បច្ចុប្បន្ន ខេត្ត៤របស់កម្ពុជាក្នុងតំបន់ត្រីកោណ មានគម្រោងវិនិយោគ ១០៥គម្រោង តម្លៃ $៣,៧ពាន់លាន
បច្ចុប្បន្ន ខេត្តទាំង៤ របស់កម្ពុជា ដែលស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍( CLV) មានគម្រោងវិនិយោគសរុបចំនួន ១០៥ គម្រោង គិតជាទឹកប្រាក់៣,៧ពាន់លានដុល្លារ។ នេះបើយោងតាមការបង្ហាញដោយអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ កាលថ្ងៃទី០២ សីហា ២០២៤។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ ខេត្តចំនួន៤ (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) របស់កម្ពុជា ដែលស្ថិតនៅក្នុ...
អានបន្ថែមរដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ២៤គម្រោង មានទុន $១២៩លាន នៅព្រះសីហនុ
ក្រុមការងារពិសេសបាន និងកំពុងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ២៤គម្រោងទៀត ដែលមានទំហំវិនិយោគ ១២៩លានដុល្លារ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលកំពុងចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការងារពង្រីកគម្រោង និង គម្រោងដែលមានស្រាប់។ នេះបើយោងតាមការចុះផ្សាយលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារពិសេស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ...
អានបន្ថែមគម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
គម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា មានតម្លៃជាង ១៧០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងព្រែកជីកដ៏ធំ និងជាប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជាមួយនេះ ត្រូវបានប្រសិទ្ធនាមជា ព្រែកជីកហ្វូណនតេជោ ដែលមានការចូលរួមទុនដោយវិនិយោគគិនខ្មែរប្រមាណ៥១% និងភាគច្រើន...
អានបន្ថែមថៃកំពុងស្រូបទាញប្រយោជន៍ដ៏មហាសាលពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកលដែលកំពុងហូរចេញពីចិន
ប្រទេសថៃ កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ស្រូបយកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មលើវិស័យឧស្សាហកម្មសំខាន់ៗបន្តពីប្រទេសចិនមកដំឡើងក្នុងប្រទេសខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ខណៈប្រទេសចិននឹងប្រែឋានៈក្លាយជាប្រទេសអភិវឌ្ឍ (Developed country) ដែលនឹងត្រូវផ្ទេររោងចក្រផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនទៅខាងក្រៅប្រទេសវិញ នេះបើយោងតាមប្រភពពី Jones Lang LaSalle (JLL) ធ្វើបច្ចុប្បន្នភាពដោយ Retalkasia ដែលបានចេញ...
អានបន្ថែមកូរ៉េជួកូរ៉េជួយកម្ពុជា ១០លានដុល្លារ ដើម្បីអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា
រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) បានផ្តល់ជំនួយចំនួន ១០លានដុល្លារអាម៉េរិក ដើម្បីជួយអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២-២០២៦។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ KOICA ។ ប្រភពដដែលនេះ បានបន្ថែមឱ្យដឹងថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅបាត់ដំបង KOICA រួមជាមួយនិងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកដំណើរការ "គម្រោងការ...
អានបន្ថែមអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា (ក្រោមជំនួយវៀតណាម $២៥លាន) សង់បាន ៥៧%
គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា មានតម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម សម្រេចការសាងសង់បាន ៥៧% ហើយ។ នេះបើតាមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចគ្រប់គ្រងគម្រោងនេះ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមហ៊ុនអន្តរជាតិ TCV ដែលទទួលសិទ្ធិសាងសង់បានគូសបញ្ជាក់ថា សំណង់អគារនេះ អាចនឹងបញ្ចប់នៅក្ន...
អានបន្ថែមក្រុមហ៊ុន Golden Port SEZ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ២៧០ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ
ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Por...
អានបន្ថែមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាមបោះទុន $២០០លាន សង់រោងចក្រនៅឥណ្ឌូនេស៊ី
ក្រុមហ៊ុនផលិតរថយន្ត EV VinFast របស់វៀតណាម បានចុះហត្ថលេខាលើរោងចក្រតម្លៃ ២០០លានដុល្លារ នៅ Subang ក្នុងខេត្ត West Java ក្នុងប្រទេសឥណ្ឌូនេស៊ី។ រោងចក្រមួយនេះ នឹងមានសមត្ថភាពផលិតរថយន្តជាអតិបរមា ៥០.០០០គ្រឿង ក្នុងមួយឆ្នាំ នឹងមានហាងលក់តួ ខ្សែដំឡើងទូទៅ ហាងលាបពណ៌ តំបន់សាកល្បង ពិសេសនឹងជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកបានរាប់ពាន់កន្លែងថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ globalconstructionrevie...
អានបន្ថែមHyundai បើករោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងគេ នៅឥណ្ឌូនេស៊ី ដោយរំពឹងថាអាចផ្គត់ផ្គង់បាន ១៥០K ក្នុង១ឆ្នាំ
ក្រុមហ៊ុន Hyundai បានបើករោងចក្រផលិតបន្ទះអាគុយ រថយន្តអគ្គិសនី ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្រុមហ៊ុន LG Energy Solution ស្របពេលដែលក្រុមហ៊ុននេះកំពុងខិតខំបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងពិភពលោក ។ រោងចក្រដែលទើបដំឡើងថ្មីនៅឥណ្ឌូនេស៊ីនេះ នឹងអាចផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីម៉ាក Hyundai និងម៉ាក Kia បានប្រមាណ ១៥០.០០០ គ្រឿង ជាមួយនឹងតម្លៃសមរម្យ នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ០៣...
អានបន្ថែមរយៈពេល៦ខែ កម្ពុជាអនុម័តគម្រោងថ្មីបានជាង $៣ពាន់លាន ខណៈកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ
ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើង៧៧គម្រោង ក្នុងនោះទុនវិនិយោគមានការកើនឡើងដល់ទៅជាង ២ពាន់លានដុល្លារ។ នេះបើយោងតាមរ...
អានបន្ថែម