ក្រសួងសារធារណការនឹងស្វែងរកថវិកាមកជួសជុលផ្លូវខូចខាតដោយជំនន់ជាង ៤០០គ.ម

ក្រសួងសារធារណការ និងដឹកជញ្ជូន នឹងស្វែងរកថវិកាមកជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលខូចខាតដោយសារទឹកជំនន់ ដែលមកដល់បច្ចុប្បន្នមានប្រវែងជាង ៤០០ គីឡូម៉ែត្រទូទាំងប្រទេស។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវជាតិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៩ តុលា នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «របាយការណ៍ ដែលខ្ញុំទទួលបានចុងក្រោយប...

អាន​បន្ថែម

ក្រសួងសាធារណការចាប់ផ្តើមពិគ្រោះយោបល់ជ្រើសរើសទីតាំងផ្លូវក្រវាត់ក្រុងទី៤

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីជ្រើសរើសរើសទីតាំងសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៤ ដែលផ្លូវមួយខ្សែនេះនឹងអាចឆ្លងកាត់ខេត្តចំនួន៤ នៃប្រទេសកម្ពុជា។ សិក្ខាសិលានេះធ្វើឡើង ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធចំនួន ៨ និងតំណាងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅប្រទេស ចំនួន ១០។ តាមរយៈ សិក្ខាសាលាពិគ្រោះយោបល់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ...

អាន​បន្ថែម

ការសាងសង់ផ្លូវជាតិលេខ ២ និង ២២ សម្រេចបាន ១៦%ហើយ

បន្ទាប់ពីបើកការដ្ឋានការដ្ឋានកាលពីខែ កុម្ភៈ មក ការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ (ពីតាខ្មៅ ដល់ អង្គតាសោម) មកដល់បច្ចុប្បន្នសម្រេចបាន ១៦% ហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៦ តុលានេះ។ ឯកឧត្តមបានឱ្យដឹងថា៖ «តាមការគ្រោងទុក គឺអត់ខុសអីទេ សន្ទុះនៃការធ្វើ បើយើង...

អាន​បន្ថែម

ក្រសួងសាធារណការប្ដេជ្ញាជួសជុល និងលើកកម្ពស់ផ្លូវដែលខូចខាតមិនឱ្យលិចខ្លាំងនៅឆ្នាំក្រោយ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា រដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាផ្លូវដែលខូចខាតដោយទឹកជំនន់នានាទូទាំងប្រទេស ជាពិសេសផ្លូវជាតិលេខ៤១ ដែលគ្រោងនឹងបើកការដ្ឋានលើកកម្ពស់នៅឆ្នាំក្រោយនេះ។ ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៤១ ដែលកំពុងដែលលិចលង់ដោយទឹកជំនន់ កាលពីព្រឹកថ្ងៃទី ១៦ តុលា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ទៅកាន់ប្រជាជ...

អាន​បន្ថែម

ផ្លូវយ៉ាងហោច ៩០ ខ្សែទូទាំងប្រទេសខូចខាតដោយសារទឹកជំនន់

បើយោងតាមទិន្នន័យបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី ១៥ តុលា កន្លងមកនេះ ផ្លូវយ៉ាងហោច ៩០ ខ្សែ ឬស្មើនឹងជាង ២០០ កំណាត់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបច្ចុបន្នក្រសួងកំពុងធ្វើការយ៉ាងសកម្មដោះស្រាយបញ្ហាចំពោះមុខ និងត្រៀមជួលជុសក្រោយទឹកស្រក។ កំណាត់ផ្លូវដែលរងការខូចខាតទាំងនេះ គិតត្រឹមថ្ងៃដដែលនេះ មានប្រវែងយ៉ាងហោចណាស់ជាង ៣០០ គីឡូម៉ែត្រ រួមមាន ផ្លូវជាតិ លេខ ២, ៣, ៤, ៥, ២០, ២០ អា , ២១, ២១...

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរនឹងបើកឱ្យធ្វើការហោះហើរសាកល្បងមុនខែមីនាឆ្នាំ២០២១

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅកោះកុង នៅតែបន្តដំណើរការដោយរលូនតាមកាលកំណត់ ដោយគ្រោងនឹងបើកឱ្យធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ដំណើរចុះពិនិត្យការដ្ឋានរបស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលានេះ។ ក្នុងបេសកម្មចុះពិនិត្យនេះ ក្រុមការងារបច្ចេកទេសបានពិនិត្យលើរបាយការណ៍នៃការ...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងតម្លៃ ៣៥ លានដុល្លារ សាងសង់ស្ពានចំនួន ៧ នៅព្រៃវែង និងក្រចេះ

ជប៉ុនកំពុងផ្ដល់ជំនួយឥតសំណង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឡើងវិញចំនួន ៧ នៅខេត្តព្រៃវែង និងក្រចេះ ដែលជាតំបន់កំពុងប្រឈមនឹងទឹកជំនន់ផងដែរ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែតុលា នេះ។ (អានបន្ថែម) ឯកឧត្តមបានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ ជប៉ុនកំពុងផ្ដល់ជ...

អាន​បន្ថែម

ជប៉ុនផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា

ជប៉ុនបាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា ដែលទំហំថរិកានេះរួមបញ្ចូលទាំងជំនួយឥតសំណង និងកម្ចី។ នេះបើយោងតាមប្រសាសន៏របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី ១២ ខែតុលា កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្តម ស៊ុន...

អាន​បន្ថែម

ជប៉ុនប្រគល់គ្រឿងចក្រជាច្រើនគ្រឿងតម្លៃជាង ៤លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវនៅកម្ពុជា

រដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗនេះ បានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រសាងសង់ផ្លូវដល់កម្ពុជាចំនួន ១៥ គ្រឿង តម្លៃ ៤,៥លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានានៅកម្ពុជា។ ពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែតុលា ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចា...

អាន​បន្ថែម

ចិនត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ ៣ ធំៗ បន្ថែមទៀតនៅកម្ពុជា

ចិនកំពុងត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ៣ធំៗបន្ថែមទៀតនៅកម្ពុជា រួមមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ គម្រោងសាងសង់ផ្លូវជាតិ71C និងគម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧។ នេះបើតាមឱ្យដឹងពី កិច្ចប្រជុំការងាររវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១១ តុលា កន្លងមកនេះ។ ឯកឧត្តម ឧប...

អាន​បន្ថែម