ស្ពានភ្ជាប់កោះពេជ្រ-កោះនរា សង់បាន៨០% គ្រោងបើកដំណើរការខែតុលាខាងមុខ
រហូតមកទល់ពេលនេះ ការសាងសង់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC សម្រេចការសាងសង់បានជាង ៨០ ភាគរយហើយ និងគ្រោងដាក់ឱ្យដំណើរការនៅខែតុលាខាងមុខ។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់សាព័ត៌មានសំណង់និងអចលនទ្រព្យនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣នេះថា ការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាកំពុងដំណើរការយ៉ាងរលូនទៅតាមផែន...
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ ៤៨ ពីស្រែអំបិលទៅកោះកុង សម្រេចបាន ៣១% ហើយ
គិតត្រឹមថ្ងៃទី២២ មិថុនា ២០២៣នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ៤៨ ដែលមានប្រវែង១៤៨ គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បាន ៣១% ហើយ។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុនសាងសង់ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាប...
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ២០០លានដុល្លារ ដើម្បីកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅសៀមរាប
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ កម្ចីទាំងនេះ ត្រូវបានផ្តល់លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារ)។ មួយផ្នែកទៀត កម្ចីនេះ ត្រូវផ្តល់សម្រាប់ការអនុវត្ត «គម្រោងពង្រីក...
អានបន្ថែមADBជួយជិត ២២លានដុល្លារ បើកការដ្ឋានជួសជុលផ្លូវជាតិលេខ២៣ នៅខេត្តកណ្តាល
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ផ្តល់ឥណទានសម្បទាន ២១,៦៨លានដុល្លារ ដើម្បីលើកកម្រិតគុណភាពដោយជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង១៩,៨៣គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល បានបើកការដ្ឋានហើយ។ គម្រោងនេះ បានបើកការដ្ឋានក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែ...
អានបន្ថែមរោងចក្រទឹកស្អាតបាក់ខែង មានសមត្ថភាពផលិតជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ
រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ មានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បើកដំណើរការ ចូលរួមបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ពិធីសម្ភោធរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ ត្រូវរៀបចំឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានបន្ថែមលើសមត្ថភាពផលិតទឹកស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រគូបក្នុងម...
អានបន្ថែមNorway គ្រោងសង់ផ្លូវរូងក្រោមដី តែអណ្តែតទឹកដំបូងបង្អស់របស់ពិភពលោក
រដ្ឋបាលផ្លូវសាធារណៈន័រវេស (NPRA) បានស្នើសង់ផ្លូវរូងក្រោមដីអណ្តែតទឹកដំបូងបង្អស់លើពិភពលោក ដែលព្យាករណ៍ថាអាចនឹងចំណាយអស់ 40ពាន់លានដុល្លារ។ ផ្លូវរូងបណ្ដែតទឹកនេះនឹងជួយកាត់បន្ថយការធ្វើដំណើរពីទីក្រុង Kristiansand ភាគខាងត្បូងនៃប្រទេស ទៅកាន់ Trondheim នៅភាគខាងជើងនៃប្រទេស បានជាងពាក់កណ្ដាល។ ជាធម្មតា ការធ្វើដំណើរចំណាយពេល 21ម៉ោង ដោយត្រូវឆ្លងសាឡាងចំនួន 7 និងឆ្លងកាត់ដៃសមុទ្រជ្រៅ ឬFjord ជាង 1,190កន្លែង ។ ប៉ុន្តែ...
អានបន្ថែមគម្រោងសង់ប្រព័ន្ធលូ និងស្ថានីយទឹកកខ្វក់តម្លៃ ២២លានដុល្លារ នៅកំពង់ចាមបើកការដ្ឋានហើយ
អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ ២២លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនា...
អានបន្ថែមផ្លូវសំខាន់៣ខ្សែ នៅបាត់ដំបង មណ្ឌលគិរី និង ស្ទឹងត្រែង សាងសង់ចប់ ១០០%ហើយ
ផ្លូវជនបទចំនួន ០៣ខ្សែ ក្នុងខេត្តចំនួន ០៣ មានប្រវែងសរុបជាង ៣០ គ.ម សម្រេចការសាងសង់ ១០០% ហើយ។ នេះបើតាមគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ដែលចុះត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល១០០% និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ល្បាយថ្មភ្នំ និងសាងសង់លូគ្រប់ប្រភេទចំនួន ០៣គម្រោង ស្ថិតនៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តបា...
អានបន្ថែមUSAID កំពុងសិក្សាគម្រោងសង់ផ្លូវសំខាន់ ០១ខ្សែ ប្រវែងជាង ២០គ.ម ឡើងភ្នំត្បែង
ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងជួយសហគមន៍ ០៣នៅក្នុងខេត្តព្រះវិហារ ក្នុងការសិក្សាវាយតម្លៃទីតាំងបឋម ដើម្បីសាងសង់ផ្លូវលំ ០១ខ្សែ ប្រវែង ២០,២៣ គីឡូម៉ែត្រ ឡើងទៅលើភ្នំត្បែង ដែលនឹងតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូ និងដាតាវឹក។ ប្រភពពីមន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះថា ចម្ងាយផ្លូវដែលកំពុងសិក្សានេះមានប្រវែងសរុបនៃផ្លូវលំដែលសិក្សាថ្មីនេះគឺ ២០,២៣...
អានបន្ថែមកម្ពុជា-បារាំងរួមគ្នា សិក្សាគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់នៅបាត់ដំបង
អាជ្ញាធរខេត្តបាត់ដំបង បានចាត់មន្ត្រីជំនាញ ដើម្បីសិក្សាលើគម្រោងបង្កើតស្ថានីយប្រព្រឹត្តកម្មគ្រប់គ្រងភក់បង្គន់ ក្រោមកិច្ចសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ នេះបើតាមកិច្ចពិភាក្សាតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវចំណាប់អារម្មណ៍នៃគម្រោងកសាងស្ថានីយ៍ប្រព្រឹត្តិកម្មគ្រប...
អានបន្ថែម
