ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ មានប្រវែង ២០ ៧៣៣,៩១គ.ម. ដែលមានការកើនឡើងប្រមាណជា ៤២៦,៣២គ.ម. បើធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ របាយការណ៍ខាងលើ បានឱ្យដឹងថា ...

អាន​បន្ថែម

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) សំដៅឈានទៅជំរុញឱ្យមានកំណើនផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមកិច្ចប្រជុំត្រៀមសម្រាប់ការចុះត្រួតពិនិត្យរួមគ្នា ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ(ឡាវ) ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ឡេង ...

អាន​បន្ថែម

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ និងបេតុង ចំនួន ៩ខ្សែបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់។ នេះបើយោងតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ មានទីតាំងស្ថិតនៅភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃ...

អាន​បន្ថែម

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៥១% ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់ ដែលដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង។ វឌ្ឍនភាពបច្ចុប្បន្នសម្រេចបាន៖ ១/ ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៤៨ ដើម ២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ...

អាន​បន្ថែម

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨ គីឡូម៉ែត្រ សម្រេចការស្ថាបនារួចរាល់១០០% ហើយ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។ ​ ក្រសួងបានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំត្រើយខាងកើត ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ (PK0+000) ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង...

អាន​បន្ថែម

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៦ខ្សែ ប្រវែងសរុប ៤០,៥០គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងែទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន។ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវខាងលើ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ការសាងស...

អាន​បន្ថែម

គិតដល់ពេលនេះ៖ ខេត្តស្វាយរៀងអភិវឌ្ឍផ្លូវជនបទបានចំនួន ៧៧១ខ្សែ ប្រវែងជិត ៣ពាន់គីឡូម៉ែត្រ

ខេត្តស្វាយរៀងកំពុងបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយបានអភិវឌ្ឍសាងសង់ផ្លូវជនបទបានចំនួន ៧៧១ខ្សែ មានប្រវែងជិត ៣០០០ គីឡូម៉ែត្រ។ អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ទិន្នន័យដ៏សំខាន់នេះ ត្រូវបានលើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងថ្មីប្រវែង ៦០ម៉ែត្រ ឆ្លងទន្លេព្រែកតាស្អាង ដែលធ្វើឡើងនៅភូមិស្អាង...

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ សម្រេចបានជាង ៨៧%

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ សម្រេចការងារសាងសង់ជារួមបានប្រមាណ៨៧,២៥% ខណៈស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចការសាងសង់ស្ទើរ១០០%។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក កាលពីពេលថ្មីៗនេះ។ បើតាមលោក ផន រឹម បានឱ្យដឹងថា ផ្លូវតភ្ជាប់មានប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្...

អាន​បន្ថែម

រដ្ឋប្រកាសបិទចរាចរណ៍លើផ្លូវក្រវាត់ក្រុងទី៣ រយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ កញ្ញា ២០២៥នេះតទៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង ដែលជាផ្លូវក្រវាត់ក្រុងទី៣  ដើម្បីដំណើរការអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)។ ក្រសួងសារធារណការ នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥នេះ បានជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ថ...

អាន​បន្ថែម

គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ បានបញ្ចប់ ១០០ភាគរយហើយ

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានបញ្ចប់១០០ភាគរយហើយ ខណៈភាគីពាក់ព័ន្ធ បានរៀបចំពិធីប្រគល់-ទទួលរួចហើយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមហ្វេសប៊ុករបស់មន្ទីព័ត៌មានខេត្តសៀមរាប។ លោក លី សារី អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ ១០០ភាគរយហើយ ដែលការស្ដារស្ទឹងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព កាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប ព្រមទាំ...

អាន​បន្ថែម