រដ្ឋមន្ត្រីក្រសួងសាធារណការសន្យាមិនអោយផ្លូវជាតិលេខ៤លេចទឹកទៀតទេ ការអភិវឌ្ឍន៍គម្រោង និងសំណង់ 20 កក្កដា 2018 MIK រដ្ឋមន្ត្រីក្រសួងសាធារណការសន្យាមិនអោយផ្លូវជាតិលេខ៤លេចទឹកទៀតទេ កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថានឹងលើកកម្ពស់ទ្រូងផ្លូវចំនួនពីរកន្លែងបន្ថែមទៀតនៅកំណាត់ផ្លូវជាតិលេខ៤ដើម្បីកុំអោយមានការលិចទឹកនាពេលអនាគត។ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកលិចនៅកំណាត់ផ្លូវជាតិលេខ៤ ឯកឧត្តម ស៊ុន ចាន់ថុល បានមាន បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា«យើងនឹងលើកកម្ពស់ទ្រូងផ្លូវនេះអោយខ្ពស់ជាងមុនដើម្បីកុំអោយវាលិចតទៅទៀត»។ឯកឧត្តម បានបញ្ជាក់បន្ថែមថា គម្រោងលើកកម្ពស់ទ្រូងផ្លូវតាមបណ្តោយផ្លូវជាតិលេខ៤ទាំងអស់សរុបរួមមាន ចំនួន ៧ កន្លែង ដែលផែនការដើមគឺមានត្រឹមតែ ៥ កន្លែងតែប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថាទីតាំងទ្រូងផ្លូវដែលនឹងត្រូវធ្វើការលើកកម្ពស់បន្ថែមគឺស្ថិតត្រង់ចំណុចគីឡូម៉ែត្រលេខ១១៥-១១៦តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្នុងឱកាសនេះផងដែរឯកឧត្តមបានអោយដឹងថាគម្រោងកែលម្អផ្លូវជាតិលេខ៤ដែលស្ថិតក្រោមថវិកាកម្ចីពីធនាគារពិភពលោកប្រមាណ ១១០ លានដុល្លារ នឹងត្រូវធ្វើការពង្រីកតួផ្លូវនិងចិញ្ចើមផ្លូវបន្ថែមចំនួន ៤ ម៉ែត្រទៀត ដែលនឹងធ្វើអោយផ្លូវមួយនេះមានប្រវែងទទឹងរហូតដល់ទៅ ១១ ម៉ែត្រ។បច្ចុប្យន្នផ្លូវជាតិលេខ៤គឺមានប្រវែងទទឹងត្រឺមតែ ៧ ម៉ែត្រប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវជាតិលេខ៤គឺគ្រោងនឹងចាប់ផ្តើមដំណើរការក្នុងដើមឆ្នាំ២០១៩ (អានបន្ថែម) ក៏ប៉ុន្តែដើម្បីធានាឲ្យមាននិរន្តរភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ដែលថ្មីៗនេះបានរងការខូចខាតដោយសារទឹកជំនន់ ក្រសួងនឹងចាប់ផ្តើមជួសជុល និងស្តារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវវថ្នល់ ស្ពាន ឡើងវិញជាបន្ទាន់ បន្ទាប់ពីឥទ្ធិពលសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះសុន ទីញ ថយចុះទៅវិញ។ Kie-Fepro Related News ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្�… 05 04 2019 ស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់�… 03 04 2019 ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង�… 17 03 2019 សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងប�… 05 03 2019 ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើក�… 05 03 2019
កាលពីព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៨ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថានឹងលើកកម្ពស់ទ្រូងផ្លូវចំនួនពីរកន្លែងបន្ថែមទៀតនៅកំណាត់ផ្លូវជាតិលេខ៤ដើម្បីកុំអោយមានការលិចទឹកនាពេលអនាគត។ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកលិចនៅកំណាត់ផ្លូវជាតិលេខ៤ ឯកឧត្តម ស៊ុន ចាន់ថុល បានមាន បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា«យើងនឹងលើកកម្ពស់ទ្រូងផ្លូវនេះអោយខ្ពស់ជាងមុនដើម្ប...
អានបន្ថែមកម្មវិធីទូរស័ព្ទ ‘សំណង់កម្ពុជា’ របស់ក្រសួងដែនដីមាននៅក្នុង App Store និង PlayStore ហើយ
ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិត ឆាន់សូរ្យផល អគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបង្កើតកម្មវិធីទូរស័ព្ទមួយឈ្មោះថា "សំណង់កម្ពុជា" ឬ "Cambodia Construction"ក្នុងគោលបំណងដើម្បីផ្តល់ជាព័ត៌មានសំខាន់ៗទាក់ទង់នឹងវិស័យមួយនេះ ទៅដល់សាធារណជន។ កម្មវិធីទូរស័ព្ទ "សំណង់កម្ពុជា" ឬ "Cambodia Construction"ផ្តល់ភាពងាយស្រួលជាច្រើនសំរាប់វ...
អានបន្ថែមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងរៀបសិក្ខាសាលាស្ដីពីអគារខ្ពស់ដំបូងបង្អស់នៅកម្ពុជា
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា(EuroCham) រួមសហការជាមួយនឹងក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋានក្នុងទីក្រុង ឬ Council on Tall Buildings and Urban Habitatនឹងរៀបចំវេទិកាសិក្ខាសាលាមួយស្ដីពីអគារខ្ពស់ ឬ Tall Buildings Forum ជាលើកដំបូងនៅកម្ពុជាដែលនឹងមានអ្នកជំនាញក្នុងវិស័យនេះជាច្រើនរូបនឹងចូលរួម ចែករំលែកចំណេះដឹងនិងពិភាក្សាទៅលើប្រធានបទសំខាន់ៗទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននិងសក្ដានុពលនាពេលអនាគតនៃអគារ...
អានបន្ថែមការសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោគ្រោងនឹងបញ្ចប់មុនកាលកំណត់
ពហុកីឡាដ្ឋានជាតិមរតកតេជោ ការសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោដែលនឹងចំណាយទឹកប្រាក់អស់រាប់លានដុល្លារក្រោមជំនួយរបស់ចិន គ្រោងនឹងបញ្ចប់មុនឆ្នាំ២០២០ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានចិន Xinhua Net។ បើតាមកិច្ចសម្ភាសជាមួយលោក GuoLiangliang ដែលជាវិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុនChina State Construction Engineering Corporation(CSCEC) បានអោយដឹងថាការសាងសង់កំពុងតែដំណើរការយ៉ាងឆាប់រហ័ស ដោយគ្រឹះសំណង់សំខាន់ៗមួយចំនួនធំត...
អានបន្ថែមគម្រោងកែលម្អផ្លូវជាតិលេខ៤ គ្រោងចាប់ផ្តើមសាងសង់ឆ្នាំក្រោយ
គម្រោងកែលម្អផ្លូវជាតិលេខ៤ ដែលថ្មីៗនេះទើបនឹងបានទទួលកម្ចីឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ នឹងអាចដំណើរការសាងសង់នាដើមឆ្នាំ ២០១៩ ខាងមុន នេះបើយោងតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ នាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វ៉ាស៊ឹម សុរិយា ដែលជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់...
អានបន្ថែមវិស័យសំណង់រួមចំណែក ១១,៥ ភាគរយ នៃកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៨
វិស័យសំណង់បានរួមចំណែកយ៉ាងខ្លាំងក្នុងកំណើនសេដ្ឋកិច្ចជាតិឆ្នាំ២០១៨ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយនាពេលថ្មីៗនេះ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្ នាំ២០១៨ ត្រូវបានដំឡើងដល់ ៧ភាគរយ ដែលក្នុងនោះវិស័យសំណង់តែមួយគត់ រួមចំណែក ១១,៥ ភាគរយ បន្ទាប់ពីការនាំចេញដែលរួមចំណែក ១១,៦ ភាគរយ និងទេសចរណ៍ ១២,៥ ភាគរយ។ យោងទៅតាមប្រសាសន៏របស់ ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិបានឲ្យដឹងថា កំណើ...
អានបន្ថែមចិនគ្រោងនឹងវិនិយោគលើប្រព័ន្ធផ្កាយរណបនិងរោងចក្រថាមពលធ្យូងថ្មនៅកម្ពុជា
កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិនពីរបានចូលជួបពិភាក្សាជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអំពីគម្រោងនៃការវិនិយោគលើរោងចក្រផលិតថាមអគ្គិសនីដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា។ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ រួមមាន ក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd. និងក្រុមហ៊ុន Beidou Star Data...
អានបន្ថែមWorld Bank ផ្តល់ប្រាក់កម្ចីជាង ១០០លានដុល្លារសម្រាប់កែលម្អផ្លូវជាតិលេខ ៤
កាលពីថ្ងៃទី ១២ ខែកក្កដា ធនាគារពិភពលោក (World Bank) បានចុះហត្ថលេខាកិច្ចព្រមព្រៀងប្រគល់ប្រាក់កម្ចី ១១០លានដុល្លារ ដល់ប្រទេសកម្ពុជាដើម្បីកែលម្អ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤ ។ ការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី IngunaDobraja ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងរោងចក្របំពង់ទីបដែកមួយទៀតនៅខេត្តព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្មីៗនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន Robustahl Co., Ltd ក្នុងការបណ្ដាក់ទុនវិនិយោគចំនួន ១លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិតបំពង់ទីបដែកអ៊ីណុកមួយកន្លែងក្នុងខេត្តព្រះសីហនុ។ រោងចក្រផលិតបំពង់ទីបដែកអ៊ីណុកមួយនេះនឹងមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយការបង្កើតរោងចក្រមួយនេះនឹងជួយបង្កើតការងារបានចំនួន ៥៥២កន្លែងដល់អ្...
អានបន្ថែម