រដ្ឋកំពុងត្រៀមដាក់ស្នើភ្នំមួយនៅខេត្តព្រះវិហារ ឱ្យទៅជាបេតិកភណ្ឌពិភពលោករបស់ UNESCO

អន្តរក្រសួង កំពុងត្រៀមស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ភ្នំត្បែងនៅព្រះវិហារ ឱ្យទៅជាតំបន់បេតិកភណ្ឌពិភពលោក។ នេះបើយោងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសចុះពិនិត្យទីតាំងកាលពីថ្ងៃទី ២៩ – ៣១ ខែមករា កន្លងមកនេះ។

លោក ភក្ត្រា បានឱ្យដឹងថា៖ «ក្រោយចុះសិក្សាយ៉ាងលម្អិត តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះ គឺជាទីតាំងដែលរដ្ឋជ្រើស ក្នុងចំណោមទីតាំង ៣ ផ្សេងទៀត រួមមានព្រែកកាំពី ព្រែកប្រសព្វ និងតំបន់ត្មាតប៉ើយ»។

លោកបន្តថា៖ «មូលហេតុដែលអ្នកជំនាញជ្រើសរើសភ្នំត្បែងនេះ ដោយសារតែ ទីនេះជាកន្លែងទីសក្ការៈ សម្បូរដោយជីវចម្រុះ និងជាតំបន់ទេសចរណ៍មានសក្កានុពល»។

បើយោងតាមប្រភពដដែល មកទល់បច្ចុប្បន្ន ក្រុមអ្នកបច្ចេកទេសបានចងក្រងនូវឯកសារមួយចំនួនរួចហើយ និងកំពុងតែបន្តបន្ថែមទៀត ដើម្បីឱ្យគ្រប់ជ្រុងជ្រោយ មុនដាក់ទៅយូណេស្កូ។

គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង បានបង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ តំបន់នេះមានទេសភាពស្រស់ស្អាត និងសម្បូរដោយជីវចម្រុះ ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ ២ម៉ឺន ៥ពាន់ហិកតា ពោលគឺស្ថិតនៅជាប់ស្រុក ៤ គឺស្រុកសង្គមថ្មី ស្រុករវៀង ស្រុកគូលែន និងក្រុងព្រះវិហារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីម […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]