ត្រឹម២០២២ ខេត្តពោធិ៍សាត់ សង់ប្រព័ន្ធធារាសាស្រ្តបាន ៥១ប្រព័ន្ធ ខណៈកំពុងដណើរការ ៣៣ប្រព័ន្ធ

គិតត្រឹមឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានប្រព័ន្ធធារាសាស្រ្តខ្នាតធំ មធ្យម និងតូចសរុបចំនួន ៥១ប្រព័ន្ធ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣។

ឯកឧត្តមបានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មានប្រព័ន្ធ ធារាសាស្ត្រខ្នាតធំ មធ្យម និងតូច បាននឹងកំពុងដំណើរការចំនួន ៣៣ប្រព័ន្ធ នៃចំនួនសរុប ៥១ប្រព័ន្ធ ក្នុងនោះមានសំណង់ធំៗកាត់ស្ទឹងចំនួន ៧កន្លែង និងសំណង់សិល្បការ ចំនួន ៣៩០កន្លែង ដែលមានខ្នាត ធំចំនួន ៥កន្លែង ខ្នាតមធ្យម ចំនួន ៣៩កន្លែង ខ្នាតតូចចំនួន ៥កន្លែង។

ឯកឧត្តមបន្តថា ក្នុងនោះដែរ ខេត្តក៏មានអាងស្តុកទឹកចំនួន ២កន្លែង និងប្រឡាយមេ ចំនួន ៧ខ្សែ ស្មើនឹងប្រវែង ៨១.០០០ម៉ែត្រ និងប្រឡាយរងចំនួន ១៧២ខ្សែ ស្មើនឹង ប្រវែង ៩៦.០០០ម៉ែត្រ និងប្រឡាយជើងក្អែបចំនួន ៨៦៣ខ្សែ ស្មើនឹងប្រវែង ៧៣៩.៣៥០ម៉ែត្រ ដែល អាចស្រោចស្រពលើផ្ទៃដីចំនួន ៩៧.៧០១ ហិកតា ក្នុងរដូវវស្សា និង លើផ្ទៃដីចំនួន ២០.០០០ ហិកតា ក្នុងរដូវប្រាំង ។

លើសពីនេះទៀត ខេត្តក៏មានទំនប់អាងទី៣ និងទំនប់អាងទឹកទី៥..ដែលអាចផ្ទុកទឹកបានចំនួន ៥០ លាន ម៉ែត្រគូប ដែលជាអាងស្តុកទឹកសម្រាប់ផ្គត់ផ្គង់ដល់ការស្រោចស្រព និងការប្រើប្រាស់តាមដងស្ទឹងពោធិ៍សាត់ ជាពិសេសសម្រាប់ស្រុកភ្នំក្រវាញ ស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ថែមទៀត។

គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់” បានបង្ហាញ់ថា បច្ចុប្បន្នខេត្ត ពោធិ៍សាត់ មានទឹកស្អាតសម្រាប់ប្រើប្រាស់សម្រេចបានជាង ៨០% ហើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]