គម្រោងលំនៅដ្ឋានតម្លៃ ១០០ លានដុល្លារ លើផ្ទៃដី ៦៦ ហិកតា កំពុងបង្ហាញខ្លួនលើទឹកដីព្រះសីហនុ

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន លន ស៊ីធី ឡូតធឺសស៊ីថោន តម្លៃ ១០០ លានដុល្លារ ដែលនឹងត្រូវសាងសង់លើផ្ទៃដី ៦៦ ហិកតា នៅខេត្តព្រះសីហនុ បានបើកសម្ពោធលក់ជាផ្លូវការហើយ កាលពីថ្ងៃទី ២២ កុម្ភៈ នេះ។ ពិធីបើកសម្ពោធ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ក៏ដូចជាមន្ត្រីពាក់ព័ន្ធដទៃទៀតផងដែរ។ គម្រោងនេះ មានទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុ...

អាន​បន្ថែម

អគារសួនច្បារអាកាសខ្ពស់បំផុតលើពិភពលោក តម្លៃ ២ពាន់លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំនេះ

អគារធនាគារ Southbank តម្លៃជាង ២ ពាន់លានដុល្លារនៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី នឹងក្លាយជាអគារសួនច្បារលើអាការ ឬ Vertical Garden Tower ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ក្រោយសាងសង់រួចនៅពេល ៥ឆ្នាំខាងមុខ។ យោងតាមរបាយការណ៍របស់គេហទំព័រ Architecture & Design គម្រោងនេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុន Beulah និងត្រូវបានរចនាប្លង់ដោយ UNStudio និង Cox Architecture ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីល្បាញ។ អគារ So...

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ ស្នើចិនជួយអភិវឌ្ឍលើកកម្ពស់ប្រព័ន្ធផ្លូវដែកនៅកម្ពុជា

រដ្ឋបាលខេត្តព្រះសីហនុ បានដាក់សំណើរទៅកាន់ប្រទេសចិន តាមរយៈលោកប្រធានការិយាល័យកុងស៊ុលចិន ឱ្យជួយអភិវឌ្ឍលើកម្ពស់ផ្លូវដែកកម្ពុជាកាន់តែប្រសើរឡើង ជាពិសេសលើការងារបច្ចេកទេស។ នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន និងលោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះ។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា បច្ចុប្បន្នខេត្តព្រះសីហ...

អាន​បន្ថែម

UNESCO បារម្ភថាគម្រោងរីសតតម្លៃជាង ៣៥០ដុល្លាររបស់ NagaCorp នៅសៀមរាប អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត

អង្គការយូណេស្កូ បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំតម្លៃជាង ៣៥០ លានដុល្លាររបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ អង្គការយូណេស្កូ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ កុម្ភៈ ថា លទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) បានឱ្...

អាន​បន្ថែម

សណ្ឋាគារផ្កាយ៥ ស្ដង់ដារអន្តរជាតិប្រេនWyndham ដំបូងបង្អស់បើកទ្វារជាផ្លូវការនៅខេត្តព្រះសីហនុ

សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay ដែលជាសណ្ឋាគារផ្កាយ ៥ ស្ដង់ដារអន្តរជាតិប្រេន Wyndham ដំបូងបង្អស់នៅកម្ពុជា បានបើកទ្វារជាផ្លូវការនៅតាមបណ្តោយឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន PR Newswire។ បើយោងតាមប្រភពដដែល នេះជាលើកទីមួយហើយដែល ក្រុមហ៊ុនផ្គត់ផ្គង់ និងគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ចឈានមុខគេមួយលើពិភពលោក Wyndham Hotels & Resorts មកបើកសណ្ឋាគារនៅកម្ពុជា។ ...

អាន​បន្ថែម

គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងបើកការដ្ឋាននៅចុងខែកុម្ភៈនេះ

គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម រ៉ី សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ «កាលពីខែធ្នូឆ្នាំ ២០១៩ យើងធ្លាប់បើការដ្ឋានម្ដងហើយ តែគឺគ្រាន់បើកការសាងសង់របង ដោយឡែកនៅចុង...

អាន​បន្ថែម

រដ្ឋសម្រេចកំណត់យកដីជាង ៣ពាន់ហិកតាក្នុងស្រុក៤នៃខេត្តព្រៃវែងជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

រាជរដ្ឋាភិបាលបានសម្រេចដាក់តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៥៧ ហិកតា នៅខេត្តព្រៃវែង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ នេះបើយោងតាមអនុក្រឹត្យលេខ១៦ អនក្រ.បក និងលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍នេះ មានទីតាំងស្ថិតនៅក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ នៃខេត្តព្រៃវែង ហើយត្រូវបានបែកចែកជា ២ តំបន់បន្ថែមទៀត រួមមានតំបន់ស្នូល និងតំបន់...

អាន​បន្ថែម

រដ្ឋនិងOCIC កំពុងធ្វើសាឡាងឆ្លងកោះនរា-កោះពេជ្រហើយក៏គ្រោងនឹងសង់ស្ពានថ្មីមួយទៀតនៅព្រែកប្រា

រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុន OCIC កំពុងរៀបចំធ្វើសាឡាងឆ្លងពីកោះនរា ទៅកោះពេជ្រ ជាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសបញ្ហាការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២។ លើសពីនេះ ភាគីទាំង២ ក៏គ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែមទៀតផងដែរ នៅតំបន់ព្រែកប្រាផងដែរ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន Fresh News កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា៖ «សាលារាជធានីភ្នំពេញបានគ្រោងនឹងសាងសង់ស្ពានម...

អាន​បន្ថែម

សេចក្ដីព្រាង ២ ទាក់ទិននឹងពាណិជ្ជកម្មលើផ្លូវទឹកនៅកម្ពុជាបានបញ្ចប់ជាស្ថាពរ

សេចក្ដីព្រាងច្បាប់កំពង់ផែថ្មី និងកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍមជ្ឍមណ្ឌលភ័ស្ដុភារកម្មភ្នំពេញដែលវិនិយោគដោយក្រុមហ៊ុនសិង្ហបូរី ត្រូវបានបញ្ចប់ជាស្ថាពរ និងកំពុងបន្តទៅជំហានបន្ទាប់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះ។ ឯកឧត្តម បានឱ្យដឹងថា សម្រាប់សេចក្ដីព្រាងច្បាប់កំពង់ផែ គឺសម្រេចបាន ១០០% ហើយ ប៉ុន្តែនៅមិនទាន់លម្អិតនៅឡើយ ពោលគឺនៅត្រូវកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនសិន ...

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីដំណាត់សម្រេចបានប្រមាណ ៩០%, ២៣% និង ៣៦% ហើយ

ទោះបីជាមានការរីករាលត្បាតជំងឺកូវីដី១៩ក្តី គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក ដោយជារួម សម្រេចបានប្រមាណ ៥០% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ សម្រេចបានដូចតទៅ៖ ១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤គ.ម សម្រេចបាន ៨៩,៧៥% ហើយគ្រោងបញ្ចប់ ខែកក្កដា ២០២១ ២/ ផ្នែ...

អាន​បន្ថែម