រយៈពេល៥ឆ្នាំ រតនគិរីអភិវឌ្ឍគម្រោងបានជាង ២៦០០គម្រោង តម្លៃជាង ៦២លានដុល្លារ

ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៨ ដល់ដើមឆ្នាំ ២០២៣ ខេត្តរតនគិរីបានស្នើសុំអនុវត្តគម្រោងអភិវឌ្ឍន៍សរុបចំនួន ១៣.៩៩៤គម្រោង ដែលត្រូវការថវិកាប្រមាណ ៣១១,៨៥លានដុល្លារ។ ក្នុងនោះ គម្រោងដែលសម្រេចបានដោយជោគជ័យមានចំនួន ២.៦១៤គម្រោង ក្រោមទុនវិនិយោគ ៦២,៤៦លានដុល្លារ។ នេះយោងតាមប្រសាសន៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបា...

អាន​បន្ថែម

រដ្ឋគ្រោងសង់ផ្លូវជាតិថ្មី ២ខ្សែបន្ថែមទៀត ប្រវែងជាង ២០០គ.ម ក្នុងខេត្តរតនគិរី

រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មី ០២ខ្សែ ដែលខ្សែទី១-ចេញពីខេត្តរតនគិរីទៅកាន់ស្រុកវើនសៃ និងខ្សែទី២-ឆ្ពោះទៅកាន់តំបន់កន្ទុ​យ​​នាគក្នុងឆ្នាំ២០២៨ មានប្រវែងសរុបជាង ២០០គ.ម ដោយនឹងប្រើប្រាស់ថវិកាជាតិ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈ​ពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តរតនគីរីកាលពីថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២៣។ បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋមិនត្រឹមតែសាងស...

អាន​បន្ថែម

ត្រឹមខែមីនា-២០២៣ ឥណ្ឌូនេស៊ីមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ២២គម្រោង តម្លៃជិត ៧០លានដុលា្លរ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលសំណើសុំវិនិយោគពីឥណ្ឌូនេស៊ី ចំនួន ២២ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ ដែលបានវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្ម គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ។ ព័ត៌មានទាក់ទងនឹងការវិនិយោគនេះ ត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម រវាង ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសភាពាណ...

អាន​បន្ថែម

រដ្ឋបើកការដ្ឋានសាងសង់ផ្លូវ ៣ខ្សែប្រវែងជាង ៩៨គ.ម តម្លៃ ៤០លានដុល្លារ នៅក្រចេះ

គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គ.ម ត្រូវបានប្រកាសបើកការដ្ឋានហើយ។ នេះបើតាមពិធីប្រកាសបើកការដ្ឋានកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ នឹងត្រូវជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដោយមានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដោយគ្រោងចំណាយពេល ១៨ខែ និងថវិកាប្រមាណ ៤០លានដុល្លារ។ ផ្លូវទាំង ៣ខ្សែនេះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្...

អាន​បន្ថែម

អភិបាលខេត្ត៖ ហោចណាស់ក៏មានក្រុមហ៊ុន១០ពីហុងកុង ដែលនឹងមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ ឆាបៗខាងមុខនេះ

មានក្រុមហ៊ុនមកពីហុងកុងយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយអាចបង្កើតការងារបានជាង ១០.០០០កន្លែង។ នេះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេកប៊ុកផ្លូវការពី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។ កន្លងមកថ្មីៗនេះ ឯកឧត្តមអភិបាល បានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ អញ្ជើញទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើននៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ...

អាន​បន្ថែម

មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារដ៏ទំនើបត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យដ៏ទំនើបនៅខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ហើយដឹកនាំការសាងសង់ដោយឯកឧត្តម ជា សុផារ៉ា ឧ...

អាន​បន្ថែម

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី  សម្រេច​បានជាង ៤៤ភាគរយ

គិតត្រឹមខែមីនា ឆ្នាំ​២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោថ្មី នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់បាន​ជាង ៤៤ភាគរយ​ហើយ។ នេះបើតាម​ការបញ្ជាក់របស់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាល​រង​ខេត្ត​កណ្តាល​ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបាន​បញ្ជាក់​ថា រហូតមកទល់នឹងពេលនេះ គម្រោង​សាងសង់​ព្រលាន​យន្តហោះតេជោ​​នៅក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ នៃខេត្តកណ្តាល សម្រេចបាននូវវឌ្ឍនភាព​ចំនួន ៤៤,៣ភាគរយហើយ។ ...

អាន​បន្ថែម

រដ្ឋទើបអនុម័តគម្រោងថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពសរុប ៥២០ មេហ្កាវ៉ាត់

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពថាមពលសរុប ៥២០ មេហ្គាវ៉ាត់ សម្រាប់បង្កើនការផ្គត់ផ្គង់ថាមពលចូលបណ្តាញជាតិ និងចូលរួមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ គម្រោងថាមពលកកើតឡើងវិញនេះ នឹងអនុម័តរបៀបវារៈគម្រោងអគ្គិសនីចំនួន៥ សម្រាប់ពិភាក្សានិងអនុម័ត សម្រាប់សម័យប្រជុំគណៈរដ្ឋមន្រ្តីនៅថ...

អាន​បន្ថែម

គម្រោងសង់ស្ថានីយបំប្លែងភក់បង្គន់​ដំបូងគេនៅភ្នំពេញ សម្រេចបាន ៩០%ហើយ

គម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១នេះ នឹងឈានទៅសម្រេចការសាងសង់ ១០០% នៅចុងខែមេសា ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវកានៅពាក់កណ្តាលខែឧសភាខាងមុខនេ...

អាន​បន្ថែម

រយៈពេល៥ឆ្នាំ សៀមរាបទទួលបានគម្រោងអភិវឌ្ឍន៍ជាង ២ពាន់គម្រោង តម្លៃសរុបជាង ១ពាន់លានដុល្លារ

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខេត្តសៀមរាបទទួលបានគម្រោងសាងសង់សរុបចំនួន ២​.៣០៥ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ២,១៩លានម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ១.៥៨៤លានដុល្លារអាមេរិក។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា មួយរយៈចុងក្រោយនេះខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើអភិវឌ្ឍវិស័យសំណង់ ក្នុងនោះមានការអភិវឌ្ឍលើប្រភេទ...

អាន​បន្ថែម