គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ % ហើយ
គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ដែលមានតម្លៃ ១៥០០លានដុល្លារ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៨២%ហើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ AMS Central នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ប្រភពខាងលើថា បើគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក...
អានបន្ថែមអាជ្ញាធរខេត្តកំពតគ្រោងសង់ស្ពានថ្មី ឆ្លងព្រែកកំពង់បាយ ១ខ្សែទៀត ដើម្បីសម្រួលចរាចរណ៍
អាជ្ញាធរខេត្តកំពត គ្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀត ឆ្លងកាត់ព្រែក«កំពត» ឬព្រែក«កំពង់បាយ» ដើម្បីសម្រួលចរាចរណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើតាមក្រសួងព័ត៌មានចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត បានលើកឡើងនូវគម្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀតនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលស្ពានចាស់ (ស្ពានឥន្ធនូ ) មានសភាពចាស់ទ្រុឌ...
អានបន្ថែមត្រឹមយប់ថ្ងៃទី២៨ សីហា កម្ពុជាប្រមូលមូលនិធិកសាងផ្លូវក្រវាត់ព្រំដែនបានជិត $១១លាន ពីពលរដ្ឋស្នេហាជាតិ
បើគិតត្រឹមម៉ោង ៨យប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនជិត ១១លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើយោងតាមរបាយការណ៍ពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឱ្យដឹងថា គិតត្រឹមម៉ោង ៨យប់នៅថ្ងៃទី២៨ ខែសីហា មានសប្បុរសជនចូលរួមប្រមាណជាង១៨ម៉ឺ...
អានបន្ថែមកូរ៉េគ្រោងបោះទុន $១៣ពាន់លាន ពង្រីកប្រតិបត្តិការរបស់ខ្លួននៅព្រលានយន្តហោះថ្មីរបស់វៀតណាម
ជាយុទ្ធសាស្ត្រពង្រីកវត្តមានក្នុងទីផ្សារអាស៊ីរបស់ខ្លួន ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon របស់កូរ៉េ ត្រូវបានជ្រើសរើសជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់លើប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh ថ្មីរបស់ប្រទេសវៀតណាម។ គម្រោងដ៏ធំមួយនៅអាស៊ីអាគ្នេយ៍នេះ គ្រោងនឹងកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ ដែលកំពុងជួបបញ្ហាមានអ្នកធ្វើដំណើរច្រើនលើសបន្ទុក នេះបើ...
អានបន្ថែមផ្លូវដែកល្បឿនលឿនភ្ជាប់ម៉ាឡេស៊ី-ចិន ឆ្លងកាត់អាស៊ាន តម្លៃប្រមាណ $១៨ពាន់លាន គ្រោងសង់នៅចុងឆ្នាំនេះ
ប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា គម្រោងផ្លូវដែកល្បឿនលឿន (HSR) របស់ប្រទេសម៉ាឡេស៊ី ដែលតភ្ជាប់ទីក្រុងគូឡាឡាំពួ និងសិង្ហបុរី ដែលជាគម្រោងមានសក្តានុពលក្នុងការពង្រីកខ្សែរថភ្លើងបន្តទៅកាន់ប្រទេសចិនឆ្លងកាត់អាស៊ាន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃសំណើសាងសង់ពីក្រុមហ៊ុនឯកជន និងគ្រោងចាប់ផ្តើមដំណើរការសាងសង់នៅចុងត្រីមាសទី៤ ឆ្នាំ ២០២៤។ តម្លៃវិនិយោគសរុបនៃគម្រោងនេះ បានថយចុះមកត្រឹមចន្លោះពី ១៥,៧ ពាន់លានដុ...
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានជាង ៦៦%
គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៦៦.០៦ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រ...
អានបន្ថែមគម្រោងស្ដារប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ សម្រេចបាន ២៥%
គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងកែលម្អ និងស្ដារឡើងវិញនៃប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាលសម្រេចបាន ២៥ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់របស់ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ជាមួយគណៈប្រតិភូជាន់ខ្ពស់ JICA ព្រមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤។ គ...
អានបន្ថែមផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦៤ភាគរយ ហើយ
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦៤,០៥ភាគរយ ហើយ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៥ (5th Joint Monitoring Meeting) ស្ដីពីវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលដឹកនាំដោយ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខ...
អានបន្ថែមផ្លូវខេត្ត២ខ្សែប្រវែងជិត ៤៩គ.ម នៅខេត្តក្រចេះ សាងសង់បាន ៦៨,៧%ហើយ
គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវសំខាន់ចំនួន ០២ខែ្ស ប្រវែង ៤៨,៥៩គីឡូម៉ែត្រ នៅខេត្តក្រចេះ សម្រេចការសាងសង់បាន ៦៨,៧ភាគរយហើយ ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជួន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៨,៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះមានផ្...
អានបន្ថែមគម្រោងកែប្រព័ន្ធដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ៤ នៅរាជធានីភ្នំពេញ សម្រេចបាន ៦,៧%
គិតត្រឹមថ្ងៃទី២៥ ខែកក្កដា គម្រោងកែលម្អប្រព័ន្ធដោះទឹកភ្លៀងតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងរាជធានីភ្នំពេញ សម្រេចបានជាង ៦,៧% ហើយ។ បើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី០៧ ខែសីហា បានឱ្យដឹងថា វឌ្ឍនភាពការអនុវត្តគម្រោង សម...
អានបន្ថែម