គម្រោងស្តារ និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ សម្រេចបានជាង ២៥%ហើយ
គិតមកត្រឹមខែមេសា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្ពស់ផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ សម្រេចបាន ២៥.៥៧% ហើយ។ នេះបើតាមការចុះត្រួតពិនិត្យការដ្ឋានរបស់លោកជំទាវ មិថុនា ភូថង អភិបាល និងលោកស្រី អ៊ី នារីនេត អភិបាលរង ខេត្តកោះកុង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ លោកជំទាវ និងក្រុមការងារបានចុះត្រួតពិនិត្យលើទីតាំងចំនួន ៤ចំណុច៖ ចំណុចទី១ ចាប់ពី ឃុំបឹងព្រាវ ស្រុកស្រែអំបិល ជាគីឡូម៉ែត្រ០ ត្រួតពិនិត្យផ្លូវដើរស...
អានបន្ថែមព្រលានសៀមរាបថ្មីបើកតេស្តសាកល្បងហើយ ខណៈព្រលានតារាសាគរនឹងពន្យារពេល
អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានចាប់ផ្តើមការធ្វើតេស្តសាកល្បងហោះហើរ ( flight Validation) ហើយ ស្របពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងត្រូវពន្យារពេលបើកដំណើរការសារជាថ្មីម្តងទៀតដែរ។ យោងតាមឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបាននិងកំពុងធ្វើតេស្តសាកល្បងការហោះហើររបស់ខ្លួនហើយ ដើម្បីឈានទៅបើកដំណើរការជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេ...
អានបន្ថែមឥណ្ឌូនេស៊ីប្តេជ្ញាជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (ចូកូវី) បានបញ្ជាក់នូវបំណងរបស់ខ្លួនក្នុងការដែលចង់ចូលរួមអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឱ្យដូចជាការប្តេជ្ញាចិត្តក្នុងការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច ដែលប្រទេសទាំងពីធ្លាប់ធ្វើកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារពត៌មានឥណ្ឌូនេស៊ី ANTARA កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ លោកស្រី រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការបញ្...
អានបន្ថែមគម្រោងសង់រោងចក្រទឹកស្អាតធំបំផុតនៅបាក់ខែងបញ្ចប់ដំណាក់កាលទី១-១០០% ខណៈទី២សម្រេចបាន ៧០%
គិតរហូតមកទល់នឹងពេលនេះ រោងចក្រផលិតទឹកស្អាតដ៏ធំនៅបាក់ខែង បានបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទី១ចំនួន ១០០%ហើយ ខណៈដំណាក់កាលទី២ សម្រេចបានចំនួន ៧០%ផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់ការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បានរួចរាល់ហើយ និងបានដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣កន្លងមក។ នៅក្នុងដំណាក់កាលទី១...
អានបន្ថែមកំពង់ផែលំដាប់អន្តរជាតិ នៅគិរីសាគរ-កោះកុង នឹងដាក់ដំណើរការដើមឆមាសទី២ឆ្នាំនេះ
កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ នៅខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុនឯកជន គ្រោង បើកដំណើរការនៅពាក់កណ្តាលឆ្នាំនេះ ខណៈរដ្ឋបាលខេត្តកំពុងពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែ។ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុន កាលពីដើមខែឧសភា ដើម្បីពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការ ...
អានបន្ថែមអាស៊ីត្រូវការទុនជិត ១៤ពាន់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អំឡុងឆ្នាំ២០២៣-២០៣០
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់ថា តំបន់អាស៊ីនឹងត្រូវការវិនិយោគចំនួន ១៣,៨ ពាន់ពាន់លានដុល្លារ ឬប្រមាណ ១,៧ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដែលនេះជាកត្តាជំរុញដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមរបាយការណ៍ «ការជំរុញឡើងវិញ នូវវិធីសាស្រ្តផ្តល់ហិរញ្ញប្បទាន សម្រា...
អានបន្ថែមក្រុមហ៊ុនចិន ទទួលសិទ្ធសង់កំពង់ផែអន្តរជាតិពហុបំណងនៅកំពត តម្លៃ១៥០០លានដុល្លារ
ក្រុមហ៊ុនចិន China Harbour Engineering Company LTD (CHEC) ទទួលបានសិទ្ធជាអ្នកសាងសង់កំពង់ផែអន្តរជាតិពហុបំណងនៅខេត្តកំពត បន្ទាប់ពីទីតាំងកំពង់ផែនេះ ត្រូវបានរៀបចំគ្រឹះក្រោម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់អស់រយៈពេលមួយឆ្នាំមកហើយ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ត្រូវបានធ្វើឡើង រវាងក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ អេនជីនារីង ខមភេនី អិលធីឌី នៅថ្ងៃទី៥ ខែឧសភា នៅក្រោមអធិប...
អានបន្ថែមរដ្ឋបើកខ្សែរថយន្តក្រុងពិសេសពីរខ្សែ ដើម្បីទស្សនាស៊ីហ្គេមក្នុងរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Express Bus) ចំនួន ២ខ្សែ សម្រាប់បម្រើដល់ការធ្វើដំណើររបស់មហាជន ជាតិ និងអន្តរជាតិ ទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេហ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ខ្សែរត់ពិសេសនេះ នឹងត្រូវរៀបចំដាក់ឱ្យដំណើរការដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នា...
អានបន្ថែមJICA គ្រោងជួយកម្ពុជា ១៦៧លានដុល្លារ ដើម្បីអភិវឌ្ឍផ្លូវជនបទជាង ៥០០គ.មនៅភាគពាយ័ព្យ
រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA គ្រោងនឹងផ្តល់ហិរញ្ញប្បទានចំនួន ១៦៧លានដុល្លារ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទប្រវែងជាង ៥០០គីឡូម៉ែត្រ គ្រប់ដណ្ដប់លើខេត្តគោលដៅចំនួន៤ ក្នុងភាគពាយ័ព្យ ប្រទេសកម្ពុជា។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA នឹងផ្តោតទៅលើការកែលម្អផ្លូវជនបទពីផ...
អានបន្ថែមកម្ពុជា និង ITF សហការគ្នាលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់អាស៊ាន
កម្ពុជា និងអង្គការវេទិការដឹកជញ្ជូនអន្តរជាតិ (ITF) សហការគ្នាពិភាក្សាលើគម្រោងការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់ភូមិភាគអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក ITF និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ៦០រូប។ ថ្លែងក្នុងព្រឹត្តិការណ៍សម្ពោធខាងលើកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំ...
អានបន្ថែម