កម្ពុជាបើកភ្លើងខៀវឲ្យចិនសាងសង់ទីក្រុងរណបលើដីជាង ៣០០ហិកតា ក្នុងខេត្តព្រៃវែង

ក្រុមហ៊ុនចិនមួយឈ្មោះថា Jiangxi Haihui Utility Co., Ltd. កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបថ្មីមួយលើផ្ទៃដីទំហំប្រមាណ ៣០០ហិកតានៅមុខសាលាខេត្តព្រៃវែង ដែលគម្រោងនេះបានទទួលការស្វាគមន៍និងគាំទ្រពីខាងរាជរដ្ឋាភិបាលកម្ពុជារួមមកហើយ។

ការប្រកាសពីគម្រោងនេះបានធ្វើកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ នៅឯទីស្តីការក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោក YU HUI HUA ដែលជាប្រធានក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd.។

លោក YU HUI HUA ប្រធានក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd. បានថ្លែងក្នុងកិច្ចប្រជុំថា គោលបំណងចម្បងរបស់ក្រុមហ៊ុនគឺដើម្បីអភិវឌ្ឍន៍តំបន់ក្នុងខេត្តព្រៃវែងមួយនេះឲ្យក្លាយជាទីក្រុងរណបមួយដែលមានសក្តានុពលលើគ្រប់វិស័យ រួមមាន តំបន់កំសាន្ត ខុនដូ តំបន់ពាណិជ្ជកម្ម និងជាតំបន់ឧស្សាហកម្មផងដែរ។ លោកសង្ឃឹមថា តាមរយៈគម្រោងនេះនឹងជួយឲ្យព្រៃវែងក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញអ្នកវិយោគ និងភ្ញៀវទេសចរបានច្រើនជាងមុន ដែលនេះក៏ជាការជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាជួយធ្វើឲ្យជីវភាពប្រជាជនរស់នៅក្នុងតំបន់មានភាពប្រសើរឡើងផងដែរ។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd. ដែលមានបំណងអភិវឌ្ឍខេត្តព្រៃវែងឲ្យក្លាយជាទីក្រុងដែលមានភាពទាក់ទាញមួយលើឆាកអន្តរជាតិ។ សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ប្រសិនបើគម្រោងនេះអាចលេចចេញជារូបរាងឡើងនោះ ពិតជាផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជារួមមានការបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និងធ្វើឲ្យកម្ពុជាកាន់តែមានភាពរីកចម្រើនថែមទៀតជាពិសេសលើវិស័យសំណង់។

ទន្ទឹមនឹងការគាំទ្រនេះ សម្តេចក្រឡាហោម ស ខេង ក៏បានឆ្លៀតឱកាសស្នើឱ្យក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែលកំពុងប្រកបអាជីរកម្មក្នុងប្រទេសកម្ពុជាឲ្យគោរពតាមគោលការណ៍ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាយ៉ាងម៉ឺងម៉ាត់។ ការគោរពច្បាប់គឺជាការដែលធ្វើឲ្យការវិនិយោគរបស់ក្រុមហ៊ុននីមួយៗមានតម្លាភាព និងជាការផ្តល់ភាពជឿជាក់ដល់អតិថិជនរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ផងដែរថា មិនមែនតែខេត្តព្រៃវែងនេះទេដែលកំពុងតែមានសន្ទុះនិងទាក់ទាញអ្នកវិនិយោគ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនមួយទៀតឈ្មោះថា Prince Real Estate Group ក៏ទើបនឹងបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ ឬ Cam MJ Development Park Co., Ltd. លើផ្ទៃដីជាង ២៤ ហិកតា ស្រុកគងពិសីខេត្តកំពង់ស្ពឺផងដែរ (អានបន្ថែម) ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]