សម្តេច ហ៊ុន សែន បើកការដ្ឋានរោងចក្រទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រទឹកស្អាតចំការមន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃជាង ១៩០ លានដុល្លារនៅបាក់ខែង ក៏ដូចជាបើកសម្ពោធរោងចក្រទឹកស្អាតនៅចំការមនផងដែរ ដែលរោងចក្រទាំង២ នឹងអាចផ្គត់ផ្គង់ទឹកស្អាតសរុបជាង ៤៥ ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៤។ រោងចក្រទឹកស្អាតបាក់ខែង នឹងត្រូវសាងសង់ដោយប្រើថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវ...
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ទី១២៥ (៣០ មករា ២០២១)
https://www.youtube.com/watch?v=rxxQ_oPvDF0&t=8s មាតិកាប្រចាំសប្តាហ៍ ៣០ មករា ២០២១៖ #1 ក្រុមហ៊ុនយក្សចិនប្រកាសវិនិយោគលើគម្រោងផ្សារទំនើបដ៏ធំមួយនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី [អានបន្ថែម] #2 ការដ្ឋានផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៤៣% ហើយ គ្រោងបញ្ចប់ឆ្នាំ ២០២៣ [អានបន្ថែម] #3 ក្រុមហ៊ុនឯកជនស្នើចង់វិនិយោគគម្រោងធំៗ ២ លើដីជិត ៧០០ ហិកតានៅកោះកុង [អានបន្ថែម] #4 ក្រសួងសេដ្ឋ...
អានបន្ថែមអាកាសចរស៊ីវិលគ្រោងរៀបចំឱ្យមានផ្លូវហោះចុះឡើងដែលមានស្ដង់ដានៅកោះពេជ្រ
មន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី២៨ ខែ មករា កន្លងមកនេះ បានចុះត្រួតពិនិត្យ និងសម្របសម្រួលសុវត្ថិភាពទីលានចុះចតឧទ្ធម្ភាចក្រ នៅកោះពេជ្រ ហើយក៏ត្រៀមរៀបចំឱ្យមានផ្លូវហោះចុះ និងផ្លូវហោះឡើងដែលមានស្ដង់ដាជាងមុននៅទីនោះផងដែរ។ ឯកឧត្តម ខាន់ វណ្ណា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការអាកាសចរស៊ីវិល បានឱ្យដឹងកាលពីថ្ងៃថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះថា៖ «ការត្រួតពិនិត្យនិងរៀបចំឱ្យមានផ្លូវហោះចុះឡើងនេះ...
អានបន្ថែមស្ថានីយសូឡាខ្នាតតូចមួយនៅសៀមរាមបើកដំណើរការ ខណៈស្ថានីយ ៣ ធំៗទៀត ក៏គ្រោងនឹងបើកក្នុងឆ្នាំនេះដែរ
ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព ៣២គីឡូវ៉ាត់ នៅខេត្តសៀមរាប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២៧ ខែមករា កន្លងមកនេះ ខណៈរោងចក្រថាមពលសូឡា ៣ ផ្សេងទៀត សរុបអនុភាពជាង ១១០ មេហ្គាវ៉ាត ក៏គ្រោងដាក់ដំណើរការក្នុងដើមឆ្នាំ ២០២១ នេះដែរ។ បើយោងតាមក្រសួងបរិស្ថាន ស្ថានីយនេះមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ដែលអាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម...
អានបន្ថែមនាទីស្វែងយល់ ភាគទី ៦០៖ តើបច្ចុប្បន្នភាពរបស់ទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទនៅកម្ពុជាមានលក្ខណៈយ៉ាងណាខ្លះ?
<div class="youtube"> https://www.youtube.com/watch?v=Mtkuhc54EHY&t=6s </div> តើបច្ចុប្បន្នភាពរបស់ទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទនៅកម្ពុជាមានលក្ខណៈយ៉ាងណាខ្លះ? តើយើងស្ថិតនៅចំណុចណានៃវដ្ដទីផ្សារ? ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។
អានបន្ថែមអគារកម្ពស់ ២៦ ជាន់ តម្លៃ ៣០ លានដុល្លារ នៅផ្លូវ ៦០ ម៉ែត្រ បានបញ្ចប់ការសាងសង់គ្រោងអគារហើយ
អគារការិយាល័យកម្ពស់ ២៦ ជាន់ Maritime Tower តម្លៃជាង ៣០លានដុល្លារ បានបញ្ចប់ការសាងសង់គ្រោងអគារហើយ ដោយត្រៀមនឹងបង្ហាញខ្លួនយ៉ាងពេញលេញតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នាពេលឆាប់ៗនេះ។ គម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ម៉ារីថាម អាសិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ារីថាម គ្រុប ដោយពិធីបិទបញ្ចប់ការសាងសង់គ្រោងអគារ ទើបតែធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមករា កន្លងទៅនេះ។ លោក គង់ វ៉ារ៉ា អគ្គនាយកប្រតិបត្តិការ និងជាអនុ...
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង៣០លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅភ្នំពេញ និងបាត់ដំបង
ហេដ្ឋារចនាសម្ព័ន្ធអគារថ្មីមួយចំនួននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដែលសាងសង់ឡើងក្រោមជំនួយឥតសំណង់ជាង ៣០លានដុល្លារពីរដ្ឋាភិបាលជប៉ុន បានបញ្ចប់ជាស្ថាពរហើយ។ នេះបើយោងតាមទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬJICA។ JICA បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា នេះ ថា ពិធីប្រគល់អគារថ្មីទាំងនេះ បានប្រារព្ធឡើង ២ ផ្សេងគ្នា ដោយមួយធ្វើនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនាថ្ងៃទី១២ ខែមករាឆ្...
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតលើដីទំហំជាង ៣០០ ហិកតា នៅកោះកុង
ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ គ្រោងវិនិយោគសាងសង់រោងចក្រផ្គត់ផ្គង់ទឹកស្អាតលើផ្ទៃដីសរុបទំជាង ៣៣០ ហិកតា ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងគោលបំណងដើម្បីចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងតែមានកំណើនជាលំដាប់។ បើយោងតាមទំព័រវេបសាយផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅដំណាក់កាលត្រួតពិនិត្យ ដោយរដ្ឋបាលបាលខេត្តកោះកុង និងក្រសួងក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែមករា កន្...
អានបន្ថែមរដ្ឋសម្រេចកាត់ដីបឹងត្របែកជាសម្បត្តិរដ្ឋ ហើយនឹងស្ដារហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីនោះ
រដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំជាង ១៤ ហិកតា ជាសម្បត្តិរដ្ឋ ហើយក៏គ្រោងនឹងស្ថាបនាជញ្ជាំងទប់ដីថ្មី និងជីកស្តារអាងស្តុកទឹកផងដែរ ដើម្បីដោះស្រាយបញ្ហារំលោភដីរដ្ឋ និងទឹកជំនន់ក្នុងក្រុងភ្នំពេញ។ នេះបើយើងតាមអនុក្រឹត្យលេខ២២១ អនក្រ.បក ចុះថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០ និងលិខិតលេខ១១០៣ សជណ.មយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លិខិតដដែលនេះ ក៏បានឱ្យដឹងថា ការស្ថ...
អានបន្ថែមការដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ៩០% ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ
គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រចបាន៩០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែឧសភា ឆ្នាំ២០២១ នេះ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះថា៖ «យើងពិនិត្យឃើញថា ទាន់ពេលវេលាកំណត់ ព្រោះសព្វថ្ងៃនេះពហុកីឡដ្ឋានទាំងមូល ផ្នែកសាងសង់គ្រោងបង្គុំអគារ បានចប់សព្វគ្រប់រួចហើយ នៅសល់តែការតុបតែងលម្អ និងការបំពាក់សម្ភារទេ»។ ពហុកីឡដ្ឋានដ៏ធ...
អានបន្ថែម