គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះមានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្...
អានបន្ថែមក្រុមហ៊ុនចិនដ៏ធំ១ទទួលបានសិទ្ធិគូសប្លង់ និងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គ
ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះ Beijing Urban Construction Group Co.,Ltd (BUCG) ទទួលបានសិទ្ធិសិក្សាសមិទ្ធិលទ្ធភាពគូសគំនូរប្លង់ និងសាងសង់ស្ថានីយ៍បូមដោយយកប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់រវាងក្រសួង រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមហ៊ុន BUCG កាលពីថ្ងៃទី០១ ខែមិថុនា ឆ្...
អានបន្ថែមស្ពានខ្ពស់បំផុតនៅវៀតណាម តម្លៃជាង ៨២លានដុល្លារ គ្រោងសម្ពោធឱ្យប្រើប្រាស់ចុងខែ៦នេះ
ប្រទេសវៀតណាមចំណាយទុនជាង ៨២លានដុល្លារ ដើម្បីសាងសង់ស្ពានដែកខ្ពស់បំផុតមានកម្ពស់រហូតដល់ ៨៧ម៉ែត្រពីផ្ទៃទឹក គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ។ ស្ពាននេះមានឈ្មោះថា Phat Tich មានទីតាំងស្ថិតនៅក្នុងខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម ត្រូវបានសាងសង់ឆ្លងកាត់ទន្លេដួង Duong ដែលជា ទន្លេក្រហមហូរចេញពីប្រទេសចិនឆ្លងកាត់ភាគខាងជើងប្រទេសវៀតណាមទៅកាន់ឈូងសមុទ្រ Tonkin ។ ស្ពានដែកខ្ពស់នេះត្រូវប...
អានបន្ថែមនាវាចូលកំពង់ផែកម្ពុជាទាំងអស់ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិចថ្មីនេះ
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យនាវាដែលចូលកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗទៀត ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ បើតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ សំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាផ្លូវការ ដើម្បីសម្របសម្រួលបែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំលិខ...
អានបន្ថែមកូរ៉េ ចង់ពង្រឹងកិច្ចសហការជាដៃគូរអភិវឌ្ឍវិស័យភស្តុភារកម្មជាមួយកម្ពុជាឱ្យរិតតែខ្លាំង
ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីបំណងយ៉ាងមុតមំា ដោយចង់ពង្រីកកិច្ចសហការវិនិយោគលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការជំរុញ និងទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ត...
អានបន្ថែមកម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែន(កម្ពុជា-វៀតណាម) ត្រង់ចំនុចត្រពាំងស្រែ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាគមសាងសង់អន្តរជាតិកូរ៉េ (ICAK) រួមជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) កំពុងសិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ។ គម្រោងសិក្សានេះ គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះ សំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ព...
អានបន្ថែមរដ្ឋនឹងយកស្ពានដែកពីឬស្សីកែវ ដើម្បីសង់សម្រួលចរាចរណ៍បណ្តោះអាសន្ននៅចាក់អង្រែ និងព្រែកប្រា
រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានដែកបណ្តោះអាសន្នមួយ តភ្ជាប់រវាងចាក់អង្រែ និងតំបន់ព្រែកប្រា សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល កំពុងស្នើសុំកម្ចីពីប្រទេសចិន សម្រាប់សាងសង់ស្ពានថ្មី សម្រាប់ឆ្លងកាត់ទន្លេបាសាក់នេះ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងរុះរើស្ពានដែក ពីឬស្សីកែវ ទៅសាងសង់សម្រាប់ប្រើប្រាស់ជាបណ្តោះអាសន្ន នៅទន្លេបាសាក់នាពេលខាងមុខឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន ...
អានបន្ថែមក្រុមហ៊ុនសឹង្ហបុរី និង CAIC រួមគ្នាវិនិយោគសេវាជួសជុលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី
ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និង ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុនសឹង្ហបុរី SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការដើម្បីបណ្តាក់ទុនរួមគ្នាលើ line maintenance ដែលជាសេវាកម្មជួសជុលយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។ កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ាបណ្ឌិត ពុង ឃា...
អានបន្ថែមស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ តម្លៃជាង ៤៤លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ តម្លៃជាង ៤៤លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ស្ពានបេតុងខ្សែកាប-ឆ្លងទន្លេសាបនេះ ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដោយមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ និងប្រើប្រាស...
អានបន្ថែមត្រឹមខែឧសភា ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% ខណៈផ្លូវជាតិលេខ៣៣ បានជាង ៣១%
ត្រឹមខែឧសភានេះ ផ្លូវជាតិលេខ៣១ សម្រេចការសាងសង់បានជាង ២៣% ខណៈដែល ផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយ លទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។ នេះបើតាមដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ បើគិតត្រឹមថ្ងៃទី២៦ ឧសភានេះ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចការសា...
អានបន្ថែម