងតំបន់ជ្រោយចង្វា ទៅជាគម្រោងដ៏សម្បើមមួយ

ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់ ៨% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់ ១៨ ខែ។ ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់ ១២០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និង...

អាន​បន្ថែម

អគារថ្មី ២ របស់ក្រសួងសាធារណការ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារទីស្ដីការក្រសួងថ្មី និងវិទ្យាស្ថាន តេជោសែនសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ថ្ងៃ ២២ ខែមករា ឆ្នាំ២០២១ នេះហើយ។ ពិធីបើសម្ពោធជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ អគារទាំង ២ នេះ មានទីតាំងនៅលើ ផ្លូវ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរ...

អាន​បន្ថែម

ក្រុមហ៊ុនឯកជនមួយគ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុន Khmer Holding Group គ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ នេះបើតាមកិច្ចប្រជុំថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ា ឆាវ អ៊ីនទ័រ អ្នកតំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រៅពីគម្រោងដ៏ធំនេះ ក្រុមហ៊ុនក៏កំពុងរៀបចំគម្រោងវិនិយោគ ២ ទៀត...

អាន​បន្ថែម

ស្ពានបុរាណអាយុកាលជិត ៩០០ឆ្នាំ នៅខេត្តសៀមរាប នឹងជួសជុលរួច នាខែមិថុនាខាងមុខ

ស្ពានតាអោង ឬ តាអុង ដែលស្ពានបុរាណអាយុកាលជិត៩០០ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលជាលើកដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបើយោងតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ការដ្ឋានគ្រោងនឹងបញ្ចប់នៅខែមិថុនា ខាងមុខនេះ។ លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា ស្ពាននេះ មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវច...

អាន​បន្ថែម

ការដ្ឋានស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា បញ្ចប់បាន ៣៦% ហើយ

ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ ៥ ម្តុំឃ្លាំងសាំងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ គិតត្រឹមថ្ងៃទី ២០ មករា ឆ្នាំ២០២១ នេះ សម្រេចបាន ៣៦% ហើយ ។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានបេតុងមួយខ្សែនេះ គឺកំពុងសាងសង់ស្របនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រោយស្ពានបេតុង រដ្ឋាភិបាលនឹងរុះស្ពានបាឡេចេញ។ ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា មា...

អាន​បន្ថែម