អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា (ក្រោមជំនួយវៀតណាម $២៥លាន) សង់បាន ៥៧%

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា មានតម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម សម្រេចការសាងសង់បាន ៥៧% ហើយ។ នេះបើតាមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចគ្រប់គ្រងគម្រោងនេះ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមហ៊ុនអន្តរជាតិ TCV ដែលទទួលសិទ្ធិសាងសង់បានគូសបញ្ជាក់ថា សំណង់អគារនេះ អាចនឹងបញ្ចប់នៅក្នុងខែសីហាខាងមុខនេះ ប៉ុន្តែដោយសារបញ្ហាកូវីដ​-១៩ ការសាងសង់នេះត្រូវបានអូសបន្លាយ ក្រោយបើកការដ្ឋានកាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម)

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្នើសុំពន្យាពេលសាងសង់ ពីខែសីហា ទៅដល់ខែតុលា ឆ្នាំ២០២៤ នេះវិញ។

គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា សម្រាប់សាងសង់អគាររដ្ឋបាលថ្មីមានកម្ពស់ ១២ជាន់។ បើតាមសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]