៤ខែនេះ កម្ពុជាទទួលបានវិនិយោគថ្មីចំនួន ២៣១គម្រោង, ទុនសរុប $៣,៤ពាន់លាន កើន៣៤%
ត្រឹមរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងប្រភ...
អានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក CHEN Simon ប្រធាន ADATA ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែ...
អានបន្ថែមក្នុងត្រីមាសទី១-២០២៥ ចំនួនសហគ្រាសគ្រឹះស្ថាននៅកម្ពុជាបានកើនដល់ជាង ៤ម៉ឺន៥ពាន់សហគ្រាស
នៅក្នុងសញ្ញាជាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា ចំនួនសហគ្រាស និងគ្រឹះស្ថានបានកើនឡើងដល់ ៤៥.២៥៥សហគ្រាស នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ នេះជាការឆ្លុះបញ្ចាំងពីកំណើននៃចំនួនអាជីវកម្ម ៤៥៧ ធៀបនឹងត្រីមាសមុន។ ការកើនឡើងនេះត្រូវបានបំពេញបន្ថែមដោយការកើនឡើងនៃកម្លាំងពលកម្មចំនួន ១.៨៤៦.៨៣៧នាក់ មានការកើនឡើងចំនួន ៣០.៧៩១នាក់។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក...
អានបន្ថែមជប៉ុនប្រកាសសង់រោងចក្រអគ្គិសនីជីវម៉ាសកម្លាំង ៥០MW នៅកំពង់ស្ពឺ ក្នុងខែមិថុនា ២០២៥
ក្រុមហ៊ុន erex Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគជប៉ុនដ៏លេចធ្លោមួយបានប្រកាសពីគម្រោងសាងសង់រោងចក្រថាមពលជីវម៉ាស់ ៥០MW នៅខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងចាប់ផ្តើមសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥ នេះ។ គម្រោងដ៏មានមហិច្ឆតានេះមានគោលបំណងជំរុញការផ្គត់ផ្គង់ថាមពលក្នុងតំបន់ និងរួមចំណែកដល់ការផ្គត់ផ្គង់អគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ខេត្តកំពង់ស្ពឺ និងតំបន់ជិតខាង។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនខាងលើនេះ ក៏កំពុងសង់រោងចក្រអគ្គិសន...
អានបន្ថែមរោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេរបស់ចិននៅកម្ពុជា បើកការដ្ឋានសាងសង់នៅព្រះសីហនុហើយ
ក្រុមហ៊ុន BYD Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD Auto Industry ដ៏ល្បីល្បាញនៅប្រទេសចិន បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្ស...
អានបន្ថែមក្រុមហ៊ុន DEEM ALMASEAH ចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា
ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោក Salem Mubarak Salem Al-Hadh...
អានបន្ថែមកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៨ តម្លៃ $៣៦១លាន នឹងបោះទីតាំងនៅខេត្តក្រុងចំនួន៧
ថ្មីៗនេះ កម្ពុជាទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៨ ក្រោមទុនវិនិយោគសរុបចំនួន ៣៦១លានដុល្លារ បានមកសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការវិនិយោគក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម នៅខេត្ត-ក្រុងចំនួន៧ ក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគទាំងអស់ខាងលើ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យ និងពិភាក្សា ដែលដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ...
អានបន្ថែមរនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ…
រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័...
អានបន្ថែមវៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស
ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាល...
អានបន្ថែមក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម
នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្ម...
អានបន្ថែម
