ផ្សារទំនើបAEONទី៣តម្លៃជិត៣០០លានដុល្លារលើផ្លូវ៦០ម៉ែត្រត្រូវបានអនុម័ត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី២៥ ខែ ធ្នូ បានសម្រេចអនុម័តគម្រោងវិនិយោគផ្សារទំនើបAEONទី៣ដែលមានទីតាំងតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ។ គម្រោងខាងលើនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD ក្រោមទឹកប្រាក់ប្រមាណជា២៨៩,៦លានដុល្លារអាមេរិក ។ តាមការបញ្ជាក់ដោយ CDC គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ...
អានបន្ថែមស្ពានស្ទឹងត្រង់-ក្រូចឆ្មា សម្រេចការសាងសង់បានប្រមាណ ៧៥ភាគរយ
ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ដែលតភ្ជាប់រវាងទឹកដីនៃខេត្តកំពង់ចាម និងទឹកដីនៃខេត្តត្បូងឃ្មុំ បានសម្រេចការសាងសង់ប្រមាណ៧៥ភាគរយហើយគិតត្រឹមខែធ្នូនេះ។ នេះបើយោងការជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងដំណើរចុះត្រួតពិនិត្យដំណើរការសាងសង់ ការដ្ឋានស្ពានកាលពីថ្ងៃទី២៥ ខែធ្នូនេះ ក្រុមការងារអនុវត្តគម្រោងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ធ្វើការសោចទឹកជាប្រចាំតាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផ...
អានបន្ថែមសម្តេចតេជោ ហ៊ុន សែន ជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមខ្សែបន្ទាត់ព្រំដែនឲ្យបានច្រើន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបន្ទាប់ព្រំដែនជាមួយប្រទេសវៀតណាម ឲ្យបានច្រើនថែមទៀត ដើម្បីទាក់ទាញវិនិយោគពីប្រទេសវៀតណាមមកវិនិយោគនៅកម្ពុជា។ ការជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួចហើយ នៅក្រុងបាវិត ខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តត្បូងឃ្មុំ។ ថ្លែងនៅក្នុងពិធីប្រគល់-ទទួល “ផ្សារគំរូព្រំដែ...
អានបន្ថែមផ្សារគំរូព្រំដែនកម្ពុជាចំនួនពីរទៀតគ្រោងសាងសង់នៅ ខេត្តកំពត និងស្វាយរៀង
“ផ្សារគំរូព្រំដែន កម្ពុជា” ស្ថិតនៅតាមព្រំដែនប្រទេសកម្ពុជា និង ប្រទេសវៀតណាមចំនួនពីរទៀត ត្រូវបានគ្រោងសាងសង់ដែលទីតាំងផ្សារទាំងពីរនេះ ស្ថិតនៅខេត្តកំពត និងខេត្តស្វាយរៀង ជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការសាងសង់ផ្សារព្រំដែននេះ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ខ្សែបន្ទាត់ព្រំដែន។ ការប្រកាសបង្កើត ផ្សារគំរូព្រំដែន កម្ពុជា ចំនួនពីរទៀតនេ...
អានបន្ថែមក្រសួងស្នើម្ចាស់សំណង់ស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យម្ចាស់សំណង់ ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលការស្នើសុំនេះគឺដើម្បី គ្រប់គ្រងទិន្នន័យសំណង់ប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាគុណភាព សុវត្ថិភាព សោភ័នភាពសំណង់ និង ការពារអ្នកប្រើប្រាស់សំណង់ និងសាធារណជន។ យោងប្រកាស ស្តីពី “បែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន” ចុះថ្ងៃទី0៦ ខែធ្នូ...
អានបន្ថែមក្រុមហ៊ុនជប៉ុនសាងសង់រោងចក្រសម្រាប់ជួលនៅតំបន់សេដ្ឋកិច្ចក្រុងប៉ោយប៉ែត
ក្រុមហ៊ុនជប៉ុន Toyota Tsusho Corp សម្រេចពង្រីកការវិនិយោគរបស់ខ្លួន សាងសង់រោងចក្រជួលទី ២ នៅកម្ពុជាដើម្បីគាំទ្រដល់អាជីវកម្មជប៉ុនដែលកំពុងពង្រីកខ្លួនចូលទៅទីផ្សារជិតខាងកម្ពុជា គឺប្រទេសថៃ។ យោងតាមសារព័ត៌មានជប៉ុន NNA ក្រុមហ៊ុន Techno Park Poi Pet Pvt Co ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធុរបស់ក្រុមហ៊ុន Toyota Tsusho កាលពីថ្ងៃទី១៦ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Sanco Cambo Investment Group Co ដែលប្រតិបត្តិការតំ...
អានបន្ថែមក្រុមហ៊ុនផលិតវីដេអូហ្គេមល្បីរបស់ជប៉ុន រើរោងចក្រពីចិនមកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន MinebeaMitsumi Inc ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករបស់ ប្រទេសជប៉ុន មានគម្រោងរើរោងចក្រផលិតវីដេអូហ្គេមរបស់ខ្លួនពីប្រទេសចិន ចូលមកវិនិយោគនៅកម្ពុជាវិញ ដោយដាក់ឈ្មោះ លើផលិតផលម៉ាស៊ីនវីដេអូហ្គេម ក្រោមស្លាក “ផលិតនៅប្រទេសកម្ពុជា”។ យោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន NNA បានឱ្យដឹងថាចាប់ពីឆ្នាំ ២០២០ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើម ប្រមូលផ្ដុំម៉ាស៊ីនវីដេអូឃ្លីបសម្រាប់នាំចេញ។ ប្រភពដដែលបន្តថា ការផ្លា...
អានបន្ថែមផ្សារទំនើបបែបសហគមន៍ដំបូងបង្អស់របស់ ជីប ម៉ុង សម្ពោធជាផ្លូវការ
ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយអ្នកកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយកស្តីទី ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ “ផ្សារទំនើប ជី...
អានបន្ថែមរោងចក្រថាមពលអគ្គិសនី ៧០០មេហ្គាវ៉ាត ចាប់ផ្តើមសាងសង់នៅខេត្តព្រះសីហនុ
រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម មានអនុភាពផលិតថាមពលទំហំ ៧០០មេហ្គាវ៉ាត បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៨ ខែធ្នូ នៅស្រុកសឹ្ទងហាវ ខេត្តព្រះសីហនុ ដែលគ្រោងបញ្ចេញថាមពលនៅឆ្នាំ ២០២២ ខាងមុខ។ រោងចក្រថាមពលអគ្គិសនីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនចិន China Huadian Hong Kong Company Limited (CHDHK) និងក្រុមហ៊ុនក្នុងស្រុក Cambodia International Investment Development Group Co Ltd (CIIDG)។ រោងចក្រនេ...
អានបន្ថែមសាលាក្រុងគ្រោងសាងសង់ស្ពានឆ្លងតភ្ជាប់សង្កាត់ព្រែកប្រា និងសង្កាត់ចាក់អង្រែ
រដ្ឋាបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់សង្កាត់ចាក់អង្រែ ក្នុងខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ។ នៅក្នុងសេចក្តីសម្រេច ចុះថ្ងៃទី១៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានកាត់ទន្លេបាសាក់។ ក្រុមការងារចុះសិក្សាគម្រោង ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។ បើតាមសេចក្តីសម្រេច ក្រុមការងារត្រូវចុះសិក...
អានបន្ថែម
