អ្នកជំនាញចិនចុះមកសិក្សាផ្ទាល់លើការវិនិយោគអភិវឌ្ឍផ្លូវរថភ្លើងលឿនធុនស្រាលនៅកម្ពុជា
តំណាងក្រុមហ៊ុន China Metro Group បានចុះមកសិក្សាផ្ទាល់លើការវិនិយោគជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងក្រុង។ នេះបើតាមជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋ...
អានបន្ថែមស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រចបាន ៨២ភាគរយ គ្រោងបញ្ជប់ក្នុងខែឧសភា
គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) សម្រចការសាងសង់បាន ៨២ភាគរយ គ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ក្រោយពន្យារពេល ២ដងរួចមកហើយ តែក្រសួងយល់ថាអាចនឹងមានការពន្យារពេលបន្ថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡ...
អានបន្ថែមទីលានចាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ
គម្រោងទីលានចាក់សំរាមតម្លៃ ៦.២៨៣.៧៤៧ លានដុល្លារ នៅខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្ត និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យក្នុងខេត្តបាត់ដំបង។ នេះបើតាមពិធីប្រគល់-ទទួល កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយត្រូវបានសាងសង់ឡើងរយៈពេល ១២ខែ នៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដោយក្រុមហ៊ុន ហេង សម្...
អានបន្ថែមរោងចក្រផលិតកង់រថយន្តតម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ បើកដំណើរការហើយ
រោងចក្រផលិតសំបកកង់រថយន្ត តម្លៃ ៣០០លានដុល្លារ របស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការនូវការផលិតចេញសំបកកង់រថយន្តលើកដំបូងហើយ។ នេះបើតាមការផ្សាយឱ្យដឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការនោះ លោក Gu Cui ប្រធានក្រុមហ៊ុន បានឱ្យដឹងថា ការផលិតចេញសំបកកង់លើកដំបូងនេះ បន្ទាប់...
អានបន្ថែមក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក ចង់ពង្រីកទំហំពាណិជ្ជកម្មអេឡិចត្រូនិកនិងឌីជីថលនៅកម្ពុជា
ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក វីសា (VISA) ចង់ពង្រីកការវិនិយោគ និងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម លើគំនិតផ្តួចផ្តើមទាក់ទងនឹងយុទ្ធសាស្រ្ត និងគោលនយោបាយនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមឌីជីថលក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលោក គ្រីស ខ្លាក ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា (VISA) ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ា...
អានបន្ថែមជប៉ុនជួយកម្ពុជាសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាដំបូងបំផុត នៅស្រុកបាទី ខេត្តតាកែវ
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ ១៤៥ .៦៩២ដុល្លារ សម្រាប់ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅស្រុកបាទី ខេត្តតាកែវ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរវាងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ជំនួយនេះ មានគោលបំណងជួយដល់ប្រជាពល ៨.០០០នាក់ ក៏ដូចជាសិស្ស ១.០០០នាក់ តាមរយៈការសាងសង់មជ្ឈមណ្ឌលបច្...
អានបន្ថែមជប៉ុនជួយកម្ពុជាកែលម្អផ្លូវប្រវែង ៥២៩គីឡូម៉ែត្រ សម្រាប់ខេត្ត៤នៅភាគពាយ័ព្យ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជាបានប្រកាសគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទដែលមានប្រវែងសរុប ៥២៩គីឡូម៉ែត្រ បន្ថែមទៀតនៅក្នុងខេត្តគោលដៅចំនួន៤ ក្នុងរយៈពេល៥ឆ្នាំ។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនេះនឹងអនុវត្តសម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់២០២៨ ដោយគ្រោងនឹងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរ...
អានបន្ថែមរដ្ឋគ្រោងអភិវឌ្ឍត្បូងឃ្មុំជាខេត្តអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់គុណភាពជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រកាសឱ្យរួបរួមគ្នាកសាងនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិនិត្យបូកសរុបការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២0២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ គោលបំណងនៃការចង់ប្រែក្លាយខេត្តត្បូងឃ្មុំឲ្យក្លាយជាខេត្តអព្យាក្រឹតកាបូន គឺដើម្...
អានបន្ថែមទូតប៊ុលហ្គារីប្តេជា្ញជួយជំរុញវិនិយោគិនខ្លួនមកកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នទំហំវិនិយោគបានកើន៧៨%
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំកម្ពុជា បានសន្យាថានឹងជួយជំរុញបណ្តារពាណិជ្ជករ និងវិនិយោគិនប៊ុលហ្គារី ឱ្យមកសិក្សា និងវិនិយោគបន្ថែមនៅកម្ពុជា ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្ម កម្ពុជា-ប៊ុលហ្គារី សម្រេចបានដល់ជាង ៨,១ លានដុល្លារ កើនប្រមាណ ៧៨% ធៀបនឹងឆ្នាំ២០២១ សម្រេចបាន ៤,៥៤ លានដុល្លារ។ នេះបើតាមជំនួបរវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ ម៉ារីនេឡា ផេតកូវ៉ា (Marinela Pe...
អានបន្ថែមរដ្ឋប្តេជ្ញារៀបចំផែនការមេអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុឱ្យចប់ ក្នុងឆ្នាំ២០២៣
ក្រុមការងារអន្តរក្រសួង បានប្តេជ្ញាពន្លឿនបញ្ចប់ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជាមួយនឹងការគ្រោងទុកនេះ ក្រុមការងារអន្តរក្រសួង បានប្រជុំកែសម្រួលសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី២ ដើម្បីឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ...
អានបន្ថែម