គម្រោងថ្មីចំនួន១០ តម្លៃជាង៦០លានដុល្លារ នឹងបង្កើតក្នុងខេត្តក្រុងចំនួន៤ នៅកម្ពុជា

រយៈពេល១៥ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១០ មានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២.៦៩៥កន្លែង។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ មករា ២០២៤។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៥គម្រោងធំៗ ក្នុងនោះរួមមាន៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣, រោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ កាបូប និងស្បែកជើង ចំនូន១, និងរោងចក្រផលិតផលពីប្លាស្ទិក(ធុងទឹកកក, ធុង, ប្រអប់រក្សាកម្តៅ និងទូកកៃយ៉ាក់) ចំនួន១។

គួរបញ្ជាក់ថា រោងចក្រទាំង៥ខាងលើនេះ គ្រោងនឹងបង្កើតនៅក្នុងស្រុកច្បាមន, សំរោងទង, និង គងពិសី នៃខេត្តកំពង់ស្ពឺ។

ទន្ទឹមនឹងនេះដែរ រាជធានីភ្នំពេញក៏ទទួលបានគម្រោងធំៗចំនួន២ ក្នុងនោះរួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១ ស្ថិតនៅក្នុងខណ្ឌដង្កោ និងរោងចក្រផលិតស្បែកជើងចំនួន១ទៀត ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។

ជាមួយគ្នានេះដែរ ខេត្តតាកែវទទួលបានគម្រោងវិនិយោគចំនួន២ដែរ ក្នុងនោះរួមមាន៖ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ស្ថិតក្នុងស្រុកសំរោង និងរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងគ្រឿងបន្លាស់ សិ្ថតក្នុងត្រាំកក់។

ដោយឡែកខេត្តកណ្តាលទទួលបានគម្រោងវិនិយោគតែមួយប៉ុណ្ណោះ គឺរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្នុងស្រុកស្អាង។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]