កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ

ដើម្បីបង្កាបញ្ហាផ្លូវខូចខាត ដែលភាគច្រើនបណ្ដាលមកពីរថយន្តលើសទម្ងន់ ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី ចំនួន២បន្ថែមទៀត នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ នាពេលឆាប់ៗខាងមុខនេះ ហើយក៏គ្រោងសាងសង់ ២ កន្លែង បន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានតម្រូវការចាំបាច់។

ឯកឧត្ដម សេង ឈួន ប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី ៥ ខែកុម្ភៈ នេះថា ៖ « ស្ថានីយជញ្ជីងថ្មីទាំង ២ កន្លែង នេះ នឹងជួយជំរុញឱ្យអ្នកដឹកទំនិញ គោរពច្បាប់ទាំងអស់គ្នា និងចេះប្រើប្រាស់ផ្លូវបានយូរអង្វែង»។

បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង១ ឆ្នាំ២០២០ មានករណីរថយន្តដឹកលើសទម្ងន់ជាង ៥៨ ម៉ឺនគឿង ឬស្មើនឹង ២៧,៧៩ % នៃរថយន្តដែល បើកបរលើផ្លូវសរុប។

គួរបញ្ជាក់ផងថា កាលពីដើមខែកុម្ភៈកន្លងមកនេះ ក្រសួងសាធារណការ ទើបតែបើកសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ថ្មីមួយ នៅខណ្ឌព្រែកព្នៅ ក្នុងគោលបំណងដើម្បីបង្រៀនទៅអ្នកបើកបររថយន្តធុនធ្ងន់ ទាំងបច្ចេកទេស និងច្បាប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]