អាជ្ញាធរខេត្តកំពតគ្រោងសង់ស្ពានថ្មី ឆ្លងព្រែកកំពង់បាយ ១ខ្សែទៀត ដើម្បីសម្រួលចរាចរណ៍

អាជ្ញាធរខេត្តកំពត គ្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀត ឆ្លងកាត់ព្រែក«កំពត» ឬព្រែក«កំពង់បាយ» ដើម្បីសម្រួលចរាចរណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើតាមក្រសួងព័ត៌មានចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

ប្រភពដដែលនេះបានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត បានលើកឡើងនូវគម្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀតនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលស្ពានចាស់ (ស្ពានឥន្ធនូ ) មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មិនអាចអនុញ្ញាតឱ្យរថយន្តឆ្លងកាត់បាន គឺបានត្រឹមតែម៉ូតូ និងអ្នកថ្មើរជើងប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ កំណើនភ្ញៀវទេសចរមកលេងខេត្តកំពតមានកាន់តែច្រើន ធ្វើឱ្យមានការកកស្ទះនៅ គល់ស្ពានព្រែកកំពតជាប្រចាំ ជាពិសេសនៅរៀងរាល់ចុងសប្តាហ៍(ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ) និងថ្ងៃឈប់សម្រាកបុណ្យជាតិធំៗ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា គម្រោងនេះ នឹងសាងសង់ឡើងតាមរចនាបថពិសេស ដែលមានសោភ័ណភាព និងអាចទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិបានរិតច្រើនថែមទៀតផង។

គួរបញ្ជាក់ថា ថ្មីៗនេះដែរ អាជ្ញាធរខេត្តកំពត ទើបបានដាក់ដំឡើងនាឡិការខ្នាតយក្សជាផ្លូវការ ដែលមានកម្ពស់ខ្ពស់ រហូតដល់ទៅ ៣៥ម៉ែត្រ និងធំជាងគេនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]