ចិនចំណាយជិត $១០ពាន់លាន ជីកព្រែកវៀងសមុទ្រភ្ជាប់មកប្រទេសអាស៊ាន បច្ចុប្បន្នសម្រេចបាន ៥៣%
ព្រែកជីកពីងលូ ( Pinglu ) តម្លៃ ៩,៩៧ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធវៀងសមុទ្រដ៏សំខាន់នៅក្នុងតំបន់ស្វយ័តគួងស៊ី ( Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន សម្រេចការសាងសង់បាន ៥៣,២% ក្រោយចាប់ផ្តើមប្រតិបត្តិការជាង២ឆ្នាំ ចាប់តាំងពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២មក។ វឌ្ឍនភាពដ៏សំខាន់នេះ ត្រូវបានរាយការណ៍ដោយ pattayamail នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ ក្រោយសាងសង់រួច គម្រោងខ្នាតយក្សនេះ នឹងកាត់បន្ថយពេល...
អានបន្ថែមកម្ពុជា-កូរ៉េ ចុះកិច្ចសន្យាលម្អិតលើការងារបច្ចេកទេស ដើម្បីពន្លឿនគម្រោងសង់ស្ពានអរិយក្សត្រនៅចុងឆមាសទី១-២០២៥
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនទីប្រឹក្សាបច្ចកទេស Yooshin Engineering Corporation របស់កូរ៉េ បានចុះកិច្ចសន្យារួមគ្នាសិក្សាលម្អិតលើការងារបច្ចេកទេស និងរៀបចំឯកសារប្លង់លម្អិត ដើម្បីពន្លឿនដំណើរការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ(ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ)ឱ្យបានឆាប់ ដូចដែលក្រសួងធ្លាប់បានលើកឡើងកាលពីកន្លងទៅថ្មីៗថា នឹងចាប់ផ្តើមបើកដំណើរការសាងសង់នៅចុងឆមាសទី១-២០២៥។ (អានបន្ថែម...
អានបន្ថែមផ្លូវជាតិលេខ៥-កំណាត់ចុងក្រោយ(៣៥គ.ម) តម្លៃជាង $៥២លាន សង់បាន ២៥% ហើយ
គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤ គម្រោងសាងសង់កំណាត់ផ្លូវចុងក្រោយនៃផ្លូវជាតិលេខ៥ ចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែង ៣៥,១៤គីឡូម៉ែត្រ ក្នុងតម្លៃ ៥២,៥៦លានដុល្លារ សម្រេចបាន ២៥ភាគរយ ដោយគ្រោងនឹងបញ្ជប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានបង្...
អានបន្ថែមព្រលានរបស់ហុងកុងវ៉ាដាច់ព្រលានChangiសិង្ហបុរី ក្លាយជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី
អាកាសយានដ្ឋានអន្តរជាតិហុងកុងបានវ៉ាដាច់អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលបានជាប់ជា "អាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី" ក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia នៅថ្ងៃទី០៩ កញ្ញា ២០២៤។ នេះជាឆ្នាំទីពីរហើយដែលអាកាសយានដ្ឋានអន្តរជាតិហុងកុង បានចូលរួមការប្រកួត ដើម្បីទាមទារតំណែងដ៏អស្ចារ្យខាងលើនេះ។ គួរបញ្ជាក់ថា នៅមុនពេលជំងឺរាតត្បាតកូវីដ១៩ អាកាសយានដ...
អានបន្ថែមគម្រោងដំឡើងប្រព័ន្ធលូប្រអប់ខ្នាតធំលើផ្លូវជាតិលេខ៤ សម្រេចបាន ឬស្មើ ១១ % លឿនជាងផែនការ
គិតមកដល់ពេលនេះ ការដ្ឋានដាក់លូប្រអប់ខ្នាតធំលើផ្លូវជាតិលេខ៤ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រវែង ៦២៤ម៉ែត្រ ឬស្មើ ១១ % ហើយ។ នេះបើតាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា សកម្មភាពដាក់លូនៅផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក...
អានបន្ថែមចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ ក្រោមជំនួយជប៉ុន នៅព្រះសីហនុ សម្ពោធបើកដំណើរការជាផ្លូវការហើយ
ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះហើយ។ ពិធីសម្ពោធនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័រ ដែលមានប្រវែង ២៥៣ម៉ែត្រនេះ ត្រូវបានសាងសង់ក...
អានបន្ថែមផ្លូវជនបទ ៣ខ្សែ ប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ កំពុងស្ថាបនាជិតរួចរាល់
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនការស្ថាបនាផ្លូវជនបទ ៣ខ្សែ មានប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ខណៈការស្ថាបនាសម្រេចជិតរួចរាល់ ១០០ភាគរយ ហើយ។ នេះបើតាមយោងតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ...
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិតេជោ បើកការហោះហើរធ្វើតេស្តឧបករណ៍បច្ចេកទេសថ្ងៃនេះហើយ
អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមហោះហើរធ្វើតេស្តឧបករណ៍រយៈពេលប្រាំថ្ងៃ (គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ កញ្ញា ២០២៤នេះ) ខណៈកាលបរិច្ឆេទនៃប្រតិបត្តិការអាកាសយានដ្ឋានលំដាប់4Fមួយនេះ ត្រូវបានកំណត់នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ ឯកឧត្តម ស៊ិន ចាន់សិរីវ...
អានបន្ថែមក្រោយបើកដំណើរការបានជិត១ឆ្នាំ ព្រលានថ្មីនៅសៀមរាប ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា គិតចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងក្រុមហ៊ុនវិនិយោគ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធ...
អានបន្ថែមគម្រោងស្តារប្រព័ន្ធដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៨៩% ហើយ
គិតមកដល់ដើមខែកញ្ញានេះ គម្រោងសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចលទ្ធផលបានប្រមាណ ៨៩% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារកំពុងអនុវត្តលើការងារសំខាន់ៗរួមមាន៖ ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់ បាតក្រោមទំហំ ៤០ម៉ែត្រ ស្ថិតក្នុងខេត្ត...
អានបន្ថែម
