ខេត្តកោះកុងអនុញ្ញាតឱ្យក្រុមហ៊ុនចិនស្ថាបនាផ្លូវជាតិលេខ ១៥៥១ តែស្នើឱ្យសិក្សាផលប៉ះពាល់សិន
ថ្នាក់ដឹកនាំខេត្តកោះកុង អនុញ្ញាតឱ្យក្រុមហ៊ុនចិន ដែលទើបឈ្នះការដេញថ្លៃកាលពីពេលថ្មីៗនេះ ស្ថាបនាផ្លូវជាតិលេខ ១៥៥១ ប៉ុន្តែស្នើឱ្យសិក្សាលើផលប៉ះពាល់ទីតាំងភូមិសាស្ត្រ ប្រជាជន និងបរិស្ថានសិន។ នេះបើយោងតាម កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ ១៥៥១ តាមប្រព័ន្ធអនឡាញ ក្រោម វត្តមាន លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ...
អានបន្ថែមវិស្វករបារាំងបង្លាញប្លង់អគារខ្ពស់បំផុតលើលោកដែលអាចស្រូបឧស្ម័នពុលពីក្នុងខ្យល់បាន
ក្រុមហ៊ុនស្ថាបត្យកម្មបារាំង Rescubika កាលពីថ្មីៗនេះ បានគូរប្លង់ និងស្នើសាងសង់ឱ្យអគារកម្ពស់ ៧៣០ ម៉ែត្រ ដែលអាចស្រូបឧស្ម័នពុលកាបូនិចពីក្នុងខ្យល់បាន នៅឯទីក្រុងញូវយ៉ក។ ប្រសិនបើគម្រោងនេះត្រូវបានសាងសង់ពិតមែន អគារនេះនឹងក្លាយជាអាគារខ្ពស់បំផុតលើលោក ដែលជួយការពារបរិស្ថាន ពោលគឺអាចស្រូបយកឧស្ម័នពុលកាបូនិកច្រើនជាងការបញ្ចេញ។ អគារនេះមានឈ្មោះថា Mandragora ដែលឌីស៉ាញជារូបរាងដើមឈើដែលមានឬសដូចមុខមនុស្ស។ អគារនេះជាអគារប...
អានបន្ថែមក្រុមហ៊ុនចិន MCC Shen Kan ឈ្នះការដេញថ្លៃលើការសាងសង់ផ្លូវជាតិធំៗ ៤ខ្សែ ប្ររែងជាង ២៧០គ.ម
ក្រុមហ៊ុនចិន MCC Shen Kan បានឈ្នះការដេញថ្លៃលើការងារសាងសង់ផ្លូវជាតិ ៤ ខ្សែធំៗ ប្រវែងសរុបប្រមាណ ២៧០ គីឡូម៉ែត្រ ដែលមានទីតាំងក្នុងខេត្តចំនួនប្រាំ រួមមាន ខេត្តពោធិ៍សាត់ កោះកុង កំពង់ស្ពឺ កំពត និងតាកែវ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៤ វិច្ឋិកា ២០២០ នេះ។ ផ្លូវ ដែលក្រុមហ៊ុនដេញថ្លៃឈ្នះ រួមមាន ផ្លូវជាតិលេខ ៤១ (ប្រមាណ ៩៥ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣១ (ប្រមាណ ៥២ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣...
អានបន្ថែមក្រសួងកំពុងរងចាំលទ្ធផលការសិក្សាចុងក្រោយដើម្បីពិចារណាថានឹងសង់រថភ្លើងលើអាកាស ឬក្រោមដី ឬ Monorail
ការសិក្សាលទ្ធភាពសាងសង់គម្រោងរថភ្លើងលើអាកាសនៅភ្នំពេញនៅតែបន្ត ដោយមានមួយបានបញ្ចប់រួច និងពីរផ្សេងទៀតកំពុងរង់ចាំលទ្ធផល។ អំឡុងពេលនេះ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោងនេះផងដែរ។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្មីៗនេះថា តាមការប៉ាន់ស្មាន គម្រោងរថភ្លើងលើអាកាសនេះ មានតម្លៃខ្ពស់ណាស់សម្រាប់វិនិយោគ។ ឯកឧត្តមថ្លែងថា៖ “ការសិក្សារថភ...
អានបន្ថែមរដ្ឋសម្រេចរើផ្លូវរថភ្លើងចូលអាកាសយានដ្ឋានភ្នំពេញចោល ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍
កំណាត់ផ្លូវរថភ្លើង ដែលមានផ្លូវដែកពុះកាត់ចុះកណ្ដាលទ្រូងថ្នល់ បំបែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងត្រូវបានលុបចោល ដោយសារសេវាដឹកអ្នកដំណើរពីស្ថានីយទៅចំណុចអាកាសយានដ្ឋានផ្អាក និងជាពិសេសដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាញឹកញាប់។ ឯកឧត្តម លី បូរិន អនុរដ្ឋាលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្លូវដែក បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែធ្នូ នេះថា សេវាដឹកអ្នកដំណើរលើកំណាត់ផ្លូវរថភ្លើងនេះ...
អានបន្ថែមរោងចក្រផលិតដែកចេញពីអេតចាយតម្លៃជិត ១៧លានដុល្លារ នៅខេត្តកំពង់ស្ពឺនឹងបើកដំណើរការក្នុងខែនេះ
រោងចក្រផលិតដែកចេញអេតចាយ និងដែកនាំចូល របស់ក្រុមហ៊ុនចិនតម្លៃប្រមាណ១៧លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងបើកដំណើរកផលិតកម្មនៅចុងឆ្នាំនេះ ដោយនឹងចូលរួមចំណែកផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជាបានមួយផ្នែកធំ។ នៅក្នុងជំនួបជាមួយ ឯកឧត្តម កែវ រតន អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅ លោក Lin Xiangrong អគ្គនាយកក្រុមហ៊ុន Hong De Sheng (Cambodia) លើកឡើងថា នៅពេលបើកដំណើរក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផល...
អានបន្ថែមការស្វែងរកទុនសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្រចេះ-កំពង់ធំ អាចពន្យារទៅឆ្នាំ២០២៣ ទោះសិក្សាចប់ហើយក្ដី
ការស្វែងរកប្រភពទុនពីដៃគូអភិវឌ្ឍន៍ពោលគឺប្រទេសចិន សម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេ តភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តក្រចេះ អាចនឹងត្រូវពន្យារទៅឆ្នាំ២០២៣ខាងមុខ ទោះការការសិក្សាគម្រោងបានបញ្ចប់មួយរយៈក្ដី។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្លាតរយៈពេលនៃការចរចាលើការស្វែងរកហិរញ្ញប្បទានអនុវត្តគម្រោងនេះ គឺផ្អែកទៅលើគម្រោងអតិភាព។ ឯកឧត្តម ថ្លែងថា៖ “ធម្មតារយៈពេល៥ឆ្នា...
អានបន្ថែមស្ថានីយសូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ
ស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយសូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។ ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងមកនេះ។ វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស...
អានបន្ថែមរោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំនៅលើកោះរ៉ុងសន្លឹម ចាប់ផ្ដើមសាងសង់ហើយ
រោងចក្រអគ្គសនីដើរដោយពន្លឺព្រះអាទិត្យខ្នាតធំនៅលើកោះរ៉ុងសន្លឹម បានចាប់ផ្ដើមសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែ មេសា ឆ្នាំ ២០២១។ នេះបើយោងតាមគេហទំព័រ Yahoo Finance កាលពីថ្ងៃទី ៣០ វិច្ឆិកានេះ។ គម្រោងនេះជាការគ្នាសហការគ្នារវាង ក្រុមហ៊ុន Total Solar Cambodia និង Canopy Power ដែលអាចផ្គត់ផ្គង់អគ្គីសនីដល់ប្រជាជន និងអាជីវកម្ម បានច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុប នៅលើកោះរ៉ុងសន្លឹមនេះ។ គម្រោងនេះ រួមបញ្ជូលទ...
អានបន្ថែមរដ្ឋបាលខេត្តព្រះសីហនុស្នើប្រជាជនឱ្យរុះរើសំណង់ស៊ីចំណីផ្លូវ ដើម្បីសាងសង់វិថី៧មករាថ្មី
រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ធ្នូ នេះ បានបង្ហាញពីគម្រោងស្ថាបនាឡើងវិញនូវវិថី៧មករា ឬផ្លូវលេខ២០០ ដែលផ្លូវពាត់ជុំវិញមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាស្នើឱ្យប្រជាជនរុះរើសំណង់ណា ដែលមានផលប៉ះពាល់ដល់ការសាងសង់នេះ។ ផ្លូវលេខ២០០ នឹងជាផ្លូធំមានទទឹង ៤០ ម៉ែត្រ ដោយសាងសង់ឡើងក្នុងគោលបំណង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ ផងដែរ។ ដើម្បីសម្រេចតាមផែនការ រដ្ឋបាលខេ...
អានបន្ថែម
