អាជ្ញាធរអប្សរាទើបបញ្ចប់ការសាងសង់ស្ពានថ្មី១ ដើម្បីសម្រួលដល់ការជិះកង់កំសាន្តក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវថ្មី ០១ទីតាំងទៀត ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ  ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្...

អាន​បន្ថែម

គម្រោងថ្មីចំនួន១០ តម្លៃជាង៦០លានដុល្លារ នឹងបង្កើតក្នុងខេត្តក្រុងចំនួន៤ នៅកម្ពុជា

រយៈពេល១៥ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១០ មានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២.៦៩៥កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ មករា ២០២៤។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៥គម្រោងធំៗ ក្នុងនោះរួមមាន៖ គម្រោង...

អាន​បន្ថែម

អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលមានតម្លៃជិត ៩ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បើតាមលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចាប់ផ្ដើមជួសជុលកែលម្អចាប...

អាន​បន្ថែម

វៀតណាមចង់ក្តាប់ទីផ្សារថយន្តអគ្គិសនីសកល ខណៈជំហានដំបូងបោះ US$២ពាន់លាននៅឥណ្ឌា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាម VinFast Auto Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយតម្លៃ ២ពាន់លានដុល្លារ ជាមួយឥណ្ឌា ដើម្បីដំឡើងរោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងរដ្ឋទមិឡណាឌូ ( Tamil Nadu )។ ជំហានប្រកបដោយចក្ខុវិស័យនេះ ធ្វើឡើងក្នុងគោលបំណងចាប់យកចំណែកទីផ្សាររថយន្តធំជាងគេទីបីរបស់ពិភពលោក និងកំពុងប្រែក្លាយក្រុមហ៊ុនវៀតណាម VinFast ឱ្យឡើងឋានៈជាក្រុមហ៊ុនឈានមុខគេនៃវិស័យរថយន្តអគ្គិសនីដែលកំពុងរ...

អាន​បន្ថែម

ព្រះពុទ្ធបដិមា-កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ហើយ

ព្រះពុទ្ធបដិមា “ព្រះពុទ្ធបព្រះអង្គអភ័យ” មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបបើកដំណើរការសាងសង់ហើយ។ នេះបើតាមពិធីក្រុងពលីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សំណង់ព្រះពុទ្ធបដិមានេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពី...

អាន​បន្ថែម

គម្រោងទីលានវាយកូនហ្គោលតម្លៃ ៤១លានដុល្លារនៅឆ្នេររាម បើកការដ្ឋានសាងសង់

គម្រោងសាងសង់ទីលានវាយកូនហ្គោល Bay19 ស្តង់ដារអន្តរជាតិដំបូងគេដែលមានទំហំវិនិយោគ ៤១លានដុល្លារ បានបើកការដ្ឋានសាងសង់នៅលើទីតាំងស្ថិតនៅឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Bay of Lights និងគ្រោងដាក់ឱ្យដំណើរការប្រើប្រាស់នៅត្រីមាសទី៣ ឆ្នាំ២០២៥ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២៤។ ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ត្រូវបានប្រារព្វធ្វើក្រោមអធិបត...

អាន​បន្ថែម

២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុប ២៤៧គម្រោង ក្រោមទុនជិត $៥ពាន់លាន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន ២៦៨គម្រោង ក្នុងនោះ គម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១គម្រោង ក្នុងឆ្នាំ២០២៣ កើនឡើងប្រមាណ ៤៤ភាគរយ ធៀបនឹងឆ្នាំ២០២២។​ របាយការណ៍ចេញផ្សាយនៅថ្ងៃទី៣ ខែមករា បង្ហាញថាគម្រោងទាំងអស់ចុះបញ្ជីទុនវិនិយោគប្រមាណ ៤.៩ពាន់លានដុល្លារ កើនឡើង ២២ភាគរយ ធៀបនឹងឆ្នាំ២០២២ និងបានបង្កើតការងារ ប្រមាណ ៣០៧ ០០០ កន្លែង។​ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សា...

អាន​បន្ថែម

កម្ពុជា ទាក់ទាញចិនឱ្យវិនិយោគលើដីបម្រុង១ពាន់ហិកតាក្បែរព្រលានសៀមរាបថ្មី ទៅជាតំបន់…

មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា ​មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេស​ដ៏មានសក្តានុពលបំផុតក្នុងតំបន់។​ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងពេលទទួលជួបសម្តែ...

អាន​បន្ថែម

កម្ពុជាកំពុងសង់ទំនប់អាងទឹកដ៏ធំមួយ សម្រាប់ផ្គត់ផ្គង់ទឹកដល់ខេត្ត៤នៅភូមិភាគឦសាន

ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវការគាំទ្រហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​សាងសង់អាងទឹកទំនប់លើទំនប់ក្រោម និងទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២​លានម៉ែត្រគូប ជាទឹកសម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា នេះបើយោងតាមទំព័រហ្វែសបុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ គម...

អាន​បន្ថែម

អគារខ្ពស់បំផុតលំដាប់ទី៨ក្នុងតំបន់អាស៊ាន បើកការដ្ឋានសាងសង់ចំកណ្តាលក្រុងភ្នំពេញហើយ

គម្រោងសាងសង់អគារ J Tower3 ខ្ពស់ជាងគេលំដាប់ទី៨ក្នុងតំបន់អាស៊ាន ត្រូវបានបើកការដ្ឋានសាងសង់នៅចំកណ្តាលរាជធានីភ្នំពេញហើយ។ នេះបើយោងតាមពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងអគារដ៏ខ្ពស់មួយនេះ មានតម្លៃជាង ១៥០លានដុល្លារ មានកម្ពស់ ៣២០ម៉ែត្រ ស្មើ៧៧ជាន់ មានក្រោមដី ២ជាន់ មានបន្ទប់សរុបចំនួន ៣៦០យូនីត វិនិយោគដោយក្រុមហ៊ុនតានីជូ គ្រុប និងអភិវឌ្ឍដោយក្រុមហ៊ុន អង្គរ ហ្រ្វិត (ខេមបូឌា) របស់ជប៉ុន។ ...

អាន​បន្ថែម