គណៈរដ្ឋមន្រ្តីសម្រេចកាត់ដីបឹងតាមោក ១៥ហិកតា សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទថ្មី

ទីស្តីការគណៈរដ្ឋមន្ត្រី យល់ព្រមជាគោលការណ៍កាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ នេះបើយោងតាមលិខិត ៧៩០ សជណ. មយ ចុះថ្ងៃទី ១ កញ្ញា កន្លងមកនេះ។ លិខិតមួយច្បាប់នេះ ត្រូវផ្ញើទៅស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដំណើរការសំណើជាបន្ត។ ល...

អាន​បន្ថែម

ផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ នឹងបើកការដ្ឋានសប្ដាហ៍ក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ទទឹង ៣០ម៉ែត្រ ចាប់ពីម្ដុំផ្សារទំនើបអេអន ម៉ល សែនសុខ ដល់មហាវិថី ឈ្នះឈ្នះ នៅដើមសប្ដាហ៍ក្រោយ។ នេះបើយោងតាមមន្ទីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា នេះ។ មហាវិថីថ្មីនេះ មានទីតាំងស្ថិតនៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ ផ្លូវនេ...

អាន​បន្ថែម

សម្តេច ហ៊ុន សែន អនុម័តកញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា នេះបានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ គម្រោងផ្លូវ ៣៨ ខ្សែ នេះមានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម ដែលត្រូវបានសិក្សាមួយរយៈហើយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវទាំង ៣៨ នេះនឹងក្លាយជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ។ (អានប...

អាន​បន្ថែម

ក្រសួងសាធារណការ បញ្ចប់ការសិក្សាគម្រោងផ្លូវដែកចំនួន ៣ និងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួនទៀត

បើគិតមកដល់ពេលបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សា និងចុះហត្ថលេខា លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនរួមមាន គម្រោងផ្លូវដែកចំនួន ៣ខ្សែ ផ្លូវល្បឿនលឿន ស្ពានឆ្លងទន្លេមេគង្គ និងគម្រោងផ្សេងៗមួយចំនួនទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃទី ២ កញ្ញា នេះថា គម្រោងទាំងនោះ មានដូចជា គម្រោងផ្លូវដែកពីភ្នំពេញ-ហូជីមិញ (សហការជាមួយភាគីវៀតណាម...

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់សម្រេចបាន ៧៩% ៣០% និង ១៩% ហើយ

គិតមកត្រឹមខែ សីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់ ដែលមានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយគ្រោងនឹងត្រូវបញ្ចប់ជាស្ថាពរយ៉ាងយូរត្រឹមឆ្នាំ ២០២២។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបានកាលពីថ្ងៃទី ១ កញ្ញានេះ វឌ្ឍនភាពនៃកំណាត់ផ្លូវនីមួយៗ មានដូចតទៅ៖ ១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤ គម សម្...

អាន​បន្ថែម

សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលនឹងជំរុញឱ្យព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង

ក្នុងគោលបំណងប្រែក្លាយក្រុងព្រះសីហនុឱ្យតំបន់សេដ្ឋកិច្ចពហុបំណងស៊ិនជិន រដ្ឋាភិបាលកម្ពុជា បាន និងកំពុងសាងសង់ហេដ្ឋរចនាសម្ព័ន្ធធំៗជាច្រើនក្នុងខេត្តមួយនេះ។ គម្រោងខ្លះបានបញ្ចប់ការសាងសង់រួចហើយ ខ្លះកំពុងសាងសង់ ហើយខ្លះទៀតគ្រោងនឹងសាងសង់ មានដូចខាងក្រោម៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើគិតខែដើមសីហា គម្រោងទាំងមូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចការសាងសង់បានច្រើនជាង ២៥% ហើយ តែការលើកតួថ្នល់គឺសម...

អាន​បន្ថែម

កម្ពុជា និង ជប៉ុន ពិភាក្សាគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

ប្រទេសកម្ពុជា និងជប៉ុន កាលពីពេលថ្មីៗនេះ បានពិភាក្សាបន្ថែមអំពីគម្រោងអភិវឌ្ឍកំពង់ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការពិភាក្សានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu នៅកម្ពុជាកាលពីថ្ងៃទី ២១ និង ២២ ខែសីហា កន្លងទៅនេះ។ គម្រោងអភិវឌ្ឍកំពង់ផែ ត្រូវបានលើកឡើងមកពិភាក្សាស្របពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកទុន...

អាន​បន្ថែម

រដ្ឋាភិបាលនឹងស្តារស្ទឹងព្រែកត្នោតនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីត្រៀមស្ដារស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។​ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី១០ ខែសីហា ថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត។ ឯកឧត្តមបានបន្តទៀ...

អាន​បន្ថែម

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិតេជោ នឹងបញ្ចប់យឺតជាងការគ្រោងទុក

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរកតតេជោ គិតត្រឹមខែសីហានេះ សម្រេចបាន ៨០% ហើយ ប៉ុន្តែនឹងមិនបញ្ចប់នៅចុងឆ្នាំនេះ តាមការគ្រោងទុកទេ ពោលគឺនឹងពន្យារទៅដល់ខែ មីនា ឬមេសាឆ្នាំក្រោយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងនៅថ្ងៃទី ១២សីហា នេះថា ការអូសបន្លាយនៃការសាងសង់នេះ គឺដោយសារវិបត្តិកូវីដ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូនសំភារៈមួ...

អាន​បន្ថែម

កូរ៉េកំពុងសាងសង់ទំនប់វារីអគ្គិសនីធំមួយតម្លៃជាង ២៣០ លានដុល្លារនៅខេត្តពោធ៍សាត់

គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធ៍សាត់អានុភាព ៨០ ម៉េហ្គាវ៉ាត់ បានបើកការដ្ឋានសាងសង់មួយរយៈហើយ ដោយគ្រោងនឹងបញ្ចេញថាមពលចូលបណ្តាញជាតិ នៅចុងឆ្នាំ២០២៣។ នេះបើយោងតាមលោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល។ គម្រោងនេះ ស្ថិតនៅលើដងស្ទឹងពោធិ៍សាត់ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបច្ចុប្បន្នកំពុងសាងសង់ដោយក្រុមហ៊ុន កូរ៉េ SPHP (Cambodia) Co Ltd ក្រោមទុនវិនិយោគប្រមាណជាង ២៣០ លានដុល្លារ ។ ទំនប់នេះត្រូវ...

អាន​បន្ថែម