ដំណើរការស្តារអូរប្រឡាយធម្មជាតិខេត្តព្រះសីហនុ សម្រេចបានជាង ៩០% ហើយ

គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិប្រវែង២៧គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ សម្រេចបាន ៩៣,៤២% ហើយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិនេះ កំពុងអនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ រួមជាមួយនឹងក្រុមហ៊ុន BUCG ដោយប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ។

បើយោងតាមភាគីទាំង ការងារធំៗ ដែលកំពុងអនុវត្តក្នុងគម្រោងនេះ រួមមាន ការស្ដារបឹងព្រែកទប់ ការសាងសង់ស្ថានីយបូមអេម៉ារីអូ ស្ថានីយបូមមុខសាលាខេត្ត និងស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្រុងព្រះសីហនុជាដើម។

អាជ្ញាធរខេត្តរំពឹងថា ក្រោយបញ្ចប់ការសាងសង់ គម្រោងស្ដារអូរប្រឡាយធម្មជាតិនេះ នឹងជួយការពារជំនន់ទឹកភ្លៀងនៅតាមតំបន់ងាយរងគ្រោះក្នុងទីក្រុង ក៏ដូចជាលើកកម្ពស់សោភណភាពក្រុងផងដែរ។

ថ្លែងក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពការងារ កាលពីថ្ងៃទី ០៦ ខែកុម្ភៈ កន្លងមកនេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់នេះត្រូវបានសាងសង់ឡើង ដើម្បីឆ្លើយតបនូវបរិមាណទឹកកខ្វក់ដែលកើនឡើងលើសលប់ ដោយសារតែកំណើនការសាងសង់អគារខុនដូ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទាក់ទិនការគ្រប់គ្រងទឹកកខ្វក់នេះដែរ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុ ក៏កំពុងដំណើរការដោយរលូន ដោយមកទល់បច្ចុប្បន្នសម្រេចបានជាង ៤៨% ហើយ។ (អានបន្ថែម)

លើសពីនេះ ខេត្តព្រះសីហនុក៏កំពុងមានគម្រោងធំជាច្រើនទៀត ដូចជាគម្រោងលើសកម្ពស់ផ្លូវ៣៤ ខ្សែ និង ១១ ខ្សែ ផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះអន្តរជាតិ និងទីលានចាក់សម្រាមជាដើម ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីម […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]