សាលសន្និបាត PH Grand Hall នឹងបើកដំណើរការនៅដើមឆ្នាំ ២០២២

សាលសន្និបាត និងសាលមង្គលការ លំដាប់ផ្កាយប ៥ ភីអេច ហ្គ្រេនហល (PH Grand Hall) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប គ្រោងនឹងបើកដំណើរការជាផ្លូវនៅដើមឆ្នាំ ២០២២ខាងមុខនេះហើយ។

សាលសន្និបាតនេះ មានទីតាំង ចម្ងាយ ២គ.ម ពីស្ពានព្រះមុន្នីវង្ស ពោលគឺស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត បឹងស្នោ តាមបណ្តោយផ្លូវជាតិលេខ១ ក្បែរសួនសម្សាន្តយូរ៉ូផាក។

ក្រោយសាងសង់រួច សាលមួយនេះនឹងអាចទទួលភ្ញៀវបានរាប់ពាន់នាក់ សម្រាប់ការរៀបចំកម្មវិធីសន្និសីទ កម្មវិធីតាំងពិព័រណ៍ កិច្ចប្រជុំតូចធំ កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំផ្សេងៗ។

គួរបញ្ជាក់ផងដែរថា តំបន់បឹងស្នោរនៅតាមបណ្តោយផ្លូវជាតិលេខ១ នេះ ជាតំបន់ដែលកំពុងតែមានសក្ដានុពលសំបូរទៅដោយគម្រោងលំនៅដ្ឋាន ផ្សារទំនើប ធនាគារ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]