ខេត្តពោធិ៍សាត់នឹងមានវារីអគ្គិសនី២បន្ថែមទៀត ខណៈវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងដំណើរការឆ្នាំ ២០២៦
វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគជាង២៣០លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយខេត្តអាចនឹងទទួលបានគម្រោងវារីអគ្គសនីថ្មីចំនួន ២ ផ្សេងទៀត ដើម្បីបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ២០២៣។ ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ន...
អានបន្ថែមឆ្នាំ២០២២ អាជ្ញាធរភ្នំពេញបានអនុម័តគម្រោងសាងសង់ជាង ១ពាន់គម្រោង តម្លៃជាង ៦០០លានដុល្លារ
ក្នុងឆ្នាំ២០២២ អាជ្ញាធររាជធានីភ្នំពេញ បានផ្តល់លិខិតអនុញ្ញាតសាងសង់ដល់គម្រោងសំណង់ចំនួន ១១៣៩គម្រោង មានទុនវិនិយោគសរុបប្រមាណជា ៦០៤.៥៩៤.៤៦៣ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។ បើគិតជាផ្ទៃក្រឡាសំណង់វិញ មានចំនួនសរុបប្រមាណ ១.២១៥.៩៨៨ ម៉ែត្រក្រឡា ដែលមានការថយចុះជាងឆ្នាំ២០២១ កន្លងទៅ បើទោះបីជាឆ្នាំ២០២២ មានគម្រោងសំណង់លើសដល់ទៅ ៨៩គម្រោងក៏ដោយ។ ក្នុង...
អានបន្ថែមហេតុអ្វីកំពង់ផែពហុបំណងថ្មីនៅកំពង់ឆ្នាំង ជាផែភ្ជាប់ផ្លូវទឹកដ៏សំខាន់ៗក្នុងប្រទេសកម្ពុជា?
ថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មថី្ម នៅទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ មីនា ២០២៣ ហើយក៏បានលើកឡើងពីសារៈសំខាន់ និងភាពអស្ចារ្យនៃកំពង់ផែដ៏ធំ១នេះថា៖ «កំពង់ផែនេះ នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកដ៏ធំមួយ និងមានសក្ដានុពលបំផុត សម្រាប់ការនាំចេញ-នាំចូលទំនិញ និងកសិផលផ្សេងៗពីខេត្តកំពង់ឆ្នាំង ទៅខេត្តពោធ...
អានបន្ថែមព្រលានសៀមរាបថ្មីបើក ព្រលានចាស់នឹងបិទទាំងស្រុង ខណៈព្រលានចាស់នៅភ្នំពេញនឹងក្លាយជាព្រលានយោធា
អាកាសយានដ្ឋានសៀមរាបចាស់ នឹងត្រូវបិទទាំងស្រុង នៅពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងបើកដំណើរការឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១០ មីនា ២០២៣។ ឯកឧត្តមស៊ិន ចាន់សិរីវុត្ថាបានប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី៩ ខែមីនានេះថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការស...
អានបន្ថែមត្រឹម២០២២ ខេត្តពោធិ៍សាត់ សង់ប្រព័ន្ធធារាសាស្រ្តបាន ៥១ប្រព័ន្ធ ខណៈកំពុងដណើរការ ៣៣ប្រព័ន្ធ
គិតត្រឹមឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានប្រព័ន្ធធារាសាស្រ្តខ្នាតធំ មធ្យម និងតូចសរុបចំនួន ៥១ប្រព័ន្ធ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មានប្រព័ន្ធ ធារាសាស្ត្រខ្នាតធំ មធ្យម និងតូច បាននឹងកំពុងដំណើរការចំនួន ៣៣ប្រព័ន្ធ នៃចំនួនសរុប ៥១ប្រព័ន្ធ ក្នុងនោះមានសំណង់ធំៗកាត់ស្ទឹងចំនួន ៧កន្លែង និងសំណង់សិល្...
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីចង់វិនិយោគគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា
ក្រុមហ៊ុន China Railway Group Limited (CREC) របស់ប្រទេសម៉ាឡេស៊ី បានបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CREC កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ជាពិសេសនោះ ក្រុមហ៊ុន CREC ចង់វិនិយោគលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) នៅកម្ពុជា ខណៈដែលរាជរដ...
អានបន្ថែមរោងចក្រតម្លៃជាង ៣៦លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺសម្ពោធបើកដំណើរការជាផ្លូវការហើយ
រោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយ Aroma Success Garment Co., LTD., តម្លៃជាង ៣៦លានដុល្លារ នៅលើទឹកដីខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី០៨ មីនា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ រោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៣៦,៦លា...
អានបន្ថែមរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង ៦ពាន់កន្លែង តម្លៃផលិតផលមានជាង ២ពាន់លានដុល្លារ
រាជធានី ភ្នំពេញ មានរោងចក្រសហគ្រាសចំនួនជាង ៦ពាន់កន្លែង ដែលបានផ្ដល់ការងារដោយផ្ទាល់ដល់កម្មករ និយោជិក បានចំនួនជាង ៥១ម៉ឺនកន្លែង។ រោងចក្រសហគ្រាសទាំងអស់នេះ មានតម្លៃផលិតផលប្រមាណជាង ២ពាន់លានដុល្លារ។ តួលេខនេះ ត្រូវបានប្រកាសឡើងក្នុងពិធីបើកសន្និនិបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការធ្វើអា...
អានបន្ថែមបច្ចុប្បន្នខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាសសរុប ១.១៦២ កំពុងដំណើរការ
គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ មានក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្មសរុបប្រមាណ ១.១៦២ក្រុមហ៊ុន បានបើកដំណើរការសកម្មភាពរបស់ខ្លួន។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម បានឱ្យដឹងថា ក្រុមហ៊ុន សហគ្រាសទាំង ១.១៦២ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមាន ២៩២ក្រុមហ៊ុន សហគ្រាសឯកបុគ្គលមាន ៤៨២ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនមាន ៣៨៨សាខា និងបានគ្...
អានបន្ថែមរដ្ឋជ្រើសយកឃុំចំនួន៣ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដើម្បីរៀបចំជាក្រុងថ្មីមួយ
ឃុំចំនួន ០៣ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងត្រូវរៀបចំជាទីក្រុង ខណៈកំណើនប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះបានកើនឡើងរហូតដល់ ៥២០.៧៥២នាក់ ស្មើនឹង ១៣២, ៨៥៥គ្រួសារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា ស្រុកវាលវែងនឹងត្រូវរៀបចំជា ០៣គោលដៅ ក្នុ...
អានបន្ថែម