អាជ្ញាធរកំពង់ស្ពឺសម្ពោធដាក់ឱ្យប្រើផ្លូវ ១៤ខ្សែ-ប្រវែងជាង១៦៥គីឡូម៉ែត្រ ជាផ្លូវការហើយ
ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ និងមានប្រវែងសរុបជាង ១៦៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។ គម្រោងស្ថាបនាផ្លូវនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងជំហានទី២ ដោយមានចំនួនសរុបចំនួន ១៤ខ្សែ និងមានប្រវែងសរុបចំនួន ១៦៥,៦៣គីឡូម៉ែត...
អានបន្ថែមទីស្តីការក្រសួងមហាផ្ទៃថ្មីតម្លៃជាង ៦០លានដុល្លារ សង់បាន ៨០% ហើយ
អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ សាងសង់សម្រេចបាន ៨០%ហើយ។ នេះបើតាមកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បើតាមការគ្រោងទុក គម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាង...
អានបន្ថែមរោងចក្រដំឡើងរថយន្តរបស់ជប៉ុន ISUZU បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺហើយ
រោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃជាង ៧លានដុល្លារ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ ក្រោមអធិបតីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គម្រោងរោងចក្រនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តកាលពីដើមឆ្នាំ២០២២កន្លងមក មានទីតាំងស្ថិតនៅតាម...
អានបន្ថែមអ្នកជំនាញចិនចង់វិនិយោគកែច្នៃសំរាមនៅភ្នំពេញទៅជាថាមពលអគ្គិសនី
ក្រុមហ៊ុនចិន មីហ្ស៊ុដា Mizuda Waste Management Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការសេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុនកំពុងអនុវត្តន៍រាល់ថ្ងៃ។ គម្រោងកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនត្រូវបានលើកឡើងដោយលោកអគ្គនាយកក្រុមហ៊ុន មីហ្ស៊ុដា លោក Shan Jian Ming ក្នុងឱកាស...
អានបន្ថែមត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបោះមូលបត្រប្រមូលចំណូលបាន ៣០៧លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមដើមឆ្នាំ២០២៣ ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធនៅក្នុងទីផ្សារកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្របានចំនួនប្រមាណ ៣០៧លានដុល្លារអាមេរិក ដោយទុនទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយនិយតករមូលបត្រកម្ពុជា (SERC) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ របាយការណ៍ខាងលើបានឱ្យដឹងថា សាច់ប្រាក់ទាំងអស់នោះត្រូវបានប្រើ...
អានបន្ថែមជប៉ុនសម្រេចផ្តល់ ៣០លានដុល្លារបន្ថែម ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅស្វាយរៀង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) និងក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀង ក្នុងទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។ បើតាមការប្រកាសរបស់ទីភ្នាក់ងារជប៉ុន JICA បានឱ្យដឹងថា វិសោធនកម្មនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តស្វាយរៀងដែលមាន...
អានបន្ថែមមន្ទីរពេទ្យរដ្ឋដ៏ទំនើបដំបូងបំផុតក្នុងក្រុងភ្នំពេញ គ្រោងដាក់ឱ្យដំណើរការឆាប់ៗនេះ
អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩៨% ហើយគ្រោងដាក់ឱ្យដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់របស់ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា ក្រសួងមានគម្រោងរៀបចំសម្ពោធដាក់ឱ្...
អានបន្ថែមគម្រោងសង់រោងចក្រទឹកស្អាតតម្លៃ ១១៥លានដុល្លារ នៅសៀមរាប សម្រេចបាន ៩៩% ហើយ
គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តសៀមរាបតម្លៃ ១១៥លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ ខណៈរោងចក្រនេះ គ្រោងនឹងបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការឱ្យដឹងពីរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប នៅថ្ងៃទី២៧ មីនា ២០២៣។ លោក សៀក ប៉េងគៀង អគ្គនាយករងនៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប បានឱ្យដឹងថា រោងចក្រផលិតទឹកស្អាតថ្មីនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគី...
អានបន្ថែមស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ
ស្ថានបេតុងថ្មី២កន្លែង ដែលមានប្រវែងសរុប១៨០ម៉ែត្រ ទទឹង២៨,៥ម៉ែត្រ ដែលគ្រោងចំណាយ ៥លានដុល្លារ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតេយ្យភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថាបន...
អានបន្ថែមគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០%
គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ។ នេះបើតាមការចុះត្រួតពិនិត្យរបស់ក្រុមការងាររនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្រុមការងារ បានចុះត្រួតពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស...
អានបន្ថែម