ចិនគ្រោងនឹងវិនិយោគលើប្រព័ន្ធផ្កាយរណបនិងរោងចក្រថាមពលធ្យូងថ្មនៅកម្ពុជា

កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិនពីរបានចូលជួបពិភាក្សាជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអំពីគម្រោងនៃការវិនិយោគលើរោងចក្រផលិតថាមអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា។ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ រួមមាន ក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd. និងក្រុមហ៊ុន Beidou Star Data...

អាន​បន្ថែម

World Bank ផ្តល់ប្រាក់កម្ចីជាង ១០០លានដុល្លារសម្រាប់កែលម្អផ្លូវជាតិលេខ ៤

កាលពីថ្ងៃទី ១២ ខែកក្កដា ធនាគារពិភពលោក (World Bank) បានចុះហត្ថលេខាកិច្ចព្រមព្រៀងប្រគល់ប្រាក់កម្ចី ១១០លានដុល្លារ ដល់ប្រទេសកម្ពុជាដើម្បីកែលម្អ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤ ។ ការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី IngunaDobraja ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុ...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងរោងចក្របំពង់ទីបដែកមួយទៀតនៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្មីៗនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន Robustahl Co., Ltd ក្នុងការបណ្ដាក់ទុនវិនិយោគចំនួន ១លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិតបំពង់ទីបដែកអ៊ីណុកមួយកន្លែងក្នុងខេត្តព្រះសីហនុ។ រោងចក្រផលិតបំពង់ទីបដែកអ៊ីណុកមួយនេះនឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយការបង្កើតរោងចក្រមួយនេះនឹងជួយបង្កើតការងារបានចំនួន ៥៥២កន្លែងដល់អ្...

អាន​បន្ថែម

ADB ផ្ដល់ហិរញ្ញប្បទាន ៦៦លានដុល្លារដល់កម្ពុជាដើម្បីសាងសង់ផ្លូវចំនួន ២២ ខ្សែ

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានទទួលហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ចំនួន ៦៦លានដុល្លារអាមេរិក ដើម្បីកែលម្អផ្លូវជនបទចំនួន ២២ខ្សែ នៅតាមបណ្តាខេត្តចំនួន ៥ ឲ្យទៅជាផ្លូវកៅស៊ូ។ ការព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងនេះត្រូវបានបានចុះហត្ថលេខាដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ...

អាន​បន្ថែម

យុទ្ធនាការអប់រំស្ដីពីសៀវភៅសុវត្ថិភាពសំណង់នឹងបន្តធ្វើឲ្យគ្រប់ ២៥ ខេត្តក្រុង

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយសមាគមអ្នកសាងសង់កម្ពុជាបាននឹងកំពុងធ្វើយុទ្ធនាការចុះតាមបណ្ដាខេត្តក្រុងនានាដើម្បីអប់រំមន្រ្តីរាជការពាក់ព័ន្ធ ក្រុមហ៊ុនសំណង់ ជាពិសេសកម្មករដែលធ្វើការផ្ទាល់នៅការដ្ឋាន អំពីសុវត្ថិភាពក្នុងការដ្ឋានសំណង់។ យុទ្ធនាការអប់រំនេះធ្វើឡើងដោយយោងតាមសៀវភៅសុវត្ថិភាពសំណង់ដែលក្រសួងទើបនឹងបោះពុម្ធកាលពីថ្មីៗនេះ ក្នុងនោះដែរក្រសួងមានគោលដៅនឹងចុះអប់រំផ្សព្វផ្សាយសៀវភៅឲ្យបានគ្រប់ខេ...

អាន​បន្ថែម

រថភ្លើងអាកាស ខ្សែដំបូង គ្រោងសាងសង់ឲ្យរួចរាល់ មុនស៊ីហ្គេមស៍២០២៣

រូបភាពគំរូ នៃរថភ្លើងអាកាសបរទេស ផ្លូវរថភ្លើងអាកាសដំបូងរបស់កម្ពុជា ដែលនឹងត្រូវតភ្ជាប់ពីម្ដុំផ្សារថ្មី ទៅកាន់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញនឹងត្រូវសាងសង់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ បន្ទាប់ពីការសិក្សាគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA)នឹងត្រូវបានបញ្ចប់ក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ ជាមួយក្តីរំពឹងថា ការងារសាងសង់នឹងត្រូវចប់សព្វគ្រប់ មុនស៊ីហ្គមេស៍ ២០២៣។ នេះបើតាមការបញ្ជាក់ពីមន្ត្រីមួយរូប នៃ...

អាន​បន្ថែម

ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងចាប់ផ្តើមការសាងសង់ក្នុងខែវិច្ឆិកានេះ

ផ្នែក​មួយ នៃរូបភាព ប្លង់គំរូ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនទំនើបដំបូងបង្អស់របស់កម្ពុជា ដែលភ្ជាប់ក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការសាសង់ក្នុងខែវិច្ឆិកាឆ្នាំនេះ ខណៈរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មលើកិច្ចការសំណង ការខូចខាតដល់ប្រជាជន ដែលនឹងរងការប៉ះពាល់ពីគម្រោងនេះ។ នេះបើយោងទៅតាមគម្រោង ដែលបាននិងកំពុងសិក្សាដោយក្រុមការងារអន្តរក្រសួង។ អ្នកនាំពា...

អាន​បន្ថែម

កម្ពុជាបើកភ្លើងខៀវឲ្យចិនសាងសង់ទីក្រុងរណបលើដីជាង ៣០០ហិកតា ក្នុងខេត្តព្រៃវែង

ក្រុមហ៊ុនចិនមួយឈ្មោះថា Jiangxi Haihui Utility Co., Ltd. កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបថ្មីមួយលើផ្ទៃដីទំហំប្រមាណ ៣០០ហិកតានៅមុខសាលាខេត្តព្រៃវែង ដែលគម្រោងនេះបានទទួលការស្វាគមន៍និងគាំទ្រពីខាងរាជរដ្ឋាភិបាលកម្ពុជារួមមកហើយ។ ការប្រកាសពីគម្រោងនេះបានធ្វើកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ នៅឯទីស្តីការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ...

អាន​បន្ថែម

រោងចក្រស៊ីម៉ងត៍ខ្មែរ-ចិនតម្លៃជាង ២៣០លានដុល្លារ បើកឲ្យដំណើរការក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) ដែលមានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេននេះ ត្រូវបានសង់នៅលើទីតាំងដែលមានផ្ទៃដ...

អាន​បន្ថែម

JICA: ប្រទេសកម្ពុជាត្រូវការធនធានវិស្វករចំនួន ៣៥០០០ នាក់ពីឆ្នាំ ២០១៨ ដល់២០២០

យោងតាមការសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA កាលពីពេលថ្មីៗនេះ ចំនួនវិស្វករជំនាញនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានតិចតួចណាស់បើធៀបទៅនឹងតម្រូវការនៃទីផ្សារការងារកម្ពុជា ដែលត្រូវការធនធានវិស្វករគុណភាណប្រមាណជា ៣៥០០០នាក់ នៅចន្លោះពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០។ សេចក្តីថ្លែងការណ៍នេះត្រូវបានលើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ អាណត្តិទី២ របស់គណៈវិ...

អាន​បន្ថែម