រដ្ឋបានអនុម័តគម្រោងថ្មី៣ តម្លៃ ១៤.១លានដុល្លារ នៅខេត្តកណ្តាល និងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៤.១លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ២កន្លែង នៅខេត្តកណ្តាល និងព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-“CHENG ZHEN YONG INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអា...

អាន​បន្ថែម

ក្រុមហ៊ុនចិនចង់បង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនីនៅខេត្តកោះកុង

ក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile មាន​គោលបំណងបោះ​ទុន​វិនិយោ​គ​លើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិស​នី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។ នេះបើតាមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការកសាងទំនាក់ទំនងដ៏ល្អប្រសើរដើម្បី​អាច​ឱ្យ​ក្រុម​ហ៊ុនវិនិយោគចិនបានចូលមកស្វែងយល់ពីគោលនយោបាយ កិច...

អាន​បន្ថែម

រាជរដ្ឋាភិបាល គ្រោងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមចំនួនពីរខ្សែ តម្លៃជិត ១៤០លានដុល្លារ

រាជរដ្ឋាភិបាល គ្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន​២ខ្សែ -ផ្លូវវាងក្រុងខាងជើង  និងផ្លូវក្រវាត់ក្រុងខាងត្បូង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។ គម្រោងសិក្សាផ្លូវវាងក្រុងទាំងពីរខ្សែ បានសិក្សាចប់ជាស្ថាពរ​ ដោយគ្រោងនឹងសិក្សានៅក្រោមឥណទាន ពីប្រទេសដៃគូអភិវឌ្ឍន៍។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែតុលា នៅតំបន់អភិវឌ្ឍន៍ពា...

អាន​បន្ថែម

កម្ពុជា ជំរុញក្រុមហ៊ុនចិនពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម បានស្នើដល់ក្រុមហ៊ុន ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុន សាន់វ៉ា គ្រុប មានមូលដ្ឋាននៅទីក្រុងហុងកុង ពង្រីកការវិនិយោគថែមទៀត លើវិស័យអចនលទ្រព្យ នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះទទួលបានជោគជ័យលើជំនួយមួយចំនួននៅកម្ពុជា។ នេះជាការលើកឡើងរបស់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ក្នុងជំនួបជាមួយគណៈប្រតិភូ ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិល...

អាន​បន្ថែម

ស្ពានមិត្តភាពកូរ៉េ ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៣

គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វា និងអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ លោកជំទាវក៏បានលើកឡើងថា សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ដោយ...

អាន​បន្ថែម

សម្ដេច៖ ពលរដ្ឋរុនតាឯក និងពាក់ស្នែង នឹងទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនប្លង់សម្បទានទេ

សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញបញ្ជាថា ពលរដ្ឋដែលប្ដូរទីលំនៅទៅរុនតាឯក និងពាក់ស្នែង នឹងត្រូវទទួលបានប្លង់រឹងពេញសិទ្ធិ មិនមែនជាប្លង់ដីសម្បទានសង្គមកិច្ចនោះទេ។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងថ្ងៃទី ២១ តុលា ដោយបញ្ជាឱ្យក្រសួងដែនដីត្រូវរៀបចំចុះបញ្ជីដីនៅទីតាំងនោះជាប្រព័ន្ធឱ្យបានត្រឹមត្រូវ ហើយចេញបណ្ណកម្មសិទ្ធិ ដែលអាចបន្ដដល់កូនដល់ចៅបានយ៉ាងស្របច្បាប់។ «ខ្ញុំគិតថា ត្រូវចេញបណ្ណកម្មសិទ្ធិ ឱ្យបងប្អូនតែម្...

អាន​បន្ថែម

គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​អង្គរ សម្រេចបាន​៤៤ភាគរយ

គម្រោង​សាងសង់​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ​សម្រេចបាន​៤៤​ភាគរយហើយ​បើគិត​ត្រឹមដំណាច់​ខែកញ្ញាឆ្នាំ​២០២២​នេះ ដែលក្រុមហ៊ុន កំពុងពន្លឿនការសាងសង់ឱ្យចប់ជាស្ថាពរនៅខែមីនាឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម ស៊ិន ចាន់​សេរី​វុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិលបានឱ្យដឹងនៅថ្ងៃទី២០ ខែតុលានេះថា ក្រុមហ៊ុនកំពុងបន្តការងារសាងសង់តាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់​សេរី​វុត្ថា ថ្...

អាន​បន្ថែម

ក្រុមហ៊ុនអភិវឌ្ឍដ៏ធំរបស់កូរ៉េចង់បើកសាកលវិទ្យាល័យជំនាញពន្ធដារ និង Fintech នៅកម្ពុជា

ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ​​ បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងក្នុងការ បើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ( Fintech) នៅកម្ពុជានាពេលខាងមុខនេះ។ នេះយោងតាមជំនួប រវាងលោក LEE JOONG KEUN ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ...

អាន​បន្ថែម

ខេត្តកំពតនឹងមានឆ្នេរកំសាន្ដថ្មី ប្រវែងជាង ២ ពាន់់ម៉ែត្រ នៅស្រុកទឹកឈូ

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបង្ហាញគម្រោងស្ថាបនាឆ្នេរថ្មីមួយ ប្រវែងជាង ២ ពាន់ម៉ែត្រ នៅព្រែកកំពង់បាយ ក្នុងស្រុកទឹកឈូ ខេត្តកំពត។ ឯកឧត្តម បានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២ ថា រដ្ឋបាលខេត្តកំពត បាន និងកំពុងសិក្សគម្រោង ដែលជាសមិត្ថផលថ្មីមួយនៃខេត្តកំពត។ បើយោងតាមប្លង់ដែលបង្ហាញដោយអភិបាលខេត្តកំពត គម្រោងនេះ នឹងរួមមានផ្លូវដើរ ផ្លូវជិះកង់ សួនច្បារ កន្លែងទទួលទានអាហារ កន្លែងទៅពិចនិច កន្លែងហាត់...

អាន​បន្ថែម

ផ្សារទំនើប AEON ទី៣ អាចនឹងបើកដំណើរការឆាប់ៗនេះហើយ

ផ្សារទំនើប AEON ទី៣ ដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុនជប៉ុន AEON Mall Cambodia Co., ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ អាចនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះបើយោងតាមវឌ្ឍនភាពសំណង់ ព្រោះការដ្ឋានសាងសង់ទាំងមូល មើលទៅស្ទើតែរួចរាល់ ១០០ភាគរយ ទៅហើយ។ ម្យ៉ាងវិញទៀតថ្មីៗនេះ ក្រុមហ៊ុនបានចេញសេចក្តីប្រកាស១លើកជា២លើករួចមកហើយ ដើម្បីធ្វើការជ្រើសរើសបុគ្គលិកបន្ទាន់ជាច្រើននាក់ថែមទៀត ដែលនេះហាក់ដូចជាត្រូវរៀបចំបើកដំណើរកា...

អាន​បន្ថែម