ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ ទៀត តម្លៃជិត ៧០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន ២ តម្លៃជិត ៧០ លានដុល្លារ នៅខេត្តកណ្តាល និងស្វាយរៀង។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន ONION MOBILITY CO., LTD ដែលនឹងវិនិយោគ ២០ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ដើរដោយថាមពលអគ្គិសនី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល។ ដោយឡែក ...
អានបន្ថែមព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងចាប់សាងសង់នៅឆ្នាំ ២០២២
គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពិសេសមួយ ដើម្បីសម្របសម្រួល និងជំរុញការអនុវត្តគម្រោងដ៏ធំមួយនេះ។ ថ្លែងប្រាប់សារព័ត៌មាន Fresh News កាលពីសប្តាហ៍មុន ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹង ការសិក្សាគម្រោងអាចនឹងបញ្ចប់នៅក្នុងខែកុម្ភៈ នេះ ហើយនឹងដាក់...
អានបន្ថែមកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ
ដើម្បីបង្កាបញ្ហាផ្លូវខូចខាត ដែលភាគច្រើនបណ្ដាលមកពីរថយន្តលើសទម្ងន់ ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី ចំនួន២បន្ថែមទៀត នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ នាពេលឆាប់ៗខាងមុខនេះ ហើយក៏គ្រោងសាងសង់ ២ កន្លែង បន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានតម្រូវការចាំបាច់។ ឯកឧត្ដម សេង ឈួន ប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ...
អានបន្ថែមប្លង់មេសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ត្រូវបានអនុម័តហើយ
ក្រុមហ៊ុន Canopy Sands Development ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holdings Group កាលពីថ្មីៗនេះ បានសម្រេចអនុម័តទទួលយកប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ដែលទើបតែសិក្សារួចរាល់ដោយក្រុមហ៊ុនសិង្ហបូរី Surbana Jurong។ នេះបើយោងតាមសារព័ត៌មាន The Straits Times។ គម្រោងរាមទីក្រុងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដី ៨៣៤ ហិកតា ពោលគឺនឹងផ្លាស់ប្តូរមុខមាត់តំបន់រាមទៅជាទីក្រុងពាណិជ្ជកម្ម និង...
អានបន្ថែមក្រុមហ៊ុនចិននឹងសម្រុកសាងសង់ព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ហៅកាត់ថា AIAI នឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១ ដើម្បីឈានដល់ការសម្រេចទាំងស្រុងនៅឆ្នាំ ២០២៣ តាមផែនការ។ នេះបើយោងតាម ការចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសំណង់ របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ក្រមហ៊ុនបានរាយការថា គិតត្រឹមចុងឆ្នាំ ២០២០...
អានបន្ថែមដំណើរការស្តារអូរប្រឡាយធម្មជាតិខេត្តព្រះសីហនុ សម្រេចបានជាង ៩០% ហើយ
គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិប្រវែង២៧គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ សម្រេចបាន ៩៣,៤២% ហើយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិនេះ កំពុងអនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ រួមជាមួយនឹងក្រុមហ៊ុន BUCG ដោយប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ។ បើយោងតាមភាគីទាំង ការងារធំៗ ដែលកំពុងអនុវត្...
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ទី១២៦ (៦ កុម្ភៈ ២០២១)
<div class="youtube"> https://www.youtube.com/watch?v=aHNzh3EwJJo&t=25s </div> មាតិកាប្រចាំសប្តាហ៍ ៦ កុម្ភៈ ២០២១៖ #1 រដ្ឋគ្រោងវិនិយោគផ្ទាល់សរុប ១៤០០លានដុល្លារ នៅឆ្នាំ២០២១ ភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ [អានបន្ថែម] #2 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ តម្លៃជាង ៥០០ លានដុល្លារ [អានបន្ថែម] #3 ការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយសម្រេច ៥៥% ហើយ គ្រោងបញ្ច...
អានបន្ថែមគម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដោះស្រាយវិវាទដីបានជាង ៤៣% ហើយ
វិវាទដីធ្លីដែលប៉ះពាល់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី តម្លៃជាង១,៥ ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC មកទល់ពេលនេះ បានដោះស្រាយរួចរាល់ជាង ៤៤%ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបានឱ្យដឹងថា គិតចាប់ពីពេលចាប់ផ្តើមដោះស្រាយ មកទល់ខែធ្នូឆ្នាំ ២០២០ ដីដែលបានដោះស្រាយរួចមានសរុបជាង ១,១ពាន់ហិកតា ឬស្មើនឹង ៤៣,៧៥ % នៃផ្ទៃដីសរុបជាង ២,៦ ពាន់ហិកតា។ លើសព...
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៨ តម្លៃជិត ១០០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រ០៥ កន្លែង មន្ទីរពេទ្យ០២ កន្លែង និងស្ថានីយអគ្គិសនីសូឡា 0១ កន្លែង សរុបទុនវិនិយោគជិត ១០០ លានដុល្លារ នៅខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន Mayco Furniture Company Limited ដែលនឹងវិនិយោគ ៣,៨ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទី...
អានបន្ថែមគម្រោងអភិវឌ្ឍន៍ធំៗ ចំនួន៣ ជាប់ពានរង្វាន់ឆ្នើមលើការងារប្រែមុខមាត់សហគមន៍
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៣ នៅរាជធានីភ្នំពេញ សៀមរាប និងពោធិ៍សាត់ កាលពីថ្មីៗ នេះ បានទទួលពានរង្វាន់ជាគម្រោងឆ្នើម លើការងាររៀបចំផែនការនគរូបនីយកម្ម និងប្រែមុខមាត់សហគមន៍។ ពិធីប្រគល់នេះរង្វាន់ត្រូវបានធ្វើឡើង ដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមកនេះ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។ គម្រោងទាំង៣ ដែលទទួលពានរង្វាន់រួ...
អានបន្ថែម