ក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបរៀងសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឱ្យបានឆាប់ៗនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឡើងវិញ ពោលគឺនឹងពន្លឿនឱ្យច្បាប់នេះដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណងដើម្បីដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាក់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន។

លោក កឹម បូរី អនុរដ្ឋលេខាធិការនៃក្រសួង ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាកាលថ្ងៃទី១០ ខែកុម្ភៈ ថាក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ស្តីនេះ ត្រូវតែពន្លឿនការរៀបចំពិនិត្យសេចក្ដីព្រាងច្បាប់នេះឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះ។

លោក បានបន្តថា ក្រោយសេចក្ដីព្រាងមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាព ហើយក្រសួងនឹងដាក់ឆ្លងទៅអន្តរក្រសួងអនុម័តនាពេលខាងមុខនេះ ។

លើសពីនេះ អង្គប្រជុំក៏បានជជែកពិភាក្សាលើមាត្រា ៣០ (២៧ថ្មី) នៃសេចក្តីព្រាងច្បាប់នេះ ដើម្បីកែសម្រួល និងកំណត់យកឃ្លា ប្រយោគ ពាក្យពេចន៍ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយស៊ីជម្រៅបន្ថែមទៀត ចៀសវាងការបកស្រាយខុសនៅពេលអនុវត្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]