ក្រសួង ប្តេជ្ងាលុបបំបាត់ពាក្យ «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវធំៗ ២ ខ្សែ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានប្ដេជ្ញាថានឹងលុបបំបាត់ពាក្យថា «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវ២ ខ្សែ ពោលគឺកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ និងផ្លូវជាតិលេខ៧ ត្បូងឃ្មុំ-ក្រចេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះថា បញ្ហាធ្វើមុខខូចក្រោយនេះធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្តខ្លាំងណាស់ ដូច្នេះឯកឧត្តម កំពុងរិះរកនីតិវិធីជួសជុលយ៉ាងណាឱ្យផ្...
អានបន្ថែមគម្រោងពង្រីកកំពង់ផែទឹកជ្រៅជំហានទី ១ តម្លៃជាង ២០០លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣
គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ១ ជម្រៅ ១៤,៥ម៉ែត្រ ដែលកំពុងធ្វើឡើងក្រោមកម្ចីជប៉ុនជាង ២០០ លានដុល្លារ គ្រោងនឹងបញ្ចប់ជាស្ថាបពរនៅក្នុងឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះថា៖ «យើងកំពុងត្រៀមសាងសង់កំពង់ផែកុងតឺន័រជម្...
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញគ្រោងបើកការដ្ឋានសាងសង់នៅចុងខែមេសា
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញ ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានជាង៥០០០ម៉ែត្រគីប/ថ្ងៃ គ្រោងនឹងបើកការដ្ឋាននៅចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ស្ថានីយនឹងត្រូវនឹងសាងសង់ឡើងលើដី៣ ហិកតា នៅម្ដុំបឹងជើងឯក ដែលផ្នែកមួយនៃតំបន់អភិវឌ្ឍន៍បឹងទំពុន។ ក្រោយសាងសង់រួច ស្ថានីយនេះនឹងម...
អានបន្ថែមការសិក្សាគម្រោងផ្លូវរថភ្លើងទាំង៣ ប្រភេទនឹងបញ្ចប់នៅខែមីនានេះ ខណៈរដ្ឋកំពុងស្វែងរកទុន
រដ្ឋាភិបាលកំពុងរង់ចាំលទ្ធផលការសិក្សាលទ្ធភាពគម្រោងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ដែលនឹងបញ្ចប់នៅខែ មីនា ខាងមុខនេះ ដើម្បីយកទៅប្រៀបធៀបនឹងការសិក្សាដែលបានបញ្ចប់រួចហើយ ២ ទៀត ពោលគឺ រថភ្លើងលើអាកាស AGT និងរថភ្លើង Mono Rail មុននឹងសម្រេចថាសង់ប្រភេទរថភ្លើងមួយណា។ ក្នុងអំឡុងពេលនេះដែរ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោង នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី...
អានបន្ថែមត្រឹមដើមឆ្នាំ ២០២១ ជប៉ុនវិនិយោគផ្ទាល់នៅកម្ពុជាដល់ទៅ ១៤៤ គម្រោង ឬស្មើនឹង ៣ពាន់លានដុល្លារ
បើគិតត្រឹមចុងខែ មករា ឆ្នាំ២០២១ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីប្រទេសជប៉ុនសរុបចំនួន ១៤៤ គម្រោង ឬស្មើនឹងទុនវិនិយោគប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមឱ្យដឹងពី សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ១១ កុម្ភៈ កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាស...
អានបន្ថែមអាជ្ញាធរខេត្តឯកភាពគ្នាលើ ៤ចំណុចធំៗ ដើម្បីកែលម្អស្ទឹងសៀមរាបជំហាន២
គម្រោងកែលម្អស្ទឹងសៀមរាប បានឈានមកដល់ដំណាក់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមហើយ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធថ្នាក់ខេត្ត កាលពីថ្មីៗនេះ បានឯកភាពគ្នាលើ ៤ ចំណុចធំៗ។ បើយោងតាម អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ចំណុចដែលឯកភាពទាំងនោះរួមមាន៖ ១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប។ ២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប...
អានបន្ថែមក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបរៀងសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឱ្យបានឆាប់ៗនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឡើងវិញ ពោលគឺនឹងពន្លឿនឱ្យច្បាប់នេះដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណងដើម្បីដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាក់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន។ លោក កឹម បូរី អនុរដ្ឋលេខាធិការនៃក្រសួង ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាកាលថ្ងៃទី១០ ខែកុម្ភៈ ថាក្រុមការងារជំន...
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ ទៀត តម្លៃជិត ៧០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន ២ តម្លៃជិត ៧០ លានដុល្លារ នៅខេត្តកណ្តាល និងស្វាយរៀង។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន ONION MOBILITY CO., LTD ដែលនឹងវិនិយោគ ២០ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ដើរដោយថាមពលអគ្គិសនី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល។ ដោយឡែក ...
អានបន្ថែមព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងចាប់សាងសង់នៅឆ្នាំ ២០២២
គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពិសេសមួយ ដើម្បីសម្របសម្រួល និងជំរុញការអនុវត្តគម្រោងដ៏ធំមួយនេះ។ ថ្លែងប្រាប់សារព័ត៌មាន Fresh News កាលពីសប្តាហ៍មុន ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹង ការសិក្សាគម្រោងអាចនឹងបញ្ចប់នៅក្នុងខែកុម្ភៈ នេះ ហើយនឹងដាក់...
អានបន្ថែមកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ
ដើម្បីបង្កាបញ្ហាផ្លូវខូចខាត ដែលភាគច្រើនបណ្ដាលមកពីរថយន្តលើសទម្ងន់ ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី ចំនួន២បន្ថែមទៀត នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ នាពេលឆាប់ៗខាងមុខនេះ ហើយក៏គ្រោងសាងសង់ ២ កន្លែង បន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានតម្រូវការចាំបាច់។ ឯកឧត្ដម សេង ឈួន ប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ...
អានបន្ថែម