អាកាសយានដ្ឋានអន្តរជាតិតេជោ បើកការហោះហើរធ្វើតេស្តឧបករណ៍បច្ចេកទេសថ្ងៃនេះហើយ

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមហោះហើរធ្វើតេស្តឧបករណ៍រយៈពេលប្រាំថ្ងៃ (គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ កញ្ញា ២០២៤នេះ) ខណៈកាលបរិច្ឆេទនៃប្រតិបត្តិ​ការ​អាកាសយានដ្ឋានលំដាប់4F​មួយនេះ ត្រូវបានកំណត់នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៥។

នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានលើកឡើងថា នេះគឺជាកម្មវិធីហោះហើរ ធ្វើតេស្តឧបករណ៍ដែលយើងបានដំឡើងរួចនៅអាកាសយានដ្ឋាន ដូចជាឧបករណ៍នាំផ្លូវ ភ្លើងបំភ្លឺផ្លូវ និងឧបករណ៍ទំនាក់ទំនង (Navigational Aids and Communications)។

ឯកឧត្តមបន្តទៀតថា​៖ “យើងត្រូវយកយន្តហោះតូចមួយដែលមានឧបករណ៍ធ្វើតេស្តធ្វើការហោះដើម្បីធ្វើតេស្ត (Flight inspection) លើឧបករណ៍ទាំងអស់នោះ ដើម្បីធានាថា ឧបករណ៍ដែលបានដំឡើងរួចធ្វើការស្របទៅតាមលក្ខ័ណបច្ចេកទេស និងធានាបាននូវសុវត្ថិភាព​​”

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ភាគខាង​ត្បូងរាជធានី​ភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីទំហំ ២.៦០០​ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋា​ភិបាលកម្ពុជា និង​ក្រុមហ៊ុនក្នុងស្រុក OCIC ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយាន​ដ្ឋាន​ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានលំដាប់ 4F និង​អនុញ្ញាត​ឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោក ដូចជា យន្តហោះប៊ូអ៊ីង ៧៤៧-៨០០ និងអ៊ែប៊ូស អេ៣៨០-៨០០ ចុះចតបាន។

គិតត្រឹមចុងខែសីហា ការសាងសង់អាកាសយានដ្ឋាន​ថ្មីនេះ សម្រេចបាន ៨៤ភាគរយ និងបានចំណាយថវិកាអស់ ១.២២០លានដុល្លារ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]