អូស្រ្តាលីផ្តល់ជំនួយរាប់លានដុល្លារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រៃវែង

ប្រព័ន្ធធារាសាស្រ្ត រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់(CAVAC) ផ្តល់ជំនួយទឹកប្រាក់ ៧ លានដុល្លារអាមេរិច ដើម្បីសាងសង់ប្រព័ន្ធធារាសាស្រ្តស្តង់ដាអូស្រ្តាលីចំនួន​​​​៤​ខ្សែ ក្នុងខេត្តព្រៃវែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ស្ថាតទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។ ​ ប្រព័ន្ធធារាសាស្រ្ត ទាំង ៤ នឹងមានទីតាំងនៅក្នុង ស្រុក...

អាន​បន្ថែម

ឧកញ៉ា ពុង ឃាវ សែ ប្តេជ្ញាសាងសង់ព្រលានយន្តហោះថ្មីឲ្យបានសម្រេចមុនពេលចូលនិវត្តន៍

រូបភាពដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ វិនិយោគិនដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានប្រកាសប្តេជ្ញាធ្វើយ៉ាងណាសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឲ្យបានសម្រេច មុនខ្លួនឈានចូលវ័យ៨៧ឆ្នាំ ដើម្បីទុកជាស្នាដៃដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជា។ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងព្រលានយន...

អាន​បន្ថែម

សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងបង្កើតឡើងសម្រាប់ភ្ញៀវទេសចរណ៍ ឬយោធាចិន?

រូបភាពពី South China Morning Post សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអត្ថបទវិភាគមួយក្រោមចំណងជើងថា Is Cambodia’s Koh Kong project for Chinese tourists – or China’s military? ឬជាភាសាខ្មែរ «តើគម្រោងនៅខេត្តកោះកុងធ្វើឡើងដើម្បីទទួលភ្ញៀវទេសចរណ៍ចិន ឬ ទាហានចិន?»។ អត្ថបទវិភាគមួយនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនិងពេញនិយមសម្...

អាន​បន្ថែម

ជប៉ុនផ្ដល់ជំនួយឥតសំណងសង់ស្ពាន ៥ នៅខេត្តក្រចេះ

Credit : cnc ស្ពាននៅបណ្ដោយកំណាត់ផ្លូវលេខ ៧៣ ពីក្រចេះទៅឆ្លូង ចំនួន ៥ កន្លែង កំពុងត្រូវបានសាងសង់ថ្មី ក្រោមជំនួយឥតសំណងរបស់ជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA។ ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូង ដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង ៥ មានប្រវែងសរុប...

អាន​បន្ថែម

រដ្ឋាភិបាលអាចនឹងផ្អាកការទិញលក់ដីនៅតំបន់ព្រលានយន្តហោះថ្មី

កិច្ចប្រជុំលើកទី១របស់គណៈកម្មការរៀបចំទីតាំងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី រដ្ឋាភិបាលអាចនឹងផ្អាកការធ្វើចរន្តការដីឬការទិញលក់ដីនៅតំបន់ណាដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការនៃគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១របស់គណៈកម្មការរៀបចំទីតាំងគម្រោងនេះ។ គណៈកម្មការរៀបចំ...

អាន​បន្ថែម

មន្ទីរពេទ្យត្បូងឃ្មុំក្រោមជំនួយចិន ជិត៥០លានដុល្លារបានបើកការដ្ឋានជាផ្លូវការ

Ground breaking by Prime Minister Samdech Techo Hun Sen Credit: SPM page សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺសាងសង់លើផ្ទៃដី ២៤,៣០០ម៉ែ...

អាន​បន្ថែម

ជប៉ុនគ្រោងនឹងមកជួយដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា

ក្រុមហ៊ុនជប៉ុនប្រមាណជា៥៨ ក្រុមហ៊ុនមកពីផ្នែកផ្សេងៗនៃវិស័យសំណង់និងអចលនទ្រព្យ បានជួបពិភាក្សាជាមួយដៃគូសហការកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា ។ គម្រោងវិនិយោគខាងលើ គឺបានបង្ហាញឲ្យដឹងក្នុងវេទិកាសាធារណៈ ឯកជនស្តីពី “ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន”ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅឯសណ...

អាន​បន្ថែម

អគ្គិសនីកម្ពុជាប្រកាសបើកការដេញថ្លៃគម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់

អគ្គិសនីកម្ពុជា ប្រភព៖ Pang Chamnaន អគ្គិសនីកម្ពុជា ឬ EDC កាលពីថ្មីៗនេះ បានប្រកាសបើកការដេញថ្លៃជាអន្តរជាតិសម្រាប់ការអនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមសារព័ត៌មានបរទេស Renewables Now។ បើយោងតាមឯកសារដេញថ្លៃដែលបានចេញផ្សាយកាលពីដើមខែកុម្ភៈ ការដេញថ្លៃលើគម្រោងនេះគឺធ្វើឡើងក្នុងកិច្ចសន្យា សាងសង់ ធ្វើម្ចាស់កម្មសិទ្ធិ និងប្រតិបត្តិការ ឬ Build-Own-Operate។ ក្រុ...

អាន​បន្ថែម

កម្ពុជា-ជប៉ុនកំពុងជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការគ្រប់គ្រងវិស័យទឹកកខ្វក់

រដ្ឋាភិបាលកម្ពុជា និងជប៉ុនបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការលើកកម្ពស់ការគ្រប់គ្រងវិស័យទឹកកខ្វក់នៅកម្ពុជា នេះបើយោងតាមលទ្ធផលនៃជំនួបរវាងភាគីទាំងពីរកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ជំនួបរវាង ឯកឧត្តម បុង ប៊ុនហួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Hiroyuki Ishii តំណាងឲ្យគណៈប្រតិភូមកពីក្រសួងដែនដី ហ...

អាន​បន្ថែម

ចិនបន្តផ្តល់ជំនួយឥតសំណងសាងសង់ផ្លូវជាតិលេខ៧ពីក្រចេះដល់ឡាវជូនកម្ពុជា

Nation road 7 Credit to: MPWT ក្រុមហ៊ុនសាងសង់ចិនសៀងហៃ (SCG) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានសម្រេចបន្តសាងសង់ផ្លូវជាតិលេខ៧ពីក្រចេះដល់ឡាវជូនកម្ពុជាដែលជាជួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ។ ការសម្រេចខាងលើ គឺធ្វើឡើងបន្ទាប់ពីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួ...

អាន​បន្ថែម