ខេត្តព្រះសីហនុនឹងមានស្ថានីយទឹកកខ្វក់ខ្នាតធំទី៣ ខណៈចៅហ្វាយខេត្តកំពុងពិនិត្យទីតាំងផ្ទាល់
រដ្ឋបាលខេត្តព្រះសីហនុ គ្រោងនឹងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ខ្នាតធំសទី៣ ដែលមានទីតាំងសង្កាត់លេខ៤ ឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នអាជ្ញាធរខត្តបាន និងកំពុងចុះពិនិត្យទីតាំង និងសិក្សាជាបន្តបន្ទាប់។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងឱកាសចុះពិនិត្យទីតាំងផ្ទាល់ កាលថ្ងៃទី២១ ខែកក្កដា នេះ ទីតាំងដែលជ្រើសរើសដើម្បីសាងសង់ស្ថានីយទី៣ នេះ គឺភូមិ៤ សង្កាត់៤ ត្រង់ចំណុជាប់ឆ្នេរអូឈើទាល ។ «មូលហេតុនៃកា...
អានបន្ថែមក្រសួងសាធារណការ គ្រោងពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ជា៤ គន្លង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ទៅជា ៤ គន្លង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកទំនិញ។ ថ្លែងនៅក្នុងពិធីបើកសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈថ្មីនៅសៀមរាប កាលពីថ្ងៃម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាលទ្ធភាពពង្រីកផ្លូវជាតិលេខ៦ ពីរដំណាក់កាលបន្ថែមទៀត។ ឯកឧត្តម បានប្រសាសន៍ថ...
អានបន្ថែមក្រសួងពិនិត្យគុណភាពផ្លូវជាតិលេខ៣ ម្ដងទៀត មុននឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗនេះ
ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ជាថ្មីម្ដងទៀត មុនធ្វើការប្រគល់-ទទួល និងប្រកាសដាក់ឱ្យពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នឆាប់ៗនេះ។ ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកក្កដា បានឲ្យដឹងថា ការចុះពិនិត្យនេះ គឺដើម្បីធានាថាគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។ បន្ទាប់ពីការពិនិ...
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងចាប់ផ្តើមដំណើរការចុងឆ្នាំ ២០២១
ការងារសាងសង់នៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុងបានបញ្ចប់រួចរាល់ ១០០% ហើយ ខណៈក្រុមហ៊ុនគ្រោងដាក់ដំណើរការនៅចុងឆ្នាំ២០២១នេះ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នៅថ្ងៃទីពុធនេះថា ការងារសាងសង់ផ្នែកសំខាន់ៗនៃអាកាសយានដ្ឋាន បានបញ្ចប់កាលពីចុងឆ្នាំ ២០២០ មកម្ល៉េះ។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ និងការងារបច្ចេកទេ...
អានបន្ថែមក្រសួងសាធារណការបើកមណ្ឌលផ្តល់សេវា នៅផ្សារទំនើប Heritage Walk ខេត្តសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការជាផ្លូវការហើយ នូវមណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់កម្ពុជា ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Hertiage Walk ជាន់ទី២ ក្នុងខេត្តសៀមរាប។ មណ្ឌលថ្មីនេះ នឹងផ្ដល់សេវាដូចជា ការចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត ប្ដូរប័ណ្ណបើកបរ និងដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។ សេវាកម្មនឹងចាប់ពីថ្ងៃដាក់ដំណើរការនេះតទៅ ដោយបើក ៧ថ្ងៃ ក្នុង ១ សប្ដាហ៍ ពីម៉...
អានបន្ថែមខេត្តកំពង់ចាមបើកការដ្ឋានសាងសង់ផ្លូវថ្មីតភ្ជាប់ឃុំសំខាន់ៗ៣ តម្លៃជាង ៣លានដុល្លារ
រដ្ឋបាលខេត្តកំពង់ចាម បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ២ជាន់(DBST) ថ្មី ១ខ្សែ ប្រវែងប្រមាណ ២៧គីឡូម៉ែត្រ ឆ្លងកាត់ឃុំសំខាន់ៗ ៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ ផ្លូវនេះនឹងត្រូវចំណាយទឹកប្រាក់អស់ជាង ៣លានដុល្លារអាមេរិក ក្រោមជំនួយរបស់ធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការស្ថាបនាផ្លូវនេះ នឹងចាប់ផ្តើមពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ភូមិអន្ល...
អានបន្ថែមផ្លូវជាតិលេខ១១ អ្នកលឿង-ត្បូងឃ្មុំ ជាប់ការតេស្តគុណភាពហើយ ក្រោយប្រើជាក់ស្ដែងមួយរយៈ
បន្ទាប់ពីបើកឱ្យសាធារណជនបើកបរមួយរយៈរួចមក កំណាត់ផ្លូវជាតិលេខ១១ ប្រវែង ៩៦គម តភ្ជាប់ពីអ្នកលឿងទៅត្បូងឃ្មុំ កាលពីថ្មីៗនេះ ត្រូវបានទទួលស្គាល់គុណភាព និងបានធ្វើការប្រគល់ពីក្រុមហ៊ុនសាងសង់ឱ្យរដ្ឋដោយជោគជ័យហើយ។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា កាលថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា អះអាងថា ក្នុងអំឡុងពេលសាងសង់ផ្លូវខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាភាគីទទួលសាងសង់ បានប...
អានបន្ថែមកម្ពុជាស្នើសុំកម្ចីពីចិនរួចហើយសម្រាប់គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ រង់ចាំតែចម្លើយប៉ុណ្ណោះ
រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយ ដើម្បីស្នើសុំឥណទានយកមកសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។ នេះបើយោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ ដែលស្រង់សំដី ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ។ ជុំវិញគម្រោងស្ពាននេះ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណក...
អានបន្ថែមរដ្ឋមន្ត្រី៖ គ្មានការធ្វើផ្លូវឱ្យរួចពីដៃទៀតទេ ក្រសួងនឹងបង្កើត App តាមដានធានាគុណភាពសាងសង់ផ្លូវ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទពង្រឹង និងរឹតបន្តឹងបច្ចេកទេស និងការងារសាងសង់ផ្លូវ ហាមដាច់ខាតធ្វើការងារឱ្យរួចពីដៃ ដើម្បីធានាគុណភាពផ្លូវ ដោយឯកឧត្តមក៏គ្រោងនឹងបង្កើត Application សម្រាប់តាមដានគុណភាពការងារក្នុងពេលឆាប់ៗនេះ ផងដែរ។ ឯកឧត្តម ថ្លែងដូច្នេះក្នុងកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រស...
អានបន្ថែមអ្នកច្ចេកទេសអន្តរក្រសួង ពិនិត្យឡើងវិញលើប្លង់ និងខឿនចិញ្ចើមផ្លូវ ៣៨ខ្សែ ដើម្បីធានាគុណភាព
ក្រុមអ្នកច្ចេកទេសពីក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យ និងពង្រឹងលើការងារប្លង់ស្ថាបត្យកម្មផ្លូវ និងការរៀបចំចិញ្ចើមផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អង្គប្រជុំ បានពិនិត្យលើការងារសំខាន់ជាច្រើន ដូចជា ផែនការរៀបខឿនចិញ្ចើមផ្លូវ ការរៀបកម្រាលផ្លូវថ្...
អានបន្ថែម
