ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនការស្ថាបនាផ្លូវជាតិលេខ ២ និង ២២ ក្រោយមានការយឺតយ៉ាវ
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រ និងធនធានមនុស្ស ដើម្បីពន្លឿនបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ ២ និង២២ តាមផែនការ ខណៈការងារបច្ចុប្បន្នទើបសម្រេចបាន ២៧% ប៉ុណ្ណោះក្រោយសាងសង់អស់រយៈពេលជាង ១៥ ខែ មកនេះ ពោលគឺយឺតជាងផែនការជិតពាក់កណ្ដាល។ ឯកឧត្តមបានឱ្យដឹងក្នុងកិច្ចចុះពិនិត្យគុណភាពនៃការដ្ឋានផ្លូវទាំង ២ខ្សែនេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា៖ «ផ្លូវទាំងនេះ ត...
អានបន្ថែមគម្រោងស្ថាបនាផ្លូវចំនួន ១១ ខ្សែ តម្លៃ ១០០ លានដុល្លារនៅខេត្តព្រះសីហនុ សម្រេចបាន ៣១% ហើយ
គម្រោងស្ថាបនាផ្លូវចំនួន ១១ ខ្សែនៅខេត្តព្រះសីហនុ ដែលនឹងត្រូវចំណាយទុនសាងសង់ប្រមាណ ១០០លានដុល្លារ សម្រេចបានប្រមាណ ៣១% ហើយ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ចូន កាលពីថ្ងៃទី ១៦ កុម្ភៈ នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពជូនសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ថា គម្រោងស្ថាបនាផ្លូវចំនួន១១ ខ្សែសម្រេចបាន ៣១,១៥% ខណៈការងារ ស្តារអូរប្រឡាយធម្មជាតិចំនួន ៥ ខ្សែប្រវ...
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីដំណាត់សម្រេចបានប្រមាណ ៩០%, ២៣% និង ៣៦% ហើយ
ទោះបីជាមានការរីករាលត្បាតជំងឺកូវីដី១៩ក្តី គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក ដោយជារួម សម្រេចបានប្រមាណ ៥០% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ សម្រេចបានដូចតទៅ៖ ១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤គ.ម សម្រេចបាន ៨៩,៧៥% ហើយគ្រោងបញ្ចប់ ខែកក្កដា ២០២១ ២/ ផ្នែ...
អានបន្ថែមក្រសួង ប្តេជ្ងាលុបបំបាត់ពាក្យ «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវធំៗ ២ ខ្សែ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានប្ដេជ្ញាថានឹងលុបបំបាត់ពាក្យថា «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវ២ ខ្សែ ពោលគឺកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ និងផ្លូវជាតិលេខ៧ ត្បូងឃ្មុំ-ក្រចេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះថា បញ្ហាធ្វើមុខខូចក្រោយនេះធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្តខ្លាំងណាស់ ដូច្នេះឯកឧត្តម កំពុងរិះរកនីតិវិធីជួសជុលយ៉ាងណាឱ្យផ្...
អានបន្ថែមគម្រោងពង្រីកកំពង់ផែទឹកជ្រៅជំហានទី ១ តម្លៃជាង ២០០លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣
គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ១ ជម្រៅ ១៤,៥ម៉ែត្រ ដែលកំពុងធ្វើឡើងក្រោមកម្ចីជប៉ុនជាង ២០០ លានដុល្លារ គ្រោងនឹងបញ្ចប់ជាស្ថាបពរនៅក្នុងឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះថា៖ «យើងកំពុងត្រៀមសាងសង់កំពង់ផែកុងតឺន័រជម្...
អានបន្ថែមការសិក្សាគម្រោងផ្លូវរថភ្លើងទាំង៣ ប្រភេទនឹងបញ្ចប់នៅខែមីនានេះ ខណៈរដ្ឋកំពុងស្វែងរកទុន
រដ្ឋាភិបាលកំពុងរង់ចាំលទ្ធផលការសិក្សាលទ្ធភាពគម្រោងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ដែលនឹងបញ្ចប់នៅខែ មីនា ខាងមុខនេះ ដើម្បីយកទៅប្រៀបធៀបនឹងការសិក្សាដែលបានបញ្ចប់រួចហើយ ២ ទៀត ពោលគឺ រថភ្លើងលើអាកាស AGT និងរថភ្លើង Mono Rail មុននឹងសម្រេចថាសង់ប្រភេទរថភ្លើងមួយណា។ ក្នុងអំឡុងពេលនេះដែរ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោង នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី...
អានបន្ថែមត្រឹមដើមឆ្នាំ ២០២១ ជប៉ុនវិនិយោគផ្ទាល់នៅកម្ពុជាដល់ទៅ ១៤៤ គម្រោង ឬស្មើនឹង ៣ពាន់លានដុល្លារ
បើគិតត្រឹមចុងខែ មករា ឆ្នាំ២០២១ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីប្រទេសជប៉ុនសរុបចំនួន ១៤៤ គម្រោង ឬស្មើនឹងទុនវិនិយោគប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមឱ្យដឹងពី សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ១១ កុម្ភៈ កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាស...
អានបន្ថែមអាជ្ញាធរខេត្តឯកភាពគ្នាលើ ៤ចំណុចធំៗ ដើម្បីកែលម្អស្ទឹងសៀមរាបជំហាន២
គម្រោងកែលម្អស្ទឹងសៀមរាប បានឈានមកដល់ដំណាក់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមហើយ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធថ្នាក់ខេត្ត កាលពីថ្មីៗនេះ បានឯកភាពគ្នាលើ ៤ ចំណុចធំៗ។ បើយោងតាម អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ចំណុចដែលឯកភាពទាំងនោះរួមមាន៖ ១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប។ ២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប...
អានបន្ថែមក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបរៀងសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឱ្យបានឆាប់ៗនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឡើងវិញ ពោលគឺនឹងពន្លឿនឱ្យច្បាប់នេះដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណងដើម្បីដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាក់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន។ លោក កឹម បូរី អនុរដ្ឋលេខាធិការនៃក្រសួង ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាកាលថ្ងៃទី១០ ខែកុម្ភៈ ថាក្រុមការងារជំន...
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ ទៀត តម្លៃជិត ៧០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន ២ តម្លៃជិត ៧០ លានដុល្លារ នៅខេត្តកណ្តាល និងស្វាយរៀង។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន ONION MOBILITY CO., LTD ដែលនឹងវិនិយោគ ២០ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ដើរដោយថាមពលអគ្គិសនី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល។ ដោយឡែក ...
អានបន្ថែម
