អគារកម្ពស់ ៤៦ ជាន់ Morgan Tower បញ្ចប់ការសាងសង់ជាស្ថាបពរហើយ
បន្ទាប់ពីបើកការដ្ឋានកាលពីឆ្នាំ ២០១៨ មក បច្ចុប្បន្ន អគារកម្ពស់ ៤៦ ជាន់ Morgan Tower បានបញ្ចប់ការសាងសង់ជាស្ថាបពរ កាលពីថ្ងៃទី ១៦ ធ្នូ កន្លងទៅ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា Morgan Tower បានបញ្ចប់ការសាងសង់ជាន់ទី ៤៦ សសរគ្រឹះ និងរចនាសម្ព័នសំខាន់នៃអគារ កាលពីថ្ងៃទី ១៤ ខែ ធ្នូ ដោយក្រុមហ៊ុនបានរៀបចំកម្មវិធីសម្ភោធបញ្ចប់ការសាងសង់ កាលពីថ្ងៃទី ១៦ ខែ ធ្នូ កន្លងទៅន...
អានបន្ថែមការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីនៅកោះកុងរបស់លី យ៉ុងផាតគ្រុប ផ្អាកដោយសារកូវីដ
ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីមួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុនលី យ៉ុងផាតគ្រុប និងក្រុមហ៊ុនថៃ Bangkok Airways ត្រូវបានផ្អាកសិន ដោយសារវិបត្តិកូវីដ ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងកាលពីថ្មីៗនេះ ថា៖ «គម្រោងហ្នឹង រដ្ឋាភិបាលបានផ្តល់ទីតាំងថ្មីឱ្យទៅគាត់....ប៉ុន្តែការរៀបចំដំណើរការ ត្រូវបានពន្យារពេលដោយសារកូវីដ អត់ទាន់ធ្វើ...
អានបន្ថែមWorldBank៖ការនាំចូលសម្ភារសំណង់បន្តធ្លាក់ចុះ ដោយសារការដ្ឋានគម្រោងធំៗជាច្រើនផ្អាកបណ្តោះអាសន្ន
គិតត្រឹមខែកញ្ញាឆ្នាំ ២០២០ ការនាំចូលដែកធ្លាក់ចុះ៤១,៤% ចំណែកឯស៊ីម៉ងត៍ធ្លាក់ចុះ៣៨,១% ដែលនេះជាការបន្តធ្លាក់ចុះយ៉ាងគំហុក បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះគឺ ដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ នេះបើយោងតាមរបាយការណ៍ស្ដីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាចុងក្រោយនេះរបស់ធនាគ...
អានបន្ថែមត្រឹមពាក់កណ្ដាលឆ្នាំ២០២០ កម្ពុជាមានកម្ចីជាង៧,៩ពាន់លានដុល្លារ ៨៧%ប្រើសង់ហេដ្ឋារចនាសម្ព័ន្ធ
គិតមកត្រឹមខែ មិថុនា ឆ្នាំ ២០២០ ប្រទេសកម្ពុជាមានកម្ចីពីបរទេសសរុបចំនួន ៧,៩ ពាន់លានដុល្លារអាមេរិក ដែលជាង ៨៧ ភាគរយ នៃកម្ចីត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២០នេះ។ ក្នុងចំណោមកម្ចីបរទេសទាំងអស់ ចិន មានចំណែកធំជាងគេបំផុត ដែលក្នុងនោះកម្ពុជាមានបំណុលមិនទាន់សងសរុបចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ៤៦,៨ ភាគ...
អានបន្ថែមក្រសួងរ៉ែ៖ ការបូមប្រេងតំណក់ដំបូងនៅកម្ពុជាដោយក្រុមហ៊ុន KrisEnergy ពន្យារទៅខែមេសា ឆ្នាំក្រោយ
ក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ សម្រេចយល់ព្រមម្ដងទៀតលើសំណើរបស់ក្រុមហ៊ុន KrisEnergy ដែលសុំពន្យារពេលសម្រេចការបូមប្រេងតំណក់ដំបូងនៃអណ្ដូងអប្សរា ទៅខែមេសា ឆ្នាំ ២០២១ ទោះបីក្រុមហ៊ុននេះខកខានការសម្រេចការងារម្ដងហើយតាំងពីពាក់កណ្តាលឆ្នាំ ២០២០ នេះ។ ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា វិធានការចំពោះការខកខានបូមប្រេងឆៅ គឺផ្អែកតាមកិច្ចសន្យា ។ ឯកឧត្តមថ្លែងថា៖ «ក្រសួងបានអនុញ្...
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីទទួលការងារបុកគ្រឹះគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះដ៏ធំមួយនៅភ្នំពេញ
ក្រុមហ៊ុនម៉ាឡេស៊ី Econpile កាលពីថ្ងៃទី ១៤ ធ្នូ កន្លងមកនេះ បានប្រកាសថាខ្លួនបានទទួលកិច្ចសន្យាការងារតម្លៃ ៨៥,៧ លានដុល្លារ ដើម្បីធ្វើការងារបុកគ្រឹះ និងផ្នែកខ្លះនៃគ្រឿងបង្គុំ នៃគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះដ៏ធំមួយនៅទីក្រុងភ្នំពេញ។ សេចក្ដីប្រកាសរបស់ក្រុមហ៊ុន មិនបានបញ្ជាក់ឈ្មោះនៃគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះនេះទេ តែគ្រាន់តែបញ្ជាក់ថា ទទួលកិច្ចសន្យារងនេះពី ក្រុមហ៊ុន MCC International Incorporation Ltd. ...
អានបន្ថែមអ្នកជំនាញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងងាកទៅរកការអភិវឌ្ឍបៃតងនៅឆ្នាំក្រោយ
ក្រុមហ៊ុនអភិវឌ្ឍយក្សរួមមាន ក្រុមហ៊ុនបារាំង Vinci ក្រុមហ៊ុនអេស្ប៉ាញ Ferrovial និងក្រុមហ៊ុន ACS នឹងងាកទៅរកការអភិវឌ្ឍចីរភាព ដោយអភិវឌ្ឍន៍លើគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង និងថាមពលប្រើប្រាស់ឡើងវិញ ខណៈរដ្ឋាភិបាលប្រទេសទាំងនេះកំពុងព្យាយាមកាត់បន្ថយឧស្ម័នពុល និងរក្សាកំណើនសេដ្ឋកិច្ចប្រទេសរៀងៗខ្លួន។ នេះបើយោងទៅតាម ការវិភាគរបស់ក្រុមហ៊ុន Fitch Solutions ចេញផ្សាយលើគេហទំព័រ Global Construction Review កាលពីថ្ងៃទី ១...
អានបន្ថែមរូងក្រោមដីចំនួន ៧៥ កន្លែងនៃផ្លូវរថភ្លើងភ្ជាប់ពីឡាវ – ចិន បញ្ចប់ការសាងសង់ហើយ
គម្រោងផ្លូវរូងក្រោមដីដ៏ធំសម្បើមចំនួន ៧៥ កន្លែងនៃខ្សែផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិន ប្រវែងប្រមាណ ៤១៤ គ.ម បានបញ្ចប់ការដ្ឋានសាងសង់ហើយ។ នេះបើយោងតាម ក្រុមហ៊ុនអភិវឌ្ឍន៍ Laos-China Railway Company (LCRC) កាលពីពេលថ្មីៗនេះ។ គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិននេះ គឺជាគម្រោងក៏ធំសម្បើមមួយ ដែលតម្រូវឱ្យមានការសាងសង់ផ្លូវរូងក្រោមដីចំនួន ៧៥ ខ្សែ ឆ្លងកាត់តំបន់ភ្នំ និងព្រៃឈើទាំងក្នុងប្រទេសឡាវ និងចិន។ កំពុងស...
អានបន្ថែមដី៥ហិកតានៅបឹងកន្សែងខេត្តរតនគិរី នឹងផ្លាស់ប្ដូរមុខមាត់ជាតំបន់ទេសចរណ៍ពហុបំណង
អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន និងក្រុមមន្ត្រីជំនាញ កាលពីថ្មីៗនេះ បានចុះត្រួតពិនិត្យផលប៉ះពាល់គម្រោងកែលម្អអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដីទំហំ ៥ ហិកតា នៅតំបន់បឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។ ក្នុងដំណើរត្រួតពិនិត្យកាលពីថ្ងៃទី ១៤ ធ្នូ នេះ ឯកឧត្តម បានមានប្រសាសន៍ថា ប្រជាជន ៤៥ គ្រួសារ ដែលត្រូវប៉ះពាល់គម្រោងនេះត្រូវបានយល់ព្រមស្ម័គ្រចិត្ត រុះរើសំណង់ តូប ចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាង...
អានបន្ថែមការសិក្សាគម្រោងអាកាសយានដ្ឋាននៅមណ្ឌលគីរីគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ
ការសិក្សាលទ្ធភាពសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគីរី គ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ ដែលនេះជាការបោះជំហានមួយដ៏ធំសម្រាប់ការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងៗក្នុងប្រទេស។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ន ការសិក្សានេះកំពុងពិនិត្យមើលទៅលើការសិក្សាផលប៉ះពាល់សង្គម និងបរិស្ថាន។ លោកថ្លែងថា៖ «យើងកំពុងតែសិក្សា យើងអត់ទាន់ធ្វើអី្វទាំងអស់ …ជាពិសេសយើងក...
អានបន្ថែម
