គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីក្រុងតាខ្មៅ សម្រេចបាន ៥០ភាគរយហើយ
គិតត្រឹមខែឧសភា ២០២៣នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥០ភាគរយហើយ ដោយគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥។ លោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាននេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើត MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសឹង្ហ...
អានបន្ថែមកម្ពុជា-ស្វីស សហការគ្នាជំរុញភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរ
កម្ពុជា និងស្វីស បានបង្កើតកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយរំពឹងថានឹងមានការភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់ដំណើរការនៅឆ្នាំ២០២៥។ អនុស្សារណយោគយល់នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Francine Zimm...
អានបន្ថែមរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅក្រុងស្ទឹងត្រែង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
រោងចក្រប្រព្រឹត្តទឹកស្អាតនៅក្រុងស្ទឹងត្រែង ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ រោងចក្រនេះ ត្រូវបានសាងសង់នៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលមានសមត្ថភាព ១២០០០ម៉ែត្រគូបក្នុង ១ថ្ងៃ លើសមត្ថភាពផលិត ដែលតម្រូវការក្នុងក្រុងតែ ៨០០០ម៉ែត្រគូបទេក្នុង ១ថ្ងៃ។ (អានបន្ថែម) ក្រៅពីបំរើតម្រូវការក្នុងក្រុង ការផលិតទឹកស្អាតរបស់រោងចក្រនេះ បានបន្តចែកចាយទៅស្រុ...
អានបន្ថែមរោងចក្រទឹកស្អាតដ៏ធំតម្លៃជាង ១៤០លានដុល្លារ នៅសៀមរាបនិងកំពង់ធំ បើកដំណើរការជាផ្លូវការហើយ
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅសង្កាត់ជ្រាវ ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និង ពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និ...
អានបន្ថែមជប៉ុនផ្តល់កម្ចីជាង ៥០លានដុល្លារ បន្ថែមទៀត ដើម្បីស្ថាបនាផ្លូវជាតិលេខ៥ (កំណាត់ព្រែកក្ដាម-ធ្លាម្អម)
រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងលើកកម្រិតកម្ពស់គុណភាពផ្លូវជាតិលេខ៥ ត្រង់កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី៤»។ កម្ចីនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនានា ដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូត...
អានបន្ថែមស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នៅសៀមរាប សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់ និងការផលិតជីសរីរាង្គ តម្លៃជាង ១,៨លានដុល្លារ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ គម្រោងនេះ បានសាងសង់ឡើងលើផ្ទៃដីចំនួន ៣ហិកតាកន្លះ ដែលបានចាប់ផ្តើមការសាងសង់នៅខែឧសភា ឆ្នាំ២០២២ និងបិទបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក...
អានបន្ថែមស្ពានបេតុង ៩ខ្សែតម្លៃ៦លានដុល្លារ នៅស្រុកស្រីសន្ធរ-កំពង់ចាម សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
រដ្ឋបាលខេត្តកំពង់ចាម បានសម្ពោធដាក់ប្រើប្រាស់ស្ពានបេតុងចំនួន ០៩កន្លែង ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៧០B ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បើតាមពិធិសម្ពោធកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្ពានបេតុងទាំងនេះ ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ដែលរួមមាន៖ ឃុំផ្ទះកណ្តាល, ឃុំព្រែកដំបូក, ឃុំស្វាយខ្សាច់ភ្នំ, ឃុំឫស្សីស្រុក និងឃុំព្រែករំដេង លើកំណាត់ផ្លូវជាតិលេខ ៧០B ដែលមានប្រវែង ២១ គ.ម។ ស្ពានបេតុងទាំងនេះ...
អានបន្ថែមរដ្ឋសម្រេចដាក់ឈ្មោះគម្រោងនាវាចរណ៍ទន្លេបាសាក់ “គម្រោងព្រែកជីកហ្វូណនតេជោ”
គណៈរដ្ឋមន្រ្តីបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វ ណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងប្រើពេល៤ឆ្នាំ សម្រាប់ការសាងសង់។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...
អានបន្ថែមកម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងជាផ្លូវការ លើគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាផ្លូវការ រវាង រដ្ឋ និងឯកជន ដើម្បីឈានដល់ការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនាខាងមុខនេះ។ នេះបើយោងតាម ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) នៅថ្ងៃទ...
អានបន្ថែមគម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា នឹងសម្ពោធឱ្យដំណើរការឆាប់ៗនេះ
រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ទី១ នាពេលខាងមុខ ដែលគម្រោងនេះ ស្ថិតនៅក្រោមគម្រោង សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៃសាលារាជធានីភ្នំពេញ បានលើកឡើងពីសមិទ្ធិ...
អានបន្ថែម