សម្ដេចហ៊ុន សែន បញ្ជាឱ្យក្រសួងពន្លឿនគម្រោងរថភ្លើងក្រោមដី និងរថភ្លើងល្បឿនលឿន

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការសិក្សា និងការស្វែងរកដៃគូរវិនិយោគ សម្រាប់គម្រោងរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងគម្រោងធ្វើទំនើបកម្មរថភ្លើងមានស្រាប់ ២ ខ្សែរ ជារថភ្លើងល្បឿនលឿន។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២២ កញ្ញា កន្លងមកនេះ។ «សម្រាប់គម្រោងរថភ្លើងសាធារណៈក្នុងក្រុងភ្នំពេញ សម...

អាន​បន្ថែម

ការសិក្សាគម្រោងផ្លូវទឹកថ្មី ភ្ជាប់ភ្នំពេញ ទៅកែប នឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ

ការសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល កាលពីថ្ងៃទី ២១ កញ្ញានេះ។ ឯកឧត្តមថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណ...

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំជំរុញ បើកការដ្ឋានសាងសង់ផ្លូវល្បឿនទីពីរ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះ កាលពីថ្ងៃទី២១ ក្នុងអំឡុងពេលដឹកនាំមន្រ្តីចុះពិនិត្យការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖​ «យើងបានចុះអនុស្សរណៈយោគយល់គ្នា (MoU) រួចហើយជាមួយក្រុ...

អាន​បន្ថែម

បារាំង ផ្តល់ហិរញ្ញប្បទានសរុបជិត ៩០០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

រដ្ឋាភិបាល​​ តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨ លានអឺរ៉ូ (ស្មើនឹង ៨៨២លានដុល្លារ) ដល់កម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំ ចុងក្រោយនេះ​ ។ តួលេខនេះ ត្រូវបានលើកឡើង ក្នុងជំនួបរវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពី...

អាន​បន្ថែម

ឡាវគ្រោងសង់រោងចក្រថាមពលដើរដោយខ្យល់តម្លៃ ២ពាន់លានដុល្លារ សម្រាប់នាំចេញ

រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងចំណាយប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតគម្រោងថាមពលខ្យល់នៅស្រុកសេផុន នៃខេត្តសាវណ្ណខេត សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅប្រទេសវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុន Savan Vayu Renewable Company និងក្រុមហ៊ុន LTM Lao បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រួចរាល់ហើយ កាលពីថ្មីៗនេះ ដើ...

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មីមួយ តម្លៃជិត ៦លានដុល្លារ នៅរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ៥.៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរ...

អាន​បន្ថែម

រដ្ឋបានប្រែក្លាយលូទឹកស្អុយខេត្តសៀមរាបជារមរណីយដ្ឋានថ្មី “កោងកាងសាងស្នេហ៍”

រដ្ឋាភិបាលកម្ពជាបានបង្កើតសមិទ្ធិផលថ្មីមួយទៀតក្នុងទឹកដីអង្គរអច្ឆរិយៈ គឺគម្រោងកោងកាងសាងស្នេហ៍ ដែលថ្មីៗនេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យពីវឌ្ឍនភាពរបស់គម្រោង នៅថ្ងៃទី១៥ កញ្ញា ២០២២ នេះផងដែរ។ គម្រោងកោងកាងសាងស្នេហ៍ ត្រូវបានប្រែក្លាយចេញពីលូទឹកកខ្វក់ ដែលមានក្លិនមិនល្អ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងនោះ ឱ្យទៅជាផ្លូវដែលលម្អដោយអាងទឹក...

អាន​បន្ថែម

គម្រោងដំឡើងអំពូលសូឡា តម្លៃជាង១០ម៊ឺនដុល្លារ ក្នុងខេត្តកណ្តាលសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងដំឡើងអំពូលសូឡាចំនួន ៥៣៨បង្គោល តម្លៃជាង១០ម៊ឺនដុល្លារក្នុងខេត្ត កណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៥ កញ្ញា ២០២២។ គម្រោងនេះស្ថិតក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សាងសង់ឡើងដោយក្រុមហ៊ុនសរណន់គ្រុប ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៥ មិថុនា ២០២១ និងបញ្ជប់ជាស្ថាពរនៅថ្ងៃទី១៥ កញ្ញា ២០២២។ គួររម្លឹកដែរថា គម្រោងមួយនេះត្រូវបានចំណាយថវិកាអស់ជាង១០ម៊ឺនដុល្លារ ក្រោមមូលនិធិ...

អាន​បន្ថែម

កូរ៉េឈ្នះបានគម្រោងព្រលានយន្តហោះតម្លៃ ១១ពាន់លានដុលារ នៅហ្វីលីពីន

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sumsung Group និងអឺរ៉ុប បានឈ្នះការដេញថ្លៃគម្រោងសាងសង់ព្រលានយន្តហោះតម្លៃ ១១ពាន់លានដុល្លារអាមេរិក នៅប្រទេសហ្វីលីពី ដែលកន្លងមកចិនធ្លាប់ដេញថ្លៃបាន ត្រឹមតម្លៃ ១០ពាន់លានដុល្លារប៉ុណ្ណោះ ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី១៥ កញ្ញា ២០២២។ អាកាសយានដ្ឋានដ៏ធំមួយនេះមានឈ្មោះថា Sangley Point ស្ថិតភាគខាងត្បូងនៃទីក្រុងម៉ានីល ខេត្ត Cavite ក្នុងប្រទេសហ្វីលីពីន ដែលន...

អាន​បន្ថែម

អាកាសយានដ្ឋានអន្ដរជាតិថ្មីខេត្ដសៀមរាប សង់សម្រេចបានជាង ៤០ភាគរយ គិតត្រឹមខែកញ្ញា

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានប្រមាណ ៤០ភាគរយ គិតត្រឹមខែកញ្ញា ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ កំណត់សាងសង់សម្រេចបានឱ្យបាន ៧០ភាគរយ នៅដំណាច់ ឆ្នាំ២០២២នេះ។ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ត្រូវបានលើកឡើង ក្នុងដំណើរទស្សនកិច្ច ត្រួតពិនិត្យនៅទីតាំងសាងសង់ ដឹកនាំដោយ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១២ ខែកញ្ញា។ ...

អាន​បន្ថែម