ក្រសួងផ្តើមសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងប្រភេទ Monorail និងរថភ្លើងក្រោមដីនៅភ្នំពេញ
រូបភាពដោយ greenvillejournal.com ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងប្រភេទផ្លូវមួយ Monorail និងរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ។ ការសិក្សានេះ នឹងនាំទៅរកការផ្តល់ជំរើសបន្ថែមក្នុងការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនក្នុងទីក្រុង សំដៅការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីសុវត្ថិភាពចរាចរណ៍នៅក្រសួងមហាផ្ទៃកាលពីថ្ងៃ៩ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តមទេ...
អានបន្ថែមសាលាក្រុងភ្នំពេញអនុញ្ញាតសំណើសិក្សាលទ្ធភាពសាងសង់ផ្លូវក្រោមដីនៅលើផ្លូវជាតិលេខ១
រូបភាពដោយ Facebook Page រដ្ឋបាលរាជធានីភ្នំពេញ សាលារាជធានីបានអនុញ្ញាតជាគោលការណ៍ ឲ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ប៉េង ហ៊ួត ចាប់ផ្តើមសិក្សាលទ្ធភាពសាងសង់ផ្លូវក្រោមដីដែលមានទីតាំងស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ លោក មាស ម៉េតភក្តី មន្រ្តីនាំពាក្យនៃសាលារាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងនេះ ទទួលបានការឯកភាពជាគោលការណ៍រួចហើយ ដើម្បីឲ្យក្រុមហ៊ុនដែលបានដាក់ស្នើគម្រោងសាងសង់នេះ ចាប់ផ្តើមសិក្សាព...
អានបន្ថែមកម្ពុជាផលិតស៊ីម៉ង់ ប្រមាណជិត៧លានតោន ក្នុងមួយឆ្នាំ
បភាពដោយ chipmong.com រោងចក្រផលិតស៊ីម៉ង់ចំនួនបួន នៅកម្ពុជាមានសមត្ថភាពផលិតស៊ីម៉ង់បានចំនួនប្រមាណជា៧លានតោនក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ក្នុងស្រុក ដែលមាននិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់លោក ប៉េង ណាវុធ អនុរដ្ឋលេខាធិការនៃ ក្រសួងរ៉ែ និងថាមពេល។ ថ្លែងនៅក្នុងវេទិការអភិបាលកិច្ចវិស័យឧស្សាហកម្មនិស្សារណកម្ម នៅកម្ពុជាលើកទី៧ ដែលធ្វើឡើងនៅភ្នំពេញ កាលពីថ្ងៃទី...
អានបន្ថែមជីប ម៉ុង លែន បើកសម្ពោធផ្លូវមួយខ្សែតភ្ជាប់ទៅកាន់ផ្លូវសំខាន់ៗបីនៅរាជធានីភ្នំពេញ
ក្រុមហ៊ុន ជីប ម៉ុង លែន នៃសម្ព័ន្ធ ជីប ម៉ុង គ្រុប កាលពីថ្ងៃទៅ ០៨ ខែ មេសា ឆ្នាំ ២០១៩ បានបើកសម្ពោធដាក់ឲ្យសាធារណជនប្រើប្រាស់ជាផ្លូវការ ផ្លូវមួយខ្សែដែលតភ្ជាប់ពីគម្រោង ដឺ លែន ម៉ាក ២៧១ ទៅកាន់ផ្លូវសំខាន់ៗចំនួនបីនៅរាជធានីភ្នំពេញ។ ផ្លូវខាងលើនេះមានឈ្មោះថា «ផ្លូវអ្នកឧកញ៉ាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង» ហើយមានប្រវែង ៧៥៣ ម៉ែត្រ ដែលបានកែលម្អដោយក្រុមហ៊ុនជីប ម៉ុង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូ...
អានបន្ថែមកម្ពុជា ថៃគ្រោងភ្ជាប់ផ្លូវរថភ្លើងរវាងប្រទេសទាំងពីរជាផ្លូវការនៅចុងខែមេសានេះ
រូបភាពដោយ railwaygazette.com បណ្តាញផ្លូវរថភ្លើងរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងត្រូវធ្វើការភ្ជាប់ជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ បន្ទាប់ពីភាគីទាំងពីរបានភ្ជាប់ផ្លូវដែកជាបណ្តោះអាសន្នអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងថៃ នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធការតភ្ជ...
អានបន្ថែមគ្រោងសំណង់នៃសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency បានបញ្ចប់ជាផ្លូវការហើយ
រូបភាពដោយ Facebook Page Chip Mong Group គ្រោងសំណង់នៃសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency ក្នុងរាជធានីភ្នំពេញត្រូវបានបញ្ចប់ការសាងសង់ជាផ្លូវការហើយ។ កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រារព្ធពិធីបញ្ចប់គ្រោងសំណង់សណ្ឋាគារខាងលើនេះ ដោយបានប្រកាសថាសណ្ឋាគារនេះនឹងត្រូវបានបញ្ចប់ជាផ្លូវការហើយស្វាគមន៍ភ្ញៀវនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ខាងមុខនេះ។ យោងតាមការបញ្ជាក់របស់ក្រុមហ...
អានបន្ថែមរដ្ឋាភិបាលអនុម័តគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីចំនួនបីកន្លែងក្នុងពេលតែមួយ
រូបភាពដោយ GE.com រដ្ឋាភិបាលកាលពីថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩ បានអនុម័តគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីបន្ថែមចំនួនបីកន្លែង ស្ថិតនៅខេត្តពោធិ៍សាត់និងកំពង់ឆ្នាំង ក្រោមទុនវិនិយោគប្រមាណជាង ៣៤៧ លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។ សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា រដ្ឋាភិបាលបានអនុម័តឲ្យក្រុមហ៊ុន SPHP (Cambodia) Co.,Ltd សាងសង់វារីអគ្គីសនីពោធិ៍សាត់១ ដ...
អានបន្ថែមទីក្រុងចាកាតាគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរយៈពេល ១០ ឆ្នាំ
រូបភាពដោយ Fakhri Anindita អាជ្ញាធរឥណ្ឌូណេស៊ីបានយល់ព្រមលើការវិនិយោគ ៤០ ពាន់លានដុល្លារអាមេរិកក្នុងមួយទសវត្សខាងមុខដើម្បីបង្កើនប្រសិទ្ធភាពនិងការរស់នៅរបស់រដ្ឋធានីចាកាតា។ ការផ្លាស់ប្តូរនេះធ្វើឡើងមុនការបោះឆ្នោតជាតិរបស់ឥណ្ឌូនេស៊ីនៅក្នុងខែមេសានេះ ហើយត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដ៏មមាញឹកនៅទីក្រុងចាកាតា។ ក្នុងអំឡុងទសវត្សឆ្នាំ ១៩៦០ និង ១៩៧០ រដ្ឋធានីមានកំណើនចរាចរណ៍យ៉ាងច្រើន ដោយសារតែមិនម...
អានបន្ថែមNagaទិញដីអតីតអគារប៊ូលឌីងសាងសង់គម្រោងទី៣តម្លៃ៤ពាន់លានដុល្លារអាមេរិក
ក្រុមហ៊ុន NagaCorp Ltd ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានប្រកាសផែនការសាងសង់គម្រោង Naga 3 បន្ទាប់ពីក្រុមហ៊ុននេះ បានធ្វើការកាន់កាប់ដីទំហំជាង ១៦.០០០ម៉ែត្រការ៉េនៃអតីតអគារបូឌីង។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនដែលបានផ្ញើរជូនទៅកាន់ម្ចាស់ភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនកាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩។ យោងតាមរបាយការណ៍កម្រាស ២៩ ទំព័រ ក្រុមហ៊ុន NagaCorp Ltd បានសរសេរថា «ក្រុមហ៊ុនរំពឹងថានឹងទទួលបានទឹកប្រាក់...
អានបន្ថែមស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់ឲ្យដំណើរការហើយ
រូបភាពដោយ Facebook Page Samdech Hun Sen បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជិត២ឆ្នាំមក ស្ពានមិត្តភាពកម្ពុជា-ជប៉ុនឬស្ពានជ្រោយចង្វារចាស់ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយនាព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៩នេះ។ ការដាក់សម្ពោធឲ្យប្រើប្រាស់ឡើងវិញនេះ គឺត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជា...
អានបន្ថែម
