រោងចក្រ​ដំឡើង​រថយន្តរបស់​ជប៉ុន​ ISUZU បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺហើយ

​រោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃជាង ៧លានដុល្លារ របស់ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) ដែលមានទីតាំងនៅក្នុង​ខេត្តកំពង់ស្ពឺ ត្រូវបាន​សម្ពោធបើកដំណើរការ​ជា​ផ្លូវការ​ហើយ ក្រោមអធិបតីឯកឧត្តម សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

គម្រោងរោងចក្រនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តកាលពីដើមឆ្នាំ២០២២កន្លងមក មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លា និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

ឯកឧត្តមបញ្ជាក់ថា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុន, នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមលើសារព័ត៌មាន ​​Fresh News ។

ឯកឧត្តមបន្តថា វត្តមាន​នៃ​គម្រោង​វិនិយោគក្នុងខេត្តកំពង់ស្ពឺ​នេះ ​ គឺជា​ជោគជ័យ​នៃ​គោលនយោបាយ​ពង្រាយ​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ​។ ជាក់ស្តែង ក្នុងអំឡុង​រយៈពេល ៣​ ឆ្នាំ ​ចុង​ក្រោយនេះ មានប្រមាណ ​៦០% នៃ​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ទីតាំង​នៅតាម​បណ្តា​ខេត្ត​នានា ក្រៅពី​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។

គួររម្លឹកថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រដំឡើងរថយន្តដែលជាម៉ាកល្បីៗជាច្រើន ដូចជា Hyundai, Kia, Ssangyong, Soueast, Dongfeng, Ford, និង Toyota ហើយកាលពី​ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន RMA Cambodia បាន​បើកដំណើរការ​រោងចក្រ​ដំឡើងរថយន្តម៉ាក Ford ក្រោមទំហំ​ទឹកប្រាក់​វិនិយោគ​ចំនួន ២១​លាន​ដុល្លារ​ នៅក្នុង​ខេត្តពោធិ៍សាត់ផងដែរ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]